គណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យបានផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈិមបក្សលើកទី៥ អាណត្តិលើកទី១៣

(TVU) -នារសៀលថ្ងៃទី២៩ ខែសីហា គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ បានរៀបចំសន្និសីទស្ដីពីសកម្មភាពនយោបាយរដូវវិស្សកាលឆ្នាំ២០២២ ផ្សាភ្ជាប់នឹងការស្រាវជ្រាវ សិក្សា និងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិកាលលើកទី១៣ អោយកម្មាភិបាលរដ្ឋនិងសមាជិកបក្សក្នុងគណៈកម្មាធិការបក្ខភាគទាំងមូលនៃសាលា។

អញ្ជើញចូលរួមសន្និសីទមានសមាមិត្ត Tran Quoc Tuan សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈ​ឃោសនាការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ; សមាមិត្ត Tran Binh Trong អតីតប្រធានគណៈឃោសនាការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តត្រាវិញ; ជាមួយនឹងបណ្ដាសមាមិត្តក្នុងគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្ខភាគ; ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ នាយកដ្ឋាននិងមជ្ឈមណ្ឌលនៃសាកលវិទ្យាល័យ។

សម្ដែង​សុន្ទរកថាក្នុងពិធីបើកសន្និសីទនេះ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យត្រាវិញ​បានបញ្ជាក់ថា៖ សន្និសីទជាសកម្មភាពនយោបាយនារដូវវិស្សមកាលរួមបញ្ចូលគ្នានូវការស្រាវជ្រាវ សិក្សា ជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិកាលលើកទី១៣ គឺជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យយ៉ាងសំខាន់ណាស់។

2-1

សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanhសង្ឃឹមថា ដោយមានស្មារតី និងទំនួលខុសត្រូវខ្ពស់ក្នុងការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្តបណ្ដាឯកសារសន្និសីទលើកទី៥ នៃគណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិកាលលើកទី១៣ ព្រមទាំងមានការចូលរួមយ៉ាងខ្លាំងក្លា ភាពស៊ីសង្វាក់គ្នានៃបក្សទាំងមូល ប្រព័ន្ធនយោបាយ សាមគ្គីភាព និងការឯកភាពគ្នារបស់ប្រជាជនទាំងអស់ ស្មារតីដឹកនាំនៃសន្និសីទលើកទី៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិកាលលើកទី១៣ នឹងឆាប់ជ្រួត​ជ្រាប​ក្នុងជីវភាពរស់នៅ សម្រេច​បាន​លទ្ធផល​ល្អត្រចះត្រចង់ រួមចំណែកជាក់ស្តែងក្នុងការអនុវត្តប្រកប​ដោយ​​ជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ នាពេលខាងមុខ​។

ទន្ទឹមនឹងនោះ លេខាគណៈកម្មាធិការបក្សសាលាបានស្នើថា ក្រោយការបញ្ចប់សន្និសីទភ្លាម សមាជិក​គណៈកម្មាធិការបក្ស បណ្ដា​សាខាបក្ស អង្គភាពគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការឃោសនាឱ្យបានឆាប់រហ័ស និងស្រូបយកយ៉ាងជ្រាលជ្រៅនូវខ្លឹមសារទាំង៤នៃសេចក្តីសម្រេចចិត្តរបស់សន្និសីទមជ្ឈិមបក្ស​លើកទី៥។ ជាពិសេសទស្សនៈ គោលដៅ ភារកិច្ច ដំណោះស្រាយ បណ្ដាបញ្ហាថ្មី និងស្នូលក្នុងដំណោះស្រាយ វាច្បាស់ណាស់ថា ដំណោះស្រាយទាំង៤នេះមានខ្លឹមសារយ៉ាងសំខាន់ ជាមូលដ្ឋានទាក់ទងគ្នាយ៉ាងជិតស្និទ្ធ និងមានផលប៉ះពាល់ច្រើនផ្នែកលើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច​របស់ប្រទេសជាតិ ជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាព ការកសាង​បក្សកាន់តែរឹងមាំ គ្រប់សមត្ថភាព គុណវុឌ្ឍិ និងកិត្យានុភាពក្នុងការដឹកនាំប្រទេស។

