ពិធី​សម្ពោធនិង​​ទទួល​ស្គាល់​សំណង់ “គំនូរលើជញ្ជាំង”

កាល​ពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ​ ២០២២ គណៈអធិការ​នៃ​សាកល​វិទ្យា​ល័យត្រា​វិញបាន​រៀប​ចំ​កម្ម​វិធី​ទទួល​ស្គាល់​សំ​ណង់ គំនូរលើជញ្ជាំង នៅ​មុខ​ទី​ធ្លា​មហា​វិទ្យា​ល័យភាសា វប្ប​ធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​នៃ​សកល​វិទ្យា​ល័យត្រា​វិញ។

2-1

ភ្ញៀវ​កិត្តិ​យស​ថត​រូប​ទុក​ជា​អនុស្សាវ​រីយ៍​ជា​មួយ​គំ​នូរ “ដាល់​អំ​បុក“

អញ្ជើញ​ចូល​រួម​កម្ម​វិ​ធី មានការ​ចូល​រួម​របស់​លោក Nguyen Quynh Thienជាសមាជិកនៃគណៈកម្មាធិការបក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្តត្រា​វិញ;លោក Do Manh Haជា​នា​យក​រង​នៃ​ក្រុម​ហ៊ុន​ភាគ​​ហ៊ុន​អភិ​វឌ្ឍន៍​ពា​ណិជ្ជ​កម្ម​ Mekong Center;លោកស្រីThach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រា​វិញ ជាមួយ​សមា​ជិក​ក្រុម​វិចិត្រ​ករ​គំ​នូរ​ត្រា​វិញ;   ថ្នាក់​ដឹក​នាំ​ការិយា​ល័យ   មហា​វិទ្យា​ល័យ ព្រម​ទាំង​និស្សិត​នៃ​សាលា​ក៏បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ។

សំណង់ គំនូរលើជញ្ជាំង មានផ្ទៃ​ក្រ​ឡា ២២៨ម៉ែត្រ​ការ៉េ ដោយ​មាន​តម្លៃ​ ១០០,០០០,០០០​​ដុង រួម​មានគំ​នូរ​ចំ​នួន១៥ផ្ទាំង​ដូច​ជា៖ រាជ​វាំង​ថាំង​ឡុង, វត្តសសរមួយ(ហា​ណូយ), ស្ថា​បត្យ​កម្ម​រាជ​ធានីបុរាណ Hue, វិថីបុរាណHoi An, តំបន់ពិសិដ្ឋMy Son, ផ្សារBen Thanh(ទី​ក្រុងHo Chi Minh), បូនីយដ្ឋានHo Chi Minh, សកម្មភាព​ដាល់អំបុក, វត្ត​អង្គ, គូ​ស្រះ​ស្រី, ខ្លោង​ទ្វារ​វត្ត​កំពង់​និគ្រោធ, សកម្មភាពប្រណាំង​ទូក​-, របាំ​ព្រះ​រាជ​ទ្រព្យ, វង់ភ្លេង​ពិណ​ពាទ្យ​ខ្មែរ, សកម្មភាពដង្ហែ​កឋិន​ទាន (ត្រា​វិញ) ដែល​ក្រុម​វិចិត្រករ​ត្រា​វិញបាន​ចំណាយ​ពេល​អស់​៣០ថ្ងៃ សម្រាប់​គូរ ដោយ​មាន​ការឧបត្ថម្ភរបស់​ក្រុម​ហ៊ុន​ភាគ​​ហ៊ុន​អភិ​វឌ្ឍន៍​ពា​ណិជ្ជ​កម្ម​ Mekong Center


2-2

និស្សិត​សាកល​វិទ្យា​ល័យត្រា​វិញកំពុងទស្សនា គំនូរលើជញ្ជាំង

អត្ថន័យនៃសំណង់គឺ   ដើម្បីអប់រំស្មារតីស្នេហាជាតិលើក​​ទឹក​ចិត្តការ​​ស្រ​ឡាញ់​មាតុ​ភូមិ និង​សុឆន្ទៈអភិវឌ្ឍន៍​ទឹក​ដី​នៃ​លោក​គ្រូ​ អ្នក​គ្រូ និស្សិតនិង​អ្នក​ភូមិប្រ​កប​ដោយ​​​​ទឹក​ចិត្តរក្សា​ក៏ដូច​ជា​លើក​កម្ពស់​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ និង​មាតុ​ភូមិ​តាម​រយៈ​គំ​នូរ​រស់​រវើកនេះ៕

ប្រភព៖ https://www.baotravinh.vn/xa-hoi/nghiem-thu-cong-trinh-tuong-bich-hoa-21971.html

អត្ថបទដោយ៖Hong Nhung

ប្រែ​សម្រួល​ដោយ៖ Omnara