មជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក នៃសាកលវិទ្យាល័យត្រាវិញ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនមួយចំនួនក្នុងវិស័យ Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក

នៅថ្ងៃទី ខែសីហា ឆ្នាំ ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក នៃសាកលវិទ្យាល័យត្រាវិញ ដឹកនាំដោយ លោកស្រីបណ្ឌិត Le Thi Thu Diem ជាប្រធានគណៈប្រតិភូ បានមកទស្សនា និងពិភាក្សាការងារជាមួយ​​ក្រុមហ៊ុនចំកាត់ ទីភ្នាក់ងារនាវាចរណ៍ Mekong Agency; ក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Can Thoក្រុមហ៊ុនឯកបុគ្គលសេវានាវាចរណ៍ Hau Giang និងមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ Can Tho

10-1

ធ្វើការជាមួយក្រុមហ៊ុន ទីភ្នាក់ងារនាវាចរណ៍ ​Mekong Agency គណៈប្រតិភូបានស្ដាប់​ការ​​ឧទេ្ទសនាមអំពីសកម្មភាពរបស់ក្រុមហ៊ុន។ ទន្ទឹម​នឹង​នោះ លោក Nguyen Minh Hien នាយកក្រុមហ៊ុនក៏បានធ្វើបទបង្ហាញមុខជំនាញ​សម្រាប់​វិស័យ Logisticsដែលក្រុមហ៊ុនបានទទួលជោគជ័យកន្លងមក និងចែករំលែកការតម្រង់ទិស​ផ្ដើម​ធ្វើ​អាជីវកម្ម​ជាមួយនិស្សិតជំនាញផ្នែក Logistics នៅសាកលវិទ្យាល័យត្រាវិញ។

10-2

លោកស្រីបណ្ឌិត Le Thi Thu Diem នាយកមជ្ឈមណ្ឌលបានផ្ដល់ជូននូវទិសដៅអភិវឌ្ឍន៍នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក សាកលវិទ្យាល័យត្រាវិញ ក៏ដូចជាឱកាសសហប្រតិបត្តិការបើកទូលាយផងដែរ។ តាមរយៈជំនួបនេះ មជ្ឈមណ្ឌលក៏ចង់ភ្ជាប់ទំនាក់ទំនងជាមួយ Mekong Agency ដើម្បីគាំទ្រសាកលវិទ្យាល័យត្រាវិញលើវិស័យ Logistics និងបង្កើតឱកាសសម្រាប់និស្សិត​​សាកលវិទ្យាល័យបានអនុវត្ត និងសិក្សាជាក់ស្តែង។

10-3

10-4

ទន្ទឹម​នឹង​នោះ​ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក នៃសាកលវិទ្យាល័យក៏បានទៅទស្សនាបន្ទប់មុខងារ និងសកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែ Cai Cui ចំនួនពីរនៅស្រុក Cai Rang ទីក្រុង Can Tho និងកំពង់ផែ Hau Giang ស្រុក Chau Thanh ខេត្ត Hau Giang

និស្សិត Nguyen Nhu Ngoc Boi ថ្នាក់គ្រប់គ្រងសេវាកម្ម Logistics ឆ្នាំ ២០២០ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱ្យប្អូន​​នូវបទពិសោធន៍ដ៏មានប្រយោជន៍ និងជួបជាមួយការងារជាក់ស្តែងចំពោះមុខជំនាញLogistics ឆ្លងតាមរយៈតាមនោះក៏ជួយឲ្យប្អូនកំណត់បាននូវទិសដៅអាជីពសម្រាប់ខ្លួនដើម្បីអាជីពនាពេលអនាគត

មជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និង ពាណិជ្ជកម្មអេឡិចត្រូនិកសង្ឃឹមថានឹងមាន​ឱកាសសហការ ក្នុងវិស័យគ្រប់គ្រងសេវាកម្ម Logistics ជាមួយក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Can Tho ក្រុមហ៊ុនឯកបុគ្គលសេវានាវាចរណ៍ Hau Giang នៅក្នុងកម្មវិធីបណ្តុះបណ្តាលតាម​ទម្រង់​Co-Op ដើម្បីជួយនិស្សិត​ឱ្យកាន់តែជិតស្និទ្ធនឹងបរិយាកាសការងារជាក់ស្តែងនៅសហគ្រាស។

10-5

លោក Vo Thanh Phong អគ្គនាយកក្រុមហ៊ុនឯកបុគ្គលសេវានាវាចរណ៍ Hau Giang (VIMC Hau Giang) បានមានប្រសាសន៍ថា លោកវាយតម្លៃខ្ពស់ និងមានបំណងចង់សហការជាមួយសាកលវិទ្យាល័យត្រាវិញ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងមុខជំនាញLogistics ឆ្លើយ​តប​នឹងលក្ខខណ្ឌការងាររបស់សហគ្រាសក្នុងទីផ្សារការងារបច្ចុប្បន្ន។

10-6

10-7

 

10-8

10-9

នារសៀលថ្ងៃដដែលគណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននិង​សារគមនាគមន៍ Can Tho។ ទទួលគណៈប្រតិភូមានលោក Nguyen Tien Phuc ប្រធានការិយាល័យរដ្ឋបាល-បណ្តុះបណ្តាល។ លោកស្រីបណ្ឌិត Le Thi Thu Diem នាយកមជ្ឈមណ្ឌលបានថ្លែងនូវ​​អំណរគុណដល់មជ្ឈមណ្ឌល​​ដែលបានជួយណែនាំនិស្សិតមុខ​ជំនាញពាណិជ្ជកម្មអេឡិចត្រូនិកចំនួនប្រាំនាក់ឱ្យបានធ្វើកម្មសិក្សា​​នៅទីនេះ។

អត្ថបទ​ដោយ៖ Hanh Nguyen - Truong Son

ប្រែសម្រួលដោយ៖Diem Phuc