បើកវគ្គសិក្សាភាសាខ្មែរសម្រាប់នគរបាលក្នុងខេត្តត្រាវិញ

នា​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០២២ មជ្ឈ​មណ្ឌល​ភាសា​បរទេស - ព័ត៌មាន​វិទ្យា​ Victoryនៃសាកល​វិទ្យា​ល័យ​ត្រាវិញ បាន​ប្រារព្ធ​កម្មវិធី​បើកវគ្គ​សិក្សា​ភាសា​ខ្មែរ​សម្រាប់​​នគរ​បាល​ក្នុង​ខេត្ត​ត្រា​វិញ។ ក្នុងគោល​បំណង​ជំ​រុញ​និង​លើក​កម្ពស់​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​ខ្មែរ ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​មួយ​សម្រាប់​កង​កម្លាំង​នគរ​បាលដើម្បី​អនុវត្តឲ្យ​បាន​ល្អ​នូវ​ការងារ​នយោ​បាយ និង​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ចាត់​តាំង។

ចូល​រួម​ក្នុង​កម្ម​វិធី​​​នេះ មាន​វត្ត​មាន​របស់​លោក​ឧត្តម​សេនីយ៍​ទោ Kien Rinh នាយករង​មន្ទីរនគរបាលខេត្តត្រាវិញនិងថ្នាក់ដឹកនាំការិយាល័យនគរបាលខេត្ត។ តំណាង​ឲ្យសាកល​វិទ្យា​ល័យ​ត្រាវិញ មាន​អ្នក​គ្រូ​ Thach Thi Dan សាកលវិទ្យាធិការរងនៃសាលា, លោក​គ្រូ     Lam Quang Vinh   ព្រឹទ្ធ​បុរស​រង​នៃ​មហា​វិទ្យា​ល័យ​ភាសា - វប្បធម៌​និងវិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ,   អ្នក​គ្រូ Cao Thi Hong Cam នាយកមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មាន​វិទ្យា​ Victoryរួម​ជា​មួយ​នឹង​លោក​គ្រូ​អ្នកគ្រូ​ជា​អ្នក​ណែ​នាំ​​ និង​សិក្ខាកាម​ចំនួន២៨​រូប​ដែល​ជា​កង​កម្លាំង​​នគរ​បាល​ក្នុង​និង​ក្រៅ​ខេត្ត។

6-1

អ្នកគ្រូ Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ

លោកឧត្តមសេនីយ៍ទោ Kien Rinh  នាយករង​មន្ទីរនគរបាលខេត្តត្រាវិញមានប្រសាសន៍ក្នុងកម្មវិធីបើកវគ្គសិក្សា​ កងកម្លាំង​នគរបាល​ម្នាក់ត្រូវពង្រឹងស្មាតីទទួលខុសត្រូវ    គោរពតាមបទប្បញ្ញត្តិរបស់ថ្នាក់រៀន  ឆ្លងកាត់រាល់ឧបសគ្គដើម្បីបំពេញនូវភារកិច្ចសិក្សារបស់ខ្លួនឲ្យបានល្អតាមការចាត់ចែងរបស់អង្គភាព។ ទន្ទឹមនឹងនោះ ត្រូវបង្កើនសមត្ថភាពប្រើប្រាស់ ទំនាក់ទំនងជា​ភាសាខ្មែរឲ្យស្ទាត់ជំនាញដើម្បីបម្រើការងារនយោបាយ

6-2

លោកឧត្តមសេនីយ៍ទោ Kien Rinh នាយករង​បម្ទីរនគរបាលខេត្តត្រាវិញ

6-3

អ្នកគ្រូ  Cao Thi Hong Cam  នាយកមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យាVictory

ក្រោយពីបញ្ចប់វគ្គសិក្សា    អ្នករៀននឹងបានវាយតម្លៃសមត្ថភាពភាសាខ្មែរទាំង៤បំណិន (ស្ដាប់ - និយាយ - អាន - សរសេរនិង​​ទទួលនូវវិញ្ញាបនបត្រភាសាខ្មែរដែលមានតម្លៃប្រើប្រាស់ទូទាំងប្រទេស ប្រសិនបើសម្រេចតាមលក្ខ័ណ្ឌនៃការវាយតម្លៃ។

រូបភាព​មួយ​ចំនួន​កម្មវិធី​បើកវគ្គសិក្សា

6-4

6-5

អត្ថបទ​ដោយ៖ Xuan Hien

ប្រែ​សម្រួល​ដោយ៖​ Omnara