TVU នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ ព្រះតេជគុណ Thich Quang Niem ជាព្រះចៅអធិការវត្ត Bao Tang នៅខ័ណ្ឌ១២ទីក្រុង Ho Chi Minh រួមជាមួយក្រុមសប្បុរសធម៌ សហការនឹងសមាគមកាកបាទក្រហមរបស់ខែត្តត្រាវិញ បានរៀបចំពិធីជូនអាហារូបករណ៍ដល់និស្សិតដែលខិតខំពុះពារនៃសាកលវិទ្យាល័យត្រាវិញ ៥០ចំណែក។
អញ្ជើញចូលរួមពិធីជូនអាហារូបករណ៍ មានព្រះតេជគុណ Thich Quang Niem ជាព្រះចៅអធិការវត្ត Bao Tang នៅខ័ណ្ឌ ១២ ទីក្រុង Ho Chi Minh; ព្រះតេជគុណ Thich Tri Minh ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម និងជាអនុប្រធានអចិន្រៃ្តយ៍នៃសមាគមពុទ្ធសាសនាខែត្រត្រាវិញ ក៏ជាព្រះចៅអធិការវត្ត Luong Xuyen; លោកស្រី Nguyen Thi Nghiep អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម និងអតីតប្រធានសមាគមកាកបាទក្រហមខែត្រត្រាវិញ; លោក Vo Cong Chinh អនុប្រធានសមាគមកាកបាទក្រហមខែត្រត្រាវិញ; លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។
ក្នុងពិធីនេះដែរ លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងសុន្ទរៈកថា អំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ Thich Quang Niem និងព្រះតេជគុណ Thich Tri Minh ជាមួយសមាគមកាកបាទក្រហមខែត្រត្រាវិញ បានយកចិត្តទុកដាក់និងជួយគាំទ្រដល់និស្សិតខិតខំពុះពារក្នុងការសិក្សារបស់សាកលវិទ្យាល័យត្រាវិញនាពេលបច្ចុប្បន្ន និងពីមុនមក។ ទន្ទឹមនឹងនោះ សាកលវិទ្យាធិការរង ក៏បានដាស់តឿនដល់និស្សិតខិតខំបន្ថែមទៀតក្នុងការសិក្សា និងការបង្ហាត់បង្រៀនក្នុងសាលា។
ព្រះតេជគុណ Thich Tri Minh បានថ្លែងថា ព្រះអង្គនឹងរួមដំណើរជាមួយប្អូនៗនិស្សិត ដែលខិតខំពុះពារក្នុងការសិក្សា ហើយសង្ឃឹមថាប្រការនេះនឹងជួយផ្តល់កម្លាំងចិត្តដើម្បីប្អូនៗខិតខំសិក្សាបានលទ្ធផលល្អបំផុត។
ប្អូន Tran Pham Thu Hien និស្សិតនៃមហាវិទ្យាល័យទន្តវទនសាស្រ្ត ឆ្នាំ ២០១៩ បានតំណាងឱ្យនិស្សិត៥០រូប ដែលបានទទួលអាហារូបករណ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន និងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យត្រាវិញ ហើយប្អូនក៏សន្យាថានឹងខិតខំប្រឹងប្រែងក្នុងការសិក្សា រក្សានូវសីលធម៌ នឹងកសាងសាមីខ្លួនឱ្យកាន់តែប្រសើរឡើង។
អត្ថបទដោយ៖ Hanh Nguyen
ប្រែសម្រួលដោយ៖ Minh Tri