សម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញជាមួយនឹងសំណង់ កិច្ចការមានអត្ថន័យជាច្រើន

យុទ្ធនាការ​យុវជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សមកាល​ឆ្នាំ​២០២២ សម្ព័ន្ធ​យុវជន​នៃសាកល​វិទ្យាល័យ​ត្រា​វិញ​ មាន​យុវជនចំនួន​៤០​នាក់ បានចូល​រួម​ជា​ប្រចាំ​ការ​នៅ​ឃុំហ្វាតឹង ស្រុក​កូវ​កែ និង​ឃុំ​ថាញ់​ហ្វា​សើង ស្រុក​កូវ​ង៉ាង និង​យុវជនចំនួន​១០៥​នាក់ទៀតបានចូល​រួម​មិន​ប្រចាំការនៅ​​ក្នុង​ក្រុម​ជំនាញចំនួន​០៧។

4-1

យុវជនប្រចាំ​ការ​នៅ​ឃុំ​ហ្វា​តឹងស្រុក​កូវ​កែ ចូល​រួម​ជួស​ជុលកន្លែងកម្សាន្ត​សប្បាយ​សម្រាប់កុមារ

ពង្រីក​​តួ​នាទីឈាន​មុខ ស្ម័គ្រ​ចិត្តរបស់​សម្ព័ន្ធ​យុវជន​ចូល​រួម​នូវកម្មវិធី​អភិវឌ្ឍសេដ្ឋកិច្ច- សង្គមកិច្ច កសាង​ជនបទ​ថ្មី បង្កើត​នូវ​បរិស្ថាន​ដើម្បី​យុវជន​លត់​ដំ​បំណិន​ជីវិត បំណិន​សង្គម រួម​វិភាគទានក្នុង​ការ​​បង្កើននូវ​សាមគ្គីភាព រួប​រួម​យុវជន​និង​ពង្រឹង​គុណភាព​នៃ​អង្គការ​សម្ព័ន្ធយុវជន។ ឆ្លង​តាម​រយៈយុទ្ធនាការ​នេះ ដើម្បី​រួម​ចំណែក​អប់រំប្រពៃណី សីលធម៌រស់​នៅ​ដល់​យុវជន។

លោក​សាស្ត្រាចារ្យរង បណ្ឌិត​ Diep Thanh Tung សាកលវិទ្យាធិការរង ប្រធាន​បញ្ជាការ​យុទ្ធនាការ​​យុវជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សមកាល​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញឆ្នាំ​២០២២​ ​ឲ្យ​ដឹង​ថា៖ ក្រោម​ប្រធានបទ “យុវជន​សាកលវិទ្យាល័យ​ត្រា​វិញមានគំនិតច្នៃប្រតិដ្ឋ ឈាន​មុខ ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍” យុទ្ធនាការ​លំដាប់​ថ្នាក់​សាលា ​រួម​មាន​កម្មវិធី “ជំនួយ​កម្លាំង​រដូវ​ប្រឡង”​ និងយុទ្ធនាការ ស្ម័គ្រ​ចិត្ត​រដូវ​វិស្សមកាល​បៃ​តង​ ដោយ​មាន​ការ​ចូល​រួម​របស់យុវជន​ប្រចាំការ​ចំនួន​៤០​នាក់ ​នៅ​ទីតាំងចំនួន​០២គឺ ឃុំហ្វាតឹង (ស្រុក​កូវ​កែ) និង​ឃុំ​​ថាញ់​ហ្វា​សើង (ស្រុក​កូវ​ង៉ាង) ជា​មួយ​នឹង​យុវជនមិន​ប្រចាំ​ការ​ចំនួន​១០៥​នាក់ បាន​ចូល​រួម​ក្នុង​ក្រុម​​ជំនាញ​ចំនួន០៧ រួមមាន៖ ផ្សព្វផ្សាយ​បង្ការ ប្រឆាំង​លង់ទឹកនិង​បង្រៀន​ហែល​ ជួសជុល​ឧបករណ៍​អគ្គិសនីនិង​ដាក់អំពូលភ្លើង​បំភ្លឺ សង់បន្ថែម​និង​ជុសជុល​កន្លែងប្រជុំជីវភាព កម្សាន្ត​សប្បាយ​សម្រាប់​កុមារ; ហ្វឹក​ហ្វឺន ផ្ទេរ​ជូន​វិទ្យាសាស្រ្ត​បច្ចេកទេស ផ្សព្វ​ផ្សាយ​ច្បាប់ ផ្សព្វ​ផ្សាយ​និង​ថែ​ទាំសុខភាព​ក្រោយ​កូវីដ-១៩ និង​ក្រុម​បង្រៀន​ភាសាអង់គ្លេស។

