ពិធីវាយតម្លៃគម្រោងការស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យស្តីអំពី “ស្ថានភាពនៃវិធីសាស្រ្តប្រើប្រាស់សេវាកម្មអប់រំសម្រាប់កុមារកំព្រានៅខេត្តត្រាវិញ”

នៅ​រសៀល​ថ្ងៃ​ទី​ ១១ ខែ​សីហា​ ក្រុម​ប្រឹក្សា​វិទ្យា​សាស្រ្ត​និង​បណ្តុះ​បណ្តាល​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពីធី​​វាយ​តម្លៃ​​គម្រោង​ការ​ស្រាវ​ជ្រាវ​ថ្នាក់​សាកល​វិទ្យាល័យ​ឆ្នាំ​ ២០២២ ក្រោម​ប្រធាន​បទ​ ស្ថាន​ភាព​នៃ​វិធី​សាស្រ្ត​ប្រើ​ប្រាស់​សេវាកម្ម​អប់រំ​សម្រាប់​កុមារ​កំព្រា​នៅ​ខេត្ត​ត្រា​វិញ

ចូល​រួម​ពិធី​វាយ​តម្លៃ​មានលោកស្រី ភុង​ ធី​ ភឿង ខាញ់​ (Phung Thi Phuong Khanh)ព្រឹទ្ធបុរស​​មហាវិទ្យាល័យ​ គ្រប់​គ្រង​រដ្ឋបាល​និង​ការិយាល័យ​និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​, លោក​ ទឺ​ មិញ​
ឌៀង
(Tu Minh Dien)នាយ​ការិយាល័យ​ មន្ទីរការងារ​ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​ខេត្ត​ត្រា​វិញ​, លោក​ ង្វៀន​ វ៉ាន់​ចូវ​ (Nguyen Van Chau)ប្រធានការិយាល័យ ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈចំណុះ​​ មន្ទីរ​ការងារ​ យុទ្ធជន​ពិការ​ និង​សង្គម​កិច្ច​ខេត្ត​ត្រា​វិញ ព្រម​ទាំង​តំណាង​ការិយាល័យវិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យត្រាវិញ​​ និង​សមាជិក​ក្រុម​ប្រឹក្សា​បាន​អញ្ជើញ​ចូល​រួម​កម្មវិធី។

5-1

អនុវត្តគម្រោង​ការ​ស្រាវជ្រាវ​មាន​អនុបណ្ឌិត លី ធីបែល្វៀន (Ly Thi Be Luyen)ប្រធាន​ដេប៉ា​តឺម៉ង់​ គ្រប់​គ្រង​រដ្ឋបាលនិង​ការិយាល័យ​​ជា​សមាជិក​អចិន្ត្រៃ​យ៍នៃគម្រោង​ការ​ស្រាវ​ជ្រាវ ព្រម​ទាំង​សមាជិក​មហាវិទ្យាល័យ​ គ្រប់​គ្រង​រដ្ឋបាល​និង​ការិយាល័យ។ គម្រោង​ការ​ស្រាវជ្រាវ​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ខែ​កញ្ញា​
ឆ្នាំ​២០២១ មកទល់​បច្ចុប្បន្ន​។ ឆ្លង​តាម​រយៈការ​អង្កេត​ស្ថានភាព​កុមារ​កំព្រា​ខេត្ត​ត្រាវិញ​ ក្រុម​ស្រាវ​ជ្រាវ​មាន​ការ​សន្និដ្ឋាន​រួម​​ជុំវិញ​បញ្ហា​វិធីសាស្រ្ត​អប់រំ​កុមារ​កំព្រាមាន ​មតិ​វាយ​តម្លៃ​ខ្ពស់​ទាក់​ទង​នឹង​ការ​ចូល​រួម​សិក្សា​និង​ទៅ​សាលារៀន​របស់​កុមារកំព្រា​ក៏​ដូច​ជា​មតិ​ឯកភាព​របស់​អាណាព្យាបាលកុមារ​កំព្រា​អំពី​ភាព​​​​ចំបាច់នៃ​ការ​ផ្តល់នូវ​ឱកាស​សម្រាប់​​កុមារ​កំព្រា​ទទួល​បាន​ការ​អប់​រំ។

គម្រោង​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​អោយ​ឃើញ​​អំពី​ទ្រឹស្តី​និង​បញ្ហាផ្លូវច្បាប់​ជុំ​វិញ​ការ​ប្រើ​ប្រាស់​សេវាកម្ម​វិស័យ​អប់​រំរ​បស់​​​​​កុ​មារ​​​កំ​ព្រា​​​ស្ថាន​ភាព​​ជាក់​ស្តែង​នៃ​ការ​ប្រើ​ប្រាស់​សេវាកម្ម​អប់​រំរបស់​កុមារ​កំព្រា​នៅ​ខេត្ត​ត្រា​វិញ។​ យោងតាម​ទិន្នន័យ​នេះលើក​ឡើង​នូវ​វិធានការ​ដើម្បី​អោយ​កុមារ​កំព្រា​ខេត្ត​ត្រាវិញ​មាន​ឱ​កាស​បាន​ប្រើ​ប្រាស់​សេវា​កម្ម​វិស័យ​​អប់​រំ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​លើក​ឡើង​នូវ​សំណើរ​មួយ​ចំនួន​​ដើម្បី​ផ្តល់​ឱកាស​អោយ​កុមារ​កំព្រា​បាន​ទៅ​​ សា​លា​​រៀន និង​ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​អប់រំ​បំណិន​ផ្សេងៗ​ដល់​កុមារ​កំព្រា។​

វាយ​តម្លៃ​អំពី​សារៈប្រយោជន៍​ជាក់​ស្តែង​របស់​គម្រោង​ការ​ស្រាវ​ជ្រាវ លោក​ស្រី​ ភុង​ ធី​ភឿង​ខាញ់​ (Phung Thi Phuong Khanh)ប្រ​ធាន​ក្រុម​ប្រឹក្សាវាយតម្លៃ​​បាន​អោយ​ដឹង​ថា៖ គម្រោង​ការ​ស្រាវ​ជ្រាវ​បាន​ឆ្លើយ​តប​ទៅ​នឹង​ទិស​ដៅ​ស្រាវ​ជ្រាវ​ វិធី​សាស្រ្ត​ស្រាវ​ជ្រាវ​សម​ស្រប​ ទំនើប។ គម្រោង​ការ​ស្រាវ​ជ្រាវ​មាន​តម្លៃវិទ្យា​សាស្រ្ត​ទាំងផ្នែក​​ទ្រឹស្តី​និងផ្តល់​សារៈប្រយោជន៍​​​ជាក់​ស្តែង​ មាន​​សារៈប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​កិច្ច​ យក​ចិត្ត​ទុក​ដាក់​វិស័យ​អប់​រំ​ ការ​ពារ​កុមារ​ជា​ពិសេស​កុមារ​ដែល​មាន​ជួប​ប្រ​ទះ​ភាព​លំបាក​។

លោក​ ទឺ​ មិញ​ឌៀង(Tu Minh Dien)​ នាយ​ការិយាល័យ​មន្ទីរ​ការងារ​ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​ខេត្ត​ត្រា​វិញ​បាន​បញ្ជាក់​ថា​៖ នេះ​ជា​គម្រោង​ការ​ស្រាវ​ជ្រាវ​ថ្មីទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​សេវាកម្ម​អប់​រំ​របស់​កុមារ​កំព្រា​ខេត្ត​ត្រា​វិញ​ បណ្តា​សំណើរ​ វិធាន​ការ​ដែល​បាន​លើក​ឡើង​នឹង​រួម​ចំណែក​ផ្តល់​នូវ​គោល​គំនិត​សម្រាប់​ស្ថាប័ន​ពាក់​ព័ន្ធ​អាច​សិក្សា​និង​អនុវត្ត​ក្នុង​ពេល​អនាគត។

បញ្ចប់​ពិធី​វាយតម្លៃ​ ក្រុម​ប្រឹក្សាវាយតម្លៃ​​បាន​ឯកភាព​ទទួល​ស្គាល់​​នូវ​លទ្ធផល​​​ស្រាវ​ជ្រាវ​របស់​គម្រោង​ការ​ស្រាវ​ជ្រាវ​ យល់​ព្រម​ទទួល​ស្គាល់គម្រោង​ការ​ស្រាវ​ជ្រាវទទួល​បាន​កម្រិត​ល្អ។

អត្ថបទ​ដោយ៖Ly Thi Be Luyen

ប្រែ​សម្រួល​ដោយ៖​ Kien Se Has