នារសៀលថ្ងៃទី ៣០ ខែសីហា សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំសន្និសីទពង្រីកបុគ្គលិកនៃគណៈប្រតិបត្តិការ និងក្រុមប្រឹក្សាត្រួតពិនិត្យនៃសមាគម លើកទី ៧ អាណត្តិ ២០២០ - ២០២៣។ បណ្ឌិត Nguyen Minh Hoa ជាអនុលេខាគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមនិងចង្អុលការសន្និសីទ។
សមាជិកគណៈប្រតិបត្តិការសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញធ្វើការប្ដេជ្ញា។
សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញអាណត្តិ ២០២០ - ២០២៣ មានសមាជិកចំនួន២៣រូប ដោយសារការផ្លាស់ប្តូរមុខតំណែង និងនិស្សិតបញ្ចប់ការសិក្សាតាមកំណត់ ហេតុដូច្នេះហើយសមាជិកនៃសម្ព័ន្ធនិស្សិតត្រូវផ្លាស់ប្ដូរនិងមិនចូលរួមចំនួន ១៤ នាក់ក្នុងចំណោម ២៣ នាក់។ អង្គសន្និសីទបានចរចានិងសម្រេចសម្រាប់ ១៤ សមាជិកគណៈប្រតិបត្តិការមិនទទួលបន្ទុកនៅក្នុងសមាគមនិស្សិតជារៀងរហូតទៅ។
ផ្អែកលើគម្រោងដែលបានអនុម័ត សមាជិកសមាគមបានចូលរួមសន្និសីទឯកភាព ១០០% បន្ថែមសមាជិកគណៈប្រតិបត្តិការចំនួន១៤រូប សមាជិកគណៈលេខាធិការ ចំនួន០៤ រូប សមាជិកគណៈកម្មាធិការត្រួតពិនិត្យចំនួន០៥រូប ប្រធានសមាគម០១ រូប អនុប្រធានចំនួន០២រូប។ ហើយសមាគមនិស្សិតបានឯកភាពនិងតែងតាំង លោកស្រី Pham Le Phuong Thao ជាប្រធានសមាគមនិស្សិត។
ការពង្រឹងបុគ្គលិកជួយសម្ព័ន្ធនិស្សិតសាកលវិទ្យាល័យត្រាវិញ ពង្រឹងការដឹកនាំ ណែនាំសមាគមនិស្សិត និងចលនាសិស្សានុសិស្ស និស្សិតមួយថ្ងៃៗកាន់តែមានប្រសិទ្ធភាព រួមចំណែកអនុវត្តប្រកបដោយជោគជ័យ សេចក្ដីសម្រេចនៃសមាគមនិស្សិតវៀតណាមនៃសាកលវិទ្យាល័យត្រាវិញ លើកទី៧អាណត្តិ២០២០ - ២០២៣។
ថ្លែងមតិពេលទទួលតួនាទីថ្មី បងស្រី Pham Le Phuong Thao សន្យាទទួលនិងលើកកម្ពស់នូវលទ្ធផលដែលសមាគមនិស្សិតអាណត្តិមុនបានបន្សល់ទុក។ ការបង្កើតស្មារតីសាមគ្គីភាពក្នុងគណៈលេខាធិការ គណៈប្រតិបត្តិការ ធ្វើឱ្យសមាគមនិស្សិតកាន់តែរឹងមាំ ដឹកនាំសមាគមនិស្សិតនិងចលនានិស្សិតកាន់តែរីកចម្រើន។
បណ្ឌិត Nguyen Minh Hoa ថ្លែងកថាពេលចូលរួមដឹកនាំសន្និសីទ។
បណ្ឌិត Nguyen Minh Hoa ជឿជាក់លើសមត្ថភាព និងភាពស្វាហាប់របស់បុគ្គលិកថ្មី សកម្មភាពរបស់សមាគមនិស្សិត និងចលនានិស្សិត សាកលវិទ្យាល័យនឹងផ្លាស់ប្តូរថ្មីសមស្របនូវតម្រូវការរបស់និស្សិត សម្រេចបានជោគជ័យជាច្រើនក្នុងសកម្មភាព។ សមាគមនិស្សិតនឹងបន្តរៀបចំចលនាជាច្រើន និងសកម្មភាពដ៏មានអត្ថន័យ រួមចំណែកក្នុងការបណ្តុះបណ្តាល អប់រំ និងជំនួយដល់និស្សិត សម្រេចបានជោគជ័យនូវភារកិច្ចយ៉ាងល្អនៃសន្និបាតសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ លើកទី ៧ អាណត្តិ ២០២០ - ២០២៣ បានបណ្ដាក់ចេញ។
អត្ថបទដោយ៖ Ngọc Xoàn
ប