ក្នុងកិច្ចផ្សព្វផ្សាយដល់សម្ព័ន្ធយុវជនបានធ្វើបទបង្ហាញដោយអនុបណ្ឌិត Truong Minh Haiអនុប្រធានការិយាល័យបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលអប់រំការពារជាតិ និងសន្តិសុខ នៃសាកលវិទ្យាល័យត្រាវិញអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះសមុទ្រ និងកោះ ស្ថានភាពបច្ចុប្បន្ននៃប្រជុំកោះ Hoang Sa និង Truong Sa និងទស្សនៈរបស់បក្ស រដ្ឋ ក្នុងបុព្វហេតុកសាង និងការពារអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់មាតុភូមិ។
នេះជាឱកាសដើម្បីលើកកម្ពស់ការយល់ដឹងរបស់សម្ព័ន្ធយុវជនអំពីគោលជំហរ និងតួនាទីនៃសមុទ្រ និងកោះរបស់វៀតណាម ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ព្រមទាំងអំពីមាគ៌ា គោលការណ៍ ទស្សនៈ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទាក់ទិននឹងការការពារអធិបតេយ្យភាព និងអភិវឌ្ឍស្ថេរភាពសមុទ្រ និងកោះរបស់វៀតណាម។ ទន្ទឹមនឹងនោះ លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជនអំពីការគោរពច្បាប់ និងកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងសមុទ្រ និងកោះរបស់វៀតណាម។
អត្ថបទដោយ៖ Van Phuong
ប្រែសម្រួលដោយ៖ Van Thon