យុទ្ធនាការ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ០៩​ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១៥​ខែ​សីហា​ ជាមួយ​នឹងភាគ​កម្រិតមូលដ្ឋាន​​មួយ​ចំ​នួន​ត្រូវ​តែ​អនុវត្ត​ក្នុង​យុទ្ធនាការ​គឺ៖ សង់​​ផ្ទះ​មនុស្សធម៌យ៉ាងហោច​ណាស់១ខ្នង ឧបត្ថម្ភជំនួយ​ដល់​កុមារ៥០​នាក់​ដែល​មាន​ស្ថានភាព​លំបាក ជួស​ជុល​សំណង់កម្សាន្ត​សប្បាយយ៉ាង​ហោច​ណាស់​១កន្លែងសម្រាប់​កុមារ ជំនួយ​អនុវត្ត​កម្មវិធី​បំភ្លឺ​ផ្លូវ​ជនបទដោយ​អំពូលភ្លើងថាមពល​ព្រះ​អាទិត្យ​(ប្រវែង​០២​គីឡូម៉ែត្រ) ផ្ដល់ជូន​កង់​ចំនួន​១០​គ្រឿង​ដល់​សិស្ស​ដែល​មាន​ស្ថានភាព​លំបាក សួរ​សុខទុក្ខ​និង​ជូន​អំណោយ​ដល់គ្រួសារ​គោលនយោបាយ​ចំនួន៤០​ ចលនា​​យុវជនលើកសំណើ មតិ គំនិតច្នៃប្រតិដ្ឋចំនួន១០០ លើ​ក្រាំង​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​សម្ព័ន្ធយុវជនកុម្មុយ​និស្តហូជីមិញមជ្ឈិម ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ហោច​មាន​​យុវជន៣.០០០លើកនាក់ បាន​ចូល​រួម​ក្នុង​សកម្មភាព​ស្ម័គ្រ​ចិត្ត ចាត់​តាំង​យ៉ាង​ហោច​ណាស់បាន​សកម្មភាព​១ក្នុងការបង្ការ​​ប្រឆាំង​លង់​ទឹក​ គ្រោះថ្នាក់ របួស រំលោភ​បំពាន​លើ​កុមារ អភិវឌ្ឍ​សមាជិក​សម្ព័ន្ធ​យុវជន​ថ្មី​ចំនួន​១០០​នាក់ បំប៉ន​អភិវឌ្ឍ​យ៉ាង​ហោច​មហាជន​ចំនួន​៤០​នាក់​ឲ្យ​ក្លាយ​ជា​បក្ខជន​នៃ​បក្ខ​កុម្មុយ​និស្ត​វៀត​ណាម។ល។

បង Tran Van Trieu អនុលេខា​ប្រចាំការ​សម្ព័ន្ធ​យុវជន​នៃសាកល​វិទ្យាល័យ​ត្រាវិញ ​ឲ្យ​ដឹង​ថា៖ ឆ្លង​កាត់​អំឡុងពេលប្រព្រឹត្តឡើងនៃយុទ្ធនាការជិត​៤​សប្ដាហ៍​ មានយុវជនប្រចាំការ​ចំនួន​៤០​នាក់ ​និង​យុវជន​មិន​ប្រចាំការ​​១០៥​នាក់ បាន​អនុវត្ត​ការ​អនាម័យ​បរិស្ថានមាន​ប្រវែង​ជាង​៨៨​គីឡូម៉ែត្រនៅ​តាម​ដង​ផ្លូវជនបទ ដឹក​ជញ្ជូន​សម្ភារៈ​ជា​ង​១​តោនដើម្បី​សាង​សង់​សំណង់នានា និង​កិច្ច​ការ​យុវជន ដាំដើម​ឈើថ្មី​បាន​ជាង១.០០០​​ដើម ចាត់​តាំង​ផ្សព្វ​ផ្សាយ​និង​ចែក​ចាយ​ខិត្តប័ណ្ណចំនួន​៥០០​សន្លឹកអំពីការ​អនុវត្តផ្នត់រស់នៅក្រុងស៊ីវិល័យ​ រក្សាមណ្ឌលតាំងទីលំនៅ​ដល់​៣៣៨​គ្រួសារ។

