ការផលិតស្រូវអង្ករមានតួនាទីមួយយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់តំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។ ប៉ុន្តែ ក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពបង្កបង្កើនផលស្រូវនៅស្ទើរតែគ្រប់ភូមិភាគក្នុងតំបន់កំពុងប្រឈមមុខនឹងការលំបាកច្រើន ដោយសារការបម្រែបម្រួលអាកាសធាតុ កង្វះខាតទឹកស្រោចស្រព ដោយសារគ្រោះរាំងស្ងួត និងជ្រាបទឹកប្រៃ។
គម្រោងត្រូវបានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ និងដាក់ចេញនូវទិសដៅឧបត្ថម្ភបច្ចេកទេសដល់សមាជិកសហករណ៍ដែលជំនាញធ្វើស្រែនៅខេត្តចំនួនពីរគឺត្រាវិញ និងកឹនធើ ឆ្លងតាមរយៈការហ្វឹកហ្វឺននៅលើវាលស្រែ (FFS)។ វគ្គហ្វឹកហ្វឺន FFS នឹងជួយឱ្យកសិករយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការអនុវត្តប្រិតសំចៃទឹក ឆ្លងតាមរយៈនោះជំរុញការបើកទូលាយនូវបច្ចេកទេសបង្កបង្កើនផលស្រូវជឿនលឿន។
តាមការគ្រោងទុក ពេលបញ្ចប់គម្រោង នឹងមានគ្រួសារប្រជាជនចំនួន១២០(ក្នុងនោះតិចបំផុត ៣០% ជាស្ត្រី) នៅត្រាវិញនិងកឹនធើបានទទួលប្រយោជន៍ដោយផ្ទាល់ពីសកម្មភាពរបស់គម្រោង។
អត្ថបទដោយ៖ Vu Bang
ប្រែសម្រួលដោយ៖ Van Thon