អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានលោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ដែលជាប្រធានបញ្ជាការនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលនៃសាកលវិទ្យាល័យត្រាវិញឆ្នាំ២០២២ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនស្រុកកូវកែ ស្រុកកូវង៉ាង និងយុវជនចំនួន១៥០នាក់ តំណាងឲ្យយុវជនជាង ៣.០០០នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ។
លោកសាស្ត្រាចារ្យរង បណ្ឌិតDiep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២
យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២ សាកលវិទ្យាល័យត្រាវិញអនុវត្តកម្មវិធី "ជំនួយកម្លាំងរដូវប្រឡង" ដោយមាននិស្សិតស្ម័គ្រចិត្តជាង ៦00 នាក់បានចូលរួមក្នុងការជួយជំរុញកម្លាំងនិងគាំទ្របេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ៣១ មណ្ឌលប្រឡងទូទាំងខេត្ត។ យុទ្ធនាការ “រដូវវិស្សមកាលបៃតង” មានយុវជនចំនួន ៤០នាក់ជាសមាជិកប្រជាំការនៅឃុំហ្វាតឹនស្រុកកូវកែនិងឃុំថាញ់ហ្វាសឹនស្រុកកូវង៉ាង។ លើសពីនេះ សាកលវិទ្យាល័យបានបង្កើតក្រុមជំនាញចំនួន ០៧ ដោយមាននិស្សិតចូលរួមចំនួន ១០៥ នាក់។
យុទ្ធនាការសាងសង់ផ្ទះមនុស្សធម៌ថ្មីជូនលោកស្រី Thach Thi Thuong ភូមិចុងផ្នោរទី ២ ឃុំ ហ្វាតឹន ស្រុកកូវកែ ឧបត្ថម្ភកង់ ១០ គ្រឿង អាហារូបករណ៍ចំនួន ៥០ចំណែក និងអំណោយចំនួន ៣៥ចំណែក ដល់សិស្សជួបការលំបាកនៅស្រុកកូវកែ ទីរួមខេត្តយ្វៀនហាយ ស្រុកកូវង៉ាង។ ជួសជុលសួនកុមារចំនួន ០២ នៅភូមិចុងផ្នោរទី ៣ និងភូមិអានឡុក ឃុំហ្វាតឹន ស្រុកកូវកែ អនុវត្ត “កម្មវិធីបំភ្លឺផ្លូវជនបទដោយភ្លើងពន្លឺព្រះអាទិត្យ” ប្រវែង ០២ គ.ម នៅឃុំថាញ់ហ្វាសឺន ស្រុកកូវង៉ាង ប្រគល់អំណោយចំនួន ៦0ចំណែក ដល់គ្រួសារគោលនយោបាយនៅស្រុកកូវកែ ស្រុកកូវង៉ាង និងទីរួមខេត្តយ្វៀនហាយ ដែលមានតម្លៃសរុបជាង ២១០លានដុង។
លោក Nguyen Van Vu An លេខាសម្ព័ន្ធយុវជនបានប្រគល់ប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២
រៀបចំចេញទ័ពនៅ "ថ្ងៃសៅរ៍ស្ម័គ្រចិត្ត" និង "ថ្ងៃអាទិត្យបៃតង" ជាមួយសកម្មភាពដូចជា៖ សម្អាតផ្លូវនៅសង្កាត់លេខ៥ ក្រុងត្រាវិញ សម្អាតបរិវេណសាលា ផ្សព្វផ្សាយអំពីការការពារបរិស្ថាន អំពីការបង្កានិងប្រយុទ្ធប្រឆាំងអំពើអាក្រក់ក្នុងសង្គម ។ល។មានយុវជនចូលរួមជាង៣១00នាក់ ចាត់តាំងឃោសនាអំពីការបង្ការ និងទប់ស្កាត់ការលង់ទឹកនៅស្រុកចូវថាញ់បានចំនួន១១លើក បើកថ្នាក់បំប៉ន់ចំណេះដឹងអំពីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញឆ្នាំ ២០២២ និងឧទ្ទេសនាមយុវជនឆ្នើមចំនួន ២១១នាក់ចូលក្នុងអង្គការសម្ព័ន្ធយុវជន។ បានឧទ្ទេសនាមសមាជិកសម្ព័ន្ធចំនួន៥៩នាក់ដើម្បីចូលបក្សក្លាយជាបក្ខជន (ក្នុងនោះមានសមាជិកចំនួន ២0នាក់បានក្លាយជាបក្ខជន ហើយសមាជិកចំនួន៣៩ នាក់កំពុងពិនិត្យសំណុំលិខិត)។
និស្សិតនៃសាកលវិទ្យាល័យត្រាវិញចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលនៅ ឃុំហ្វាតឹន ស្រុកកូវកែ
លើសពីនេះ ក្រុមជំនាញក្នុងការអនុវត្តបណ្ដាគម្រោង និងភារកិច្ចដូចជា៖ ផ្សព្វផ្សាយការអនុវត្តបង្រៀនភាសាអង់គ្លេសតាមអ៊ីនធឺណិតនៅលើ Google Meet សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា។ សម្ព័ន្ធយុវជនសាកលវិទ្យាល័យបានសហការជាមួយគណៈកម្មាធិការដឹកនាំយុទ្ធនាការវិស្សមកាលបៃតងនៅឃុំហ្វាតឹននិងឃុំថាញ់ហ្វាសឺន ដឹកនាំយុវជនជាសមាជិកអចិន្ត្រៃយ៍សម្អាតបរិស្ថាន និងប្រមូលសំរាមលើផ្លូវជនបទប្រវែង ៨៨ គីឡូម៉ែត្រ ព្រមទាំងរៀបចំយុទ្ធនាការឃោសនាចំនួន០៨លើក និងចែកចាយខិត្តប័ណ្ណជាង១.០០០សន្លឹកជូនប្រជាជន រៀបចំកម្មវិធីសិល្បៈ និងរៀនសារឡើងវិញនាវិស្សមកាលសម្រាប់សិស្ស ២៨0 នាក់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ បានចូលរួមក្នុងកម្មវិធី "អុជធូបរំលឹកគុណ" ដល់វីរៈជននិង យុទ្ធជនពលីក្នុងទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី២៧ខែកក្កដា) ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជនជាង២០០នាក់។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលឆ្នើមចំនួន ២៨ សមាគមនិស្សិតនៃសាកលវិទ្យាល័យបានប្រគល់ប័ណ្ណសរសើរចំនួន៦១ ដល់យុវជនដែលបានសម្រេចជោគជ័យនូវភារកិច្ចក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២ ។
លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung (ក្រៅបង្អស់ខាងស្តាំ) និងលោក Nguyen Van Vu An (ក្រៅបង្អស់ខាងឆ្វេង) ប្រគល់ជូនប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២
ព័ត៌មាន, រូបថត៖ Hong Nhung
ប្រែសម្រួលដោយ៖ Diem Phuc