ទន្ទឹម​នឹង​នោះ យុវជននៅ​តាម​ទីតាំងនៅទាំង​ចាត់​តាំង​ប្រជុំ​ជីវភាព រំឭក​មេរៀន​រដូវ​វិស្សមកាល​ដល់​សិស្ស​បឋមសិក្សាជាង៤០០លើកនាក់ និងជូន​អំណោយ​៥០​ចំណែក​ដល់​សិស្សានុសិស្សទៀតផង។ ក្រៅ​ពី​ជំនួយ​ប្រភព​កម្លាំង​សាងសង់​សំណង់ កិច្ចការ​នៅ​តាម​ទីតាំងដែលមាន​យុវជន​ប្រចាំ​ការ ដូច​ជា៖ ជួយ​សង់​ផ្ទះ​មនុស្សធម៌​១​ខ្នង​ជូន​​លោក​យាយ​ Thach Thi Thuone ជា​គ្រួសារ​ប្រកៀក​បន្ទាត់ក្រ​នៅ​ភូមិ​ចុង​ផ្នោរ២ ​ឃុំ​ហ្វាតឹង ស្រុក​កូវ​កែ ជំនួយ​កម្លាំង​ជួស​ជុល​កន្លែង​កម្សាន្តសប្បាយ​២​​កន្លែង​សម្រាប់​កុមារ​នៅ​ភូមិ​ចុង​ផ្នោរ​៣ និង​ភូមិ​ហូយ​​អាង ឃុំ​ហ្វាតឹន ស្រុកកូវ​កែ ចលនា​ប្រភព​កម្លាំង​ជូន​អំណោយ​ដល់​គ្រួសារគោល​នយោបាយ​ អាហារូបករណ៍ សៀវភៅ​សរសេរ​ដល់​សិស្សានុសិស្ស សំណង់បំភ្លឺ​ផ្លូវ​ជនបទ ដោយ​អំពូលភ្លើងថាមពលព្រះ​អាទិត្យ ប្រវែង​០២គីឡូម៉ែត្រនៅ​ស្រុក​កូវ​កែ កូវ​ង៉ាង​ និង​ទីរួម​ខេត្ត​យ្វៀង​ហាយ។ល។ ជាមួយ​ទឹក​ប្រាក់​សរុបជាង២១០លាន​ដុង។

យុវនារី Thach Thi Nhi ជា​លើក​ដំបូង​បាន​ចូល​រួមប្រចាំ​ការ​នៅ​ឃុំ​ហ្វាតឹង ស្រុក​កូវ​កែ​ ​សំណេះ​សំណាលថា៖ ប្អូន​រីក​រាយ​ខ្លាំង​ណាស់​ពេល​​បាន​ធ្វើ​ជា​យុវនារី​ប្រចាំ​ការក្នុង​យុទ្ធនាការ​យុវជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សមកាល បាន​រួម​ជាមួយមិត្ត​ភ័ក្ដិកាប់​ឆ្ការ​ព្រៃគម្ពោត ជួសជុល​ផ្លូវ​ជនបទ ជួសជុល​កន្លែង​កម្សាន្តសប្បាយ​ និង​ចាត់​តាំង​ប្រជុំ​ជីវភាព រំឭក​មេរៀន​ដល់​កុមារ។ល។ ឆ្លងតាមរយៈ​នោះ ជួយឱ្យ​ប្អូន​លត់​ដំ​បំណិន​ជីវិត បំណិន​សង្គម បង្កើន​ចំណងសាមគ្គី​រវាង​យុវជន​ផង​គ្នា។

បង​ Tran Van Trieu ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ អនុវត្តយុទ្ធនាការ​យុវជន​ស្ម័គ្រ​ចិត្តរដូវ​វិស្សមកាល​ឆ្នាំ​នេះ សម្ព័ន្ធ​យុវជន​សាលានៅ​ទាំង​សហការ​ជា​មួយសម្ព័ន្ធ​យុវជន​សង្កាត់​ទី​៥​ ក្រុងត្រាវិញ ចាត់តាំងបញ្ចេញកម្លាំងថ្ងៃ “សៅរ៍ស្ម័គ្រចិត្ត អាទិត្យបៃតង” ដល់យុវជនមិនប្រចាំការ “រដូវវិស្សមកាលបៃតង” អនុវត្តនូវសកម្មភាព៖ សម្អាតតាមដងផ្លូវនៅលើភូមិសាស្រ្តសង្កាត់ទី៥ អនាម័យបរិវេណ​សាលារៀន ជំនួយ​ការ​ផ្សព្វ​ផ្សាយ​អំពី​បរិស្ថាន បង្ការ ប្រឆាំង​បាប​គ្រោះ​សង្គម។ល។ ដោយ​មាន​យុវជន​ចូល​រួមជាង​៥១៣​លើកនាក់៕

អត្ថបទ​ដោយ៖​ Hong Nhung

ប្រែ​សម្រួល​ដោយ៖ Son Van Đong