សាកលវិទ្យាល័យត្រាវិញបើកទូលាយការបង្រៀនភាសាបរទេស ក្នុងនោះរួមមាន៖ ភាសាអង់គ្លេស ភាសាជប៉ុន ភាសាបារាំង ភាសាកូរេខាងត្បូង ភាសាចិន ដើម្បីអោយនិស្សិតទទួលបានឱកាសការងារទាំងក្នុងនិងក្រៅប្រទេស និងទីផ្សារការងារពហុភាសាក៏ដូចជាលើកកម្ពស់សម្ថភាពនៃការធ្វើសមាហរណកម្មរបស់និស្សិត។
សាកលវិទ្យាល័យត្រាវិញតែងកំណត់ភារកិច្ចចម្បងរបស់ខ្លួនគឺការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបតម្រូវការអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុង ។
ចំណែកមួយនៃបរិវេណសាកលវិទ្យាល័យត្រាវិញ- រូបភាព៖ ង្វៀន ដុងឃើយ
សាកលវិទ្យាល័យត្រាវិញជំរុញការវិនិយោគបណ្ដុះបណ្ដាលមុខជំនាញដែលមានលក្ខណៈពិសេស បើកទូលាយបណ្ដុះបណ្ដាលមុខជំនាញថ្មីឆ្ពោះទៅទិសដៅពិពិធកម្ម ផ្សារភ្ជាប់ជាមួយនឹងសហគមន៍អាជីវកម្ម និងតម្រូវការធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចទូទាំងតំបន់។ មកទល់នឹងពេលនេះ ក្រៅពីបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រចំនួន ៥១ មុខជំនាញ សាលានៅមានបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៧ ឯកទេស កម្រិតបណ្ឌិតចំនួន ១០ ឯកទេស និងឯកទេសកម្រិតទី១ចំនួន ៥ ឯកទេសរួមមាន៖ វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត សម្ភពនិងរោគស្ត្រី រោគកុមារ ទន្តវទនសាស្ត្រ។
វិនិយោគ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
ភាពលេចធ្លោការនៃការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យត្រូវបានវាយតម្លៃទៅលើមុខជំនាញ៖ កសិកម្មនិងជលវប្បកម្ម វិស្វកម្មនិងបច្ចេកវិទ្យា សេដ្ឋកិច្ច-នីតិសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល ទន្តវទនសាស្ត្រ ភាសាបរទេស ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ គីមីអនុវត្ត គរុកោសល្យ គ្រប់គ្រងរដ្ឋបាល-ការិយាល័យ ទេសចរណ៍និងភោជនីយដ្ឋាន បច្ចេកវិទ្យាជីវសាស្ត្រ-បរិស្ថាន វិទ្យាសាស្ត្រទូទៅ។ល។
សាលាជំរុញការវិនិយោគនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អំពីថាមពល អគ្គិសនី កំពង់ផែ កសិកម្ម សម្របសម្រួលនឹងការបម្រែបម្រួលអាកាសធាតុ វិទ្យាសាស្រ្តសុខាភិបាល វិស្វកម្មនិងបច្ចេកវិទ្យា សេដ្ឋកិច្ច ទេសចរណ៍ បច្ចេកវិទ្យាជីវសាស្ត្រ គ្រប់គ្រងបរិស្ថាន។ល។ ទន្ទឹមនឹងនោះសាលាថែមទាំងជំរុញកិច្ចសហប្រតិបត្តិការបរទេសក្នុងការបណ្ដុះបណ្ដាល និងបើកទូលាយការបញ្ជូននិស្សិតទៅធ្វើការនៅបរទេសមុខជំនាញមួយចំនួនដូច៖ ថែទាំសុខភាព វិស្វកម្មបច្ចេកវិទ្យា កសិកម្ម ចិញ្ចឹមសត្វ វប្បធម៌និងទេសចរណ៍។ល។សាលាបានសហការជាមួយក្រុមហ៊ុនពាណិជ្ជកម្មក្នុងនិងក្រៅខេត្តក្នុងការបណ្ដុះបណ្ដាលតាមតម្រូវការរបស់ក្រុមហ៊ុននិងស្ថាប័ន ជាពិសេសកម្មវិធីបណ្ដុះបណ្ដាលតាមទម្រង់ Coop –ដែលជាទម្រង់បណ្ដុះបណ្ដាលពិសេសរបស់សាលា។
សាលាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាពិសេសគឺបណ្ដាសកម្មភាពធានាគុណភាពអប់រំអន្តរជាតិនៃកម្មវិធីបណ្ដុះបណ្ដាល។ មកទល់បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅតំបន់វាលរាបទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ស្របតាមស្ដង់ដារអន្តរជាតិដូចជា FIBAA, ABET, AUN-QAដោយមានកម្មវិធីសិក្សាចំនួន ១៣ ត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិដូចAUN-QAFIBAAនិង ABET។ ក្នុងនោះមានកម្មវិធីសិក្សាចំនួន ៥ បានសម្រេចបានគុណភាពស្របតាមស្តង់ដារ AUN-QAគឺ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម បសុពេទ្យ បរិញ្ញាបត្រគិលានុបដ្ឋាក និង បរិញ្ញាបត្រភាសាខ្មែរ។ ក្រៅពីនេះ មានកម្មវិធីសិក្សាចំនួន៧ទៀត ដែលស្របតាមស្តង់ដារគុណភាពបណ្ដុះបណ្ដាល FIBAA រួមមាន៖បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុធនាគារ បរិញ្ញាបត្រនីតិសាស្ត្រ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច។ បរិញ្ញាបត្របច្ចេកវិទ្យា
ព័ត៌មាននៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យាដែលស្របតាមស្តង់ដារ ABET។ នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញនឹងបន្តការដាក់អោយពិនិត្យវាយតម្លៃគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារ AUN-QA, ABET, FIBAA ចំពោះកម្មវិធីសិក្សាដទៃទៀតរបស់សាលា។
សាកលវិទ្យាល័យត្រាវិញតែងមានគោលនយោបាយល្អៗដើម្បីជួយឧបត្ថម្ភគាំទ្រដល់និស្សិតមានដូចជា៖ និស្សិតជំនាញគរុកោសល្យ និស្សិតជំនាញសម្ដែងឧបករណ៍ភ្លេងប្រពៃណីសិក្សាដោយឥតបង់ថ្លៃ។ ផ្ដល់អាហារូបករណ៍ពិសេសសម្រាប់លើកទឹកចិត្តនិស្សិតនារីកំពុងសិក្សានូវបណ្ដាមុខជំនាញវិស្វកម្មនិងបច្ចេកវិទ្យា (ស្មើនឹង៥០% ថ្លៃសិក្សាទូទាំងវគ្គសិក្សា)។ ទទួលការឧបត្ថម្ភពីសំណាក់សប្បុរសជនដើម្បីផ្តល់
អាហារូបករណ៍ដល់និស្សិតមានជីវភាពលំបាក មានស្មារតីខិតខំពុះពារក្នុងការសិក្សា អាហារូបករណ៍លើកទឹកចិត្តនិស្សិតរៀនពូកែ។ ផ្តល់ឱកាសសម្រាប់និស្សិតខ្ចីដើមទុនសម្រាប់បណ្ដុះធុរកិច្ចថ្មី និងអនុវត្តគោលនយោបាយផ្សេងៗទៀតសម្រាប់និស្សិតដែលមានជីវភាពគ្រួសារលំបាក ក្រីក្រ និស្សិតជនជាតិភាគតិច។
TVU ជាថ្នាលបណ្ដុះធុរកិច្ចថ្មីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ “start up”ជាកន្លែងផ្សារភ្ជាប់និស្សិតនិងក្រុមហ៊ុនពាណិជ្ជកម្ម និងជាទីតាំងស្វែងរកឱកាសការងារសម្រាប់និស្សិត។ សាលាតែងយកចិត្តទុកដាក់ផ្ដល់មជ្ឈដ្ឋានច្នៃប្រឌិតសម្រាប់និស្សិត លោកគ្រូ អ្នកគ្រូ -អគារmakerspace បង្កើតក្លឹបនិស្សិតស្រាវជ្រាវវិទ្យាសាស្ត្រ - IEEE Student ChaperនៅTVU និងទម្រង់សហករណ៍និស្សិត សមាគមកសិករជានិស្សិត និងបណ្ដាគោលនយោបាយលើកទឹកចិត្តបណ្ដុះធុរកិច្ចថ្មី ស្រាវជ្រាវវិទ្យាសាស្ត្រអនុវត្ត និងផ្ទេរបច្ចេកវិទ្យាសម្រាប់បំរើសហគមន៍។
ជាពិសេសទៅទៀត មន្ទីរពេទ្រសាកលវិទ្យាល័យត្រាវិញជាកន្លែងព្យាបាលនិងថែទាំសុខភាពដ៏ល្អសម្រាប់និស្សិត សិក្ខាកាមនិងសហគមន៍។ មហាវិទ្យាល័យ ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ អនុវត្តភារកិច្ចជាតិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ជនជាតិភាគតិច ក្នុងគោលការណ៍រួមគឺឆ្ពោះទៅរកអ្នកសិក្សា។
មជ្ឈមណ្ឌលឯកសាររបស់សាលាបំរើការ ២៤/៧ ជាទីតាំងដ៏ល្អសម្រាប់និស្សិត លំហរអាកាសទូលំទូលាយត្រជាក់ត្រជំ និងស្អាតបាត ឯកសារសម្បូរបែប ប្រព័ន្ធអ៊ីនតើណែតល្អ បណ្ណាល័យអេឡេត្រូនិកនិងប្រពន្ធឯកសារឌីជីថល ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្តក្នុងប្រទេសនិងអន្តរជាតិ សម្រាប់ការរៀនសូត្ររបស់និស្សិតដោយឥតគិតថ្លៃ។ អន្តេវាសិកដ្ឋានស្ថិតនៅក្នុងមណ្ឌលសាលា ស្អាតបាត និងសុវត្ថិភាព មានចំនួន ៣.៥០០ កន្លែង។ និស្សិតមានកន្លែងចម្អិនម្ហូបអាហារនៅបន្ទប់ស្នាក់នៅ។ និស្សិតទទួលបានការផ្តល់លក្ខណៈគ្រប់គ្រាន់ដើម្បីសិក្សាស្រាវជ្រាវ។
វេជ្ជបណ្ឌិតមន្ទីរពេទ្រសាកលវិទ្យាល័យត្រាវិញកំពុងវះកាត់
អត្ថបទដោយ៖ Đong Khoi
ប្រែសម្រួលដោយ៖Sa Phone