(TVU) - នៅថ្ងៃទី៦ខែកញ្ញា សមាគមជំរុញការសិក្សាពាណិជ្ជករតៃវ៉ាននៅប្រទេសវៀតណាមជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រវិញចំនួន២៩ចំណែកដែលស្មើនឹងទឹកប្រាក់សរុប២៥០លានដុង។ ក្នុងនោះអាហារូបករណ៍ដល់និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រចំនួន២០ចំណែក និងកំរិតអនុបណ្ឌិតចំនួន៩ចំណែក។
ចូលរួមក្នុងកម្មវិធីជូនអាហារូបករណ៍នេះ មានវត្តមានរបស់លោក Su Jiamn Yuan ប្រធានសមាគមជំរុញការសិក្សាតៃវ៉ាននៅប្រទេសវៀតណាម លោក Tran Phat អនុប្រធានសមាគមជនជាតិចិនខេត្តត្រាវិញ លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។
ថ្លែងប្រសាសន៍បើកកម្មវិធី លោកស្រី Thach Thi Dan សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណចំពោះសមាគមជំរុញការសិក្សារបស់ពាណិជ្ជករតៃវ៉ាន់ និងអរគុណទៅដល់លោកSu Jiamn Yuan និងលោក Tran Phat ដែលមានសេចក្ដីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។
លោក Su Jiamn Yuan បានមានប្រសាសន៍ថា៖ “វៀតណាមជាប្រទេសមួយដ៏ស្រស់ស្អាតដែលមានប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប។ ប្រជាជនវៀតណាមសម្បូរទៅដោយមនុស្សធម៌ ជាពិសេសការបដិសណ្ឋារៈភ្ញៀវ និងឧស្សាហ៍ខិតខំប្រឹងប្រែង។ ដូចយើងបានឃើញមាន សិស្ស និស្សិតដែលជួបការលំបាកក្នុងជីវភាពរស់នៅ ប៉ុន្តែនៅតែខំប្រឹងប្រែងរៀនសូត្រ ខំជំនះនូវការលំបាកដើម្បីសិក្សាឱ្យបានល្អ” ចំពោះលោកការអប់រំគឺជាប្រការសំខាន់បំផុតរបស់ជាតិ។ អាហារូបករណ៍ របស់សមាគមន៍ជំរុញការសិក្សាពាណិជ្ជករតៃវ៉ាន់ ដើម្បីជាការលើកទឹកចិត្តដល់សិស្សក្នុងការសិក្សារៀនសូត្រ។
ប្អូនLe Thi Kieu Han និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិន បានជំនួសមុខឲ្យនិស្សិតទាំងអស់ឡើងថ្លែងសុន្ទរកថាអំណរគុណចំពោះទឹកចិត្តរបស់គណៈកម្មការសាកលវិទ្យាត្រាវិញ និង អង្គភាពជំនួយដែលបានឧបត្ថម្ភដល់និស្សិតទាំងអស់នេះ ទង្វើទាំងនេះក៏បានជួយលើកទឹកចិត្ត ជំរុញស្មារតីសំរាប់ប្អូនៗខិតខំប្រឹងប្រែងបន្តទៅមុខទៀតក្នុងការសិក្សា និងសម្រួលក្នុងជីវភាពរស់នៅ។
អត្ថបទដោយ៖ Nhu Binh – Huu Tho
ប្រែសម្រួលដោយ៖ Thach Hoang Em