សាកលវិទ្យាល័យត្រាវិញចូលរួមមហោស្របចម្រៀងប្រជាប្រិយខ្មែរ តំបន់វាលរាបទន្លេគឺវឡុង លើកទី២ ឆ្នាំ២០២២

ក្នុងបរិយាកាសរីករាយ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​រៀប​ចំផែន​ការ ដើម្បី​ចូលរួមមហោស្រប​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​​​​​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើកទី២ ​ឆ្នាំ​២០២២ នៅ​ខេត្ត​សុកត្រាំង។

15

មហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុង គឺជាសកម្មភាពមួយ​ដែល​ទាក់​ទាញ​ការ​​ចំណាប់​អារម្មណ៍​​យ៉ាង​​ខ្លាំង​ពី​សំណាក់លោកគ្រូ​ អ្នក​គ្រូ​ និង​និស្សិត​នៃ​សា​កល​វិទ្យាល័យ​ត្រា​វិញ។​ ពិធីប្រឡងគឺជាឱកាសមួយ​សម្រាប់​សិស្សនិស្សិត និងគ្រូបង្ហាញពីទេពកោសល្យសិល្បៈ ហើយ​ទន្ទឹម​នឹងនោះក៏នាំយកនូវសំនៀងរបស់ខ្លួន ដើម្បីរួមចំណែកថែរក្សា និងលើកតម្កើងអត្តសញ្ញាណ​វប្បធម៌​របស់ជាតិ។ ភាគច្រើនបណ្ដា​ឈុតសម្តែងចូល​រួមប្រឡងបាន​រៀប​ចំ​ឡើង​យ៉ាង​ប្រណិត​ ហើយ​មាន​ការ​ចូល​រួម​សម្ដែង​យ៉ាងប៉ិន​ប្រ​សប ​ពីសំណាក់បុគ្កលិក​សាលា និងសិស្សនិស្សិត​មក​ពី​ក្លឹប​សិល្បៈ​វប្បធម៌​ខ្មែរណាមបូ។

ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីគណៈអធិការសាលា ថ្នាក់ដឹកនាំ​មហា​វិទ្យា​ល័យ​ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងថ្នាក់ដឹកនាំនៃគណៈយេនឌ័រ និងជនជាតិ បាន​ចូល​រួម​យ៉ាង​​សកម្ម​ដោយក្ដីរីករាយ។ ក្នុងស្មារតីនោះ ការប្រឡងហាក់ដូចជាបាន​រួមចំណែកក្នុងការបង្កើនថាមពល និងបំផុសនូវចំណង់ចំណូលចិត្តរបស់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនិយាយរួម ជាពិសេសគឺមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ ព្រមទាំងគណៈយេនឌ័រ និងជនជាតិនិយាយា​ដោយ​ឡែក។

4-13-2022 4-30-36 PM

រូបភាពមួយចំនួនរបស់បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ ចូលរួមមហោស្របចម្រៀង​ប្រជាប្រិយខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុងលើកទី២ - ឆ្នាំ ២០២២។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ បេក្ខជនដែលជានិស្សិត លោកគ្រូ អ្នកគ្រូ នៃសាកល​វិទ្យាល័យ​ត្រាវិញ ចូល​​រួម​​ប្រឡងចំនួន​៩​ឈុត​ ហើយ​​បាន​សម្ដែង​យ៉ាង​ជោគជ័យ​ដូចជា៖  ចម្រៀង​ប្រ​ពៃ​ណី​ មហោរី ចាប៉ីដងវែង យូរកេរ្តិ៍ ចម្រៀងបំពេជាដើម លំនាំនៃបទចម្រៀងទាំងអស់​ត្រូវបានដកស្រង់​ចេញពី​ប្រភព​ចម្រៀង​ប្រជាប្រិយផង និង​និពន្ធ​ទំនុកថ្មីផង។ ខ្លឹម​សារ​នៃ​បណ្ដា​ឈុតប្រឡង​ស្ដែង​ពី​ការ​ចលនាកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ  សរសើរទឹកចិត្តស្រលាញ់ជាតិមាតុភូមិ រំ​លឹក​គុណ​អ្នកបញ្ញវន្តចាស់ សរសើរគុណបក្ស អ៊ំហូ និងផ្សព្វផ្សាយវិធានការទប់ស្កាត់រោគរាតត្បាត កូវីដ-១៩។ បណ្ដាបទចម្រៀងដែល បានចុះឈ្មោះចូល​រួម​ប្រឡង​រួម​មាន​ទាំង​ការរាំអមផង​ បន្ទរអម​ដោយ​ឧបករណ៍​ប្រពៃណី​ខ្មែរផង។ នេះក៏ជាឱកាសសម្រាប់សិស្សនិស្សិតបានដោះ​ដូរ និងស្វែងយល់ពីបទពិសោធន៍​បន្ថែមទៀតពីសិប្បករ សិល្បករមិនជំនាញ និងសហគមន៍ជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុង ដូចជា Soc Trang, Bac Lieu, Vinh Long, Hau Giang, An Giang, Ca Mau,…

លទ្ធផល​នៃ​ការ​ប្រឡង​ប្រជែង​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៨ ខែ មេសា ឆ្នាំ ២០២២ ក្នុង​កម្មវិធី​បិទ​មហោស្រព​ចម្រៀង​ប្រជាប្រិយតំបន់វាលរាបទន្លេគឺវឡុង លើក​ទី២ ឆ្នាំ ២០២២ នៅ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍សុកត្រាំង។

អត្ថបទ​និង​រូប​ដោយ៖ Kim Ha, Ut Linh

ប្រែ​សម្រួល​ដោយ៖ Van Thon