នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ អង្គការ Bureau Veritas Certifications Vietnam (BVC) បានចាត់តាំងការវាយតម្លៃប្រចាំឆ្នាំអំពីបន្តរក្សាប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងតាមស្តង់ដារ ISO 9001:2015 របស់សាកលវិទ្យាល័យត្រាវិញ។
ចូលរួមទទួលស្វាគមន៍ និងធ្វើការជាមួយគណៈប្រតិភូវាយតម្លៃមកពីខាងក្រៅ មានសាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងថ្នាក់ដឹកនាំអង្គភាពចំណុះ។
គណៈប្រតិភូវាយតម្លៃមកពីខាងក្រៅបានវាយតម្លៃលើខ្លឹមសារជាច្រើនតាមរយៈការសម្ភាសន៍ផ្ទាល់ ស្វែងរកភស្តុតាងជាក់ស្តែងដើម្បីបញ្ជាក់ និងវាយតម្លៃឡើងវិញនូវភាពសមស្រប និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងនៃសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាសមត្ថភាពក្នុងការអនុវត្តជាបន្តបន្ទាប់ក្នុងវិសាលភាពនៃស្តង់ដារ ISO 9001:2015ត្រូវបានផ្សព្វផ្សាយ និងអនុវត្តនៅសាកលវិទ្យាល័យក្នុងឆ្នាំកន្លងមក។
សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ បានឲ្យដឹងថា សាកលវិទ្យាល័យត្រាវិញបានដំណើរការ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងតាមស្តង់ដារ ISO ចាប់តាំងពីទើបបង្កើតសាលាម្ល៉េះ ដោយយល់ច្បាស់ពីបែបផែនបានដាក់ចេញ និងធានាអនុវត្តត្រូវតាមបែបផែនដែលបានសន្យានាំមកនូវអត្ថប្រយោជន៍ជាវិជ្ជមាន ពេលផ្សព្វផ្សាយចូលរួមក្នុងស្តង់ដារគុណភាពផ្សេងទៀត។
ទន្ទឹមនឹងដំណើរការប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងតាមស្តង់ដារ ISO 9001:2015 សាលានៅទាំងបន្តចូលរួមវាយតម្លៃគុណភាពអប់រំតាមស្តង់ដារក្នុងប្រទេស និងអន្តរជាតិ រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលរបស់សាលា។
បន្ទាប់ពីធ្វើការ ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃជារួម ជំនួសមុខគណៈប្រតិភូ លោក Tran Vu Quynhបានវាយតម្លៃខ្ពស់ចំពោះការរក្សា និងធានាល្អនូវតម្រូវការរបស់ស្តង់ដារ ISO 9001:2015ក្នុងការរៀបចំបណ្តុះបណ្តាល គ្រប់គ្រង និងផ្តល់សេវាកម្មរបស់សាកលវិទ្យាល័យ។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏បានផ្តល់អនុសាសន៍ ដើម្បីជួយសាកលវិទ្យាល័យកែលម្អ និងរក្សាឱ្យកាន់តែមានប្រសិទ្ធភាពជាងនៅពេលខាងមុខ។
អត្ថបទដោយ៖Hanh Nguyen - Đien
ប្រែសម្រួលដោយ៖ Van Thon