បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២

ព្រឹក​ថ្ងៃ​ទី​​២៩មករា​២០១៣ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​នូវ​មុខ​ជំ​នាញ់​វប្បធម៌​ខ្មែរ​ណាម​បូ​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២​ នៅ​សាល​ប្រ​ជុំ​ទី​៤។ នេះ​ជា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ទី​២​​នៃ​មុខ​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​ បាន​បណ្តុះ​បណ្តាល​នៅ​សាលា​ បណ្តា​សិក្ខាកាម​ត្រូវ​បាន​ឆ្លង​កាត់​រយៈ​ពេល​សិក្សា​មុខ​វិជ្ជា​បន្ថែម​ និងចូល​រួម​សម័យ​​ប្រ​ឡងជ្រើស​រើសដោយ​ការ​ព្យាយាម​ខ្ពស់ ​លទ្ធផល​​គឺ​មាន​បេក្ខជន​​​ចំ​នួន​២៦​/​៣១​រូប​​ជាប់​ឈ្មោះ។

 បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២

សិក្ខាកាម​ថត​រូប​ជា​មួយ​អ្នក​តំ​ណាង​

អញ្ជើញ​ចូល​រួម​ពិធី​បើក​បវេសនកាល​ តំ​ណាង​គណៈ​បញ្ជាការ​តៃ​ណាម​បូ​ មាន​លោក​វ៉​ទ្រុង​ហឺវ ប្រ​ធាន​នាយក​ដ្ឋាន​ទី​ស្តី​ការ​វប្បធម៌​​សង្គម លោក​ង្វៀន​ញឺ​ហាញ់ អ្នក​ឯកទេស​ទទួល​បន្ទុក​នៃ​ការ​សិក្សា លោក​លិ​សុខា​ អនុប្រ​ធាននៃ​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​​ លោក​ង្វៀន​វ៉ាន់​ធឿង​ប្រ​ធាន​ការិយាល័យ​នៃ​គណៈ​ឃោសនា​អប់រំ​​ខេត្ត​ត្រាវិញ លោក​ត្រឹន​វ៉ាន់​យៃ ប្រ​ធាន​ការិយាល័យ​សិក្សា​នៃ​មន្ទីរ​មហាផ្ទៃ លោក​ស្រី​ម៉ាយ​ធីហេវ អនុ​ប្រ​ធាន​នៃ​គណៈកម្មាធិការ​ប្រ​ជាជន​ស្រុក​កាង​ឡុង។ ចំ​ណែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ​មាន​លោក​អនុបណ្ឌិត​ង្វៀន​តៀន​យុង លោក​ស្រី​អនុបណ្ឌិតថាច់​ធី​យ៉ឹន ជា​សាកលវិទ្យាធិការ​រង​ និង​តំ​ណាង​មហាវិទ្យាល័យ​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ការិយាល័យ​បច្ចេកវិទ្យា​និង​បណ្តុះ​បណ្តាល​ក្រោយ​បរិញ្ញា ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​​និង​សិក្ខាកាម​ទាំង​ឡាយ​បាន​ជាប់​ឈ្មោះ​អញ្ជើញ​ចូល​រួម។

តាំង​ពី​ឆ្នាំ​២០០៦ សាលា​បានមាន​​បណ្តុះ​បណ្តាលនូវ​​បណ្តា​មុខ​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​។ គិត​មក​ទាល់​​ពេល​នេះ​សាលា​បាន​​បណ្តុះ​បណ្តាលថ្នាក់​​បរិញ្ញាប័ត្រ​រង​ចំ​នួន​៦​ជំ​នាន់​ បរិញ្ញា​ប័ត្រ​​ចំ​នួន​៥​ជំ​នាន់​ និង​ពី​បរិញ្ញាប័ត្រ​រង​ឡើង​បរិញ្ញាប័ត្រមានចំ​នួន​ ២​ថ្នាក់​ ​ហើយ​និស្សិត​សរុប​ចំ​នួន​ជិត​​៤០០​រូប។ លើ​មូល​ដ្ឋាន​តម្រូវ​ការ​ជាក់​ស្តែង​របស់​ខេត្ត​​-​តំ​បន់ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះករ សាលា​បាន​ផ្តើម​ស្នើរ​ឡើង​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​អនុញ្ញាត​ឱ្យ​បើក​មុខ​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​នៅ​គំ​រិត​អនុបណ្ឌិត​ ដើម្បី​រួម​ចំ​ណែក​​កសាង​ធន​ធាន​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ប្រទេស​ជាតិ។ តំ​ណាង​គណៈ​កម្មការ​សាលា​ លោក​អនុបណ្ឌិត​ង្វៀន​តៀន​យុង​បាន​ជូន​ពរ​ដល់​សិក្ខាកាម​ទាំង​ឡាយ​ដែល​​ជោក​ជ័យ​ក្នុង​សម័យ​ប្រ​ឡង​ជ្រើស​រើសថ្មីៗ​នេះ និង​សូម​ថ្លែង​អំ​ណរ​អរគុណ​ដែល​លោក​អ្នក​មាន​ទំ​នុក​ចិត្ត​ និង​ជ្រើស​យក​សាលា​ជា​ទី​វិនិយោគ​នូវ​​ចំ​ណេះ​ដឹង​កំ​រិត​ខ្ពស់ អរគុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​រប់ស​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ​ គណៈ​បញ្ជាការ​តៃណាមបូ បណ្តាស្ថាប័ន​​អង្គ​ការ​មហាជន​ និង​អ្នក​​ឯក​ទេស​ក្នុង​គណៈ​ប្រឹក្សា​កម្មវិធីនេះ។

លោក​វ៉​ទ្រុង​ហឺវ​មាន​អនុសាសន៍​និង​ជឿជាក់​ថា បណ្តា​សិក្ខា​កាម​​ម្នាក់ៗ​ នឹង​មាន​គោល​ចំ​ហរ​​ច្បាស់​ ប្តេជ្ញា​សិក្សា​​​ស្រាវ​ជ្រាវ​ដើម្បី​ទទួល​លទ្ធផល​ខ្ពស់​សម្រាប់​វប្បធម៌​ជន​ជាតិ​វៀតណាម​និយាយ​រួម វប្បធម៌​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​ដោយ​ឡែក ​សង្ឃឹម​សរណានិមួយៗ​នឹង​ជា​វិធីសាស្ត្រ​​​ដ៏​ប្រ​សើរ​ជាក់​ស្តែង​បំ​រើ​កិច្ច​ការ​អភិរក្ស​និង​អភិវឌ្ឍ​ខឿន​វប្បធម៌​របស់​ជន​ជាតិ​​នៃ​បង​ប្អូន​លើ​ទូ​ទាំង​ប្រ​ទេស​វៀត​ណាម ឆ្លង​តាម​សកម្មភាព​នោះ​គឺ​​ជំ​រុញ​ការ​រីក​ចំ​រើន​សេដ្ឋកិច្ច​-​សង្គម​កិច្ច​របស់​មាតុភូមិ​យើង។

រូប​ភាព​ផ្សេងៗ​ទៀត៖

បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២

 លោកង្វៀន​តៀន​យុង​ប្រ​គល់​រង្វាន់​​និង​លិខិត​សរសើរ​ដល់​សិក្ខាកាម​មាន​ពិន្ទុ​ខ្ពស់​

បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២

លោក​វ៉​ទ្រុង​ហឺវ ប្រ​ធាន​នាយកដ្ឋាន​ទីស្តី​ការ​វប្បធម៌​សង្គម នៃ​គណៈ​បញ្ជាការ​តៃណាមបូ​មាន​អនុសាសន៍​ក្នុង​អង្គ​ប្រ​ជុំ

 បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២ 

បណ្តា​អ្នក​តំណាង​ចូល​រួម​

ហ្វិញ​សាង

មជ្ឈមណ្ឌល​សារគមាគមន៍​និង​ផ្សព្វ​ផ្សាយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើក​បវេសនកាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​ជំ​នាញ​វប្បធម៌​ខ្មែរ​ណាម​បូ​​ជំ​នាន់​ទី​១​លើក​ទី​២​ឆ្នាំ​២០១២