ឆ្លងតាមរយៈនោះ តម្រង់​ទិស​គណៈ​ប្រតិបត្តិការ​​បណ្តា​សាខាបក្ស​​បន្ត​ឲ្យ​បានជ្រួតជ្រាប និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងអង្គភាព។ រៀបចំផែនការសកម្មភាព និងកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី១៣ ធានាបាននូវភាពជាក់ស្តែង ប្រសិទ្ធភាព  ​ រួមចំណែកក្នុងការដាក់ចេញនូវសេច​​​​​​​​​ក្តី​សម្រេចចិត្តនានាឱ្យមានដំណើរការបានឆាប់អនុវត្តក្នុងជីវភាព សេដ្ឋកិច្ច - សង្គមកិច្ច​សម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់។

2-2

2-3

នៅក្នុងសន្និសីទលើកនេះ បក្ខជន​ទាំងឡាយ​និង​លោកគ្រូ​អ្នក​គ្រូ​បានស្តាប់សមមិត្ត Tran Quoc Tuanជាសមាជិកអចិន្ត្រៃយ៍បក្ខ​ខេត្ត​ ប្រធានគណៈឃោសនាការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ បានរំលឹកនៅចំណុចសំខាន់​ៗមួយចំនួនអំពីស្ថានភាពក្នុងពិភពលោក ក្នុងប្រទេស និងខេត្តត្រាវិញ នាពេលកន្លងមក៦ខែដើមឆ្នាំ២០២២។

ប្រធានគណៈឃោសនាការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ បានចង្អុលបង្ហាញកត្តាហានិភ័យ៨ចំណុច ដែលប៉ះពាល់លើទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងស្ថានភាពសេដ្ឋកិច្ចនៅត្រាវិញកំពុងស្ដារឡើងវិញដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩​បណ្ដាមន្ទីរ ក្រសួងនិងមូលដ្ឋានរួបរួមបង្កើតផែនការសកម្មភាព អនុវត្តចម្រុះ​គ្នានូវដំណោះស្រាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការខិតខំប្រឹងប្រែង ខិតខំជម្នះការលំបាករបស់ប្រជាជន ក្រុម​ហ៊ុន​អាជីវកម្ម និងមូលដា្ឋនផលិត បង្កើតកម្លាំងចលករសម្រាប់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចរបស់​ខេត្ត។ 

ក្នុង​ការ​សិក្សា ស្រាវជ្រាវ ជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី១៣ សមមិត្ត Tran Binh Trongអតីតប្រធានគណៈ​ឃោសនាការនៃ​គណៈកម្មាធិការបក្សខេត្ត ប្រធានសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តត្រាវិញ បានពាំនាំនូវខ្លឹមសារគោល​មួយចំនួន នៅក្នុងសេចក្តីសម្រេចចិត្តលេខ 18-NQ/TW ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្តីពី បន្តការច្នៃប្រឌិត ការកែលម្អស្ថាប័ន គោលនយោបាយ ការបង្កើនប្រសិទ្ធភាព គុណភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី បង្កើតកម្លាំងចលករដើម្បីប្រទេសរបស់យើងឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់

សេចក្ដីសម្រេចចិត្តលេខ 19-NQ/TW ស្តីពី វិស័យកសិកម្ម កសិករ និងជនបទរហូតដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥; សេចក្តីសម្រេចចិត្តលេខ 20-NQ/TW ស្តីពី ការបន្តការច្នៃប្រឌិត ការអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេដ្ឋកិច្ច សមូហភាពក្នុងដំណាក់កាលថ្មី និងសេចក្តីសម្រេចចិត្តលេខ 21-NQ/TW ស្តីពី ការបង្រួបបង្រួមពង្រឹង កសាងអង្គភាពមូលដ្ឋានរបស់បក្ស និងលើកកម្ពស់គុណភាពកងជួរសមាជិកបក្សក្នុងសម័យកាលថ្មី”។

ស្វែងយល់ឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ 21-NQ/TW ស្តីពី ការបង្រួបបង្រួមពង្រឹង កសាងអង្គភាពមូលដ្ឋានរបស់បក្ស និងលើកកម្ពស់គុណភាពកងជួរសមាជិកបក្សក្នុងដំណាក់កាលថ្មី”។សមមិត្ត Tran Binh Trongបានអះអាងថា៖ ការកំណត់ភាពជាអ្នកដឹកនាំ ទិសដៅពង្រឹង ការកសាងស្ថាប័នមូលដ្ឋានរបស់បក្ស និងលើកកម្ពស់គុណភាពកងជួរសមាជិកបក្ស គឺជាការងារសំខាន់ក្នុងប្រព័ន្ធរៀបចំរបស់បក្ស រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស ការអនុវត្តជោគជ័យក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

 អត្ថបទ​ដោយ៖ Hoang Nam - Truong Son

ប្រែ​សម្រួល​ដោយ៖ Thach Sang