សាកលវិទ្យាល័យត្រាវិញទើបតែមានកម្មវិធីសិក្សាចំនួន៣បន្ថែមទៀតត្រូវបានទទួលស្គាល់អំពីគុណភាពអប់រំស្របតាមស្ដង់ដារ FIBAA៖ បរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច

16-luat

17-qtkd

18-qlkt

រយៈពេល​កន្លងនេះ​​ សាកលវិទ្យាល័យត្រាវិញបានយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាល​ និងឈាន​ឡើង​ក្នុង​ការ​ធ្វើសមាហរណកម្មអន្តរជាតិក្នុងសកម្មភាពបណ្តុះបណ្តាល និងស្រាវជ្រាវ។ ជាពិសេសនៅក្នុងសកម្មភាពធានាគុណភាពអប់រំតាម​ស្តង់ដារ​អន្តរជាតិសម្រាប់កម្មវិធីសិក្សា​។ គិត​មក​ដល់ពេល​បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញ គឺជាសាកលវិទ្យាល័យឈាន​មុខ​មួយក្នុងតំបន់វាល​រាប​ទន្លេ​គឺវឡុង​ ដោយ​មាន​កម្មវិធីសិក្សា​ជាច្រើនដែលបានការទទួលស្គាល់គុណភាពអប់រំស្រប​តាម​ស្ដង់​ដារ​អន្តរជាតិដូច​ AUN-QA, FIBAA, ABET ដោយ​មាន​កម្មវិធីសិក្សាសរុប​​ចំនួន១៣បាន​ទទួល​ស្គាល់​សម្រេចតាម​ស្តង់ដារ​អន្តរជាតិ ហើយ​ក្នុងនោះមាន​កម្មវិធីសិក្សា​ចំនួន០៥ត្រូវ​បាន​ទទួល​ស្គាល់​តាមស្តង់ដារ AUN-QA គឺ៖ បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រ​ជលផល បរិញ្ញាបត្រ​បសុពេទ្យ នៃ​មហាវិទ្យាល័យកសិកម្ម និងជលផល បរិញ្ញាបត្រ​​គិលានុបដ្ឋាក​នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ​ និង​ បរិញ្ញាបត្រ​ភាសាខ្មែរនៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ និងវិចិត្រ​សិល្បៈខ្មែរណាម​បូ។ មាន​កម្មវិធីសិក្សា​ចំនួន០៧ត្រូវ​បាន​ទទួល​ស្គាល់​តាមស្តង់ដារ FIBAA គឺ៖ បរិញ្ញាបត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម​ បរិញ្ញាបត្រ​សេដ្ឋកិច្ច បរិញ្ញាបត្រ​នីតិសាស្ត្រ​ បរិញ្ញាបត្រ​គណនេយ្យ បរិញ្ញាបត្រ​ហិរញ្ញវត្ថុ-ធនាគារ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រងពាណិជ្ជកម្ម ​បរិញ្ញាបត្រ​ជាន់​ខ្ពស់គ្រប់គ្រងសេដ្ឋកិច្ច នៃមហាវិទ្យាល័យសេដ្ឋកិច្ចនិង​នីតិសាស្ត្រ ទន្ទឹម​នឹង​នោះ​បរិញ្ញាបត្រ​បច្ចេកវិទ្យា​ពត៌មាន​នៃ​មហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាបានទទួលស្គាល់តាម​ស្តង់ដារ​ ABET ផង​ដែរ។ ហើយកំពុងបន្តពង្រីកការដាក់​ឱ្យ​វាយ​តម្លៃ​តាម​ស្តង់ដារ​​ AUN, ABET, FIBAA សម្រាប់មុខជំនាញផ្សេងទៀតរបស់សាកលវិទ្យាល័យត្រាវិញ។

ប្រែ​សម្រួល​ដោយ៖ Se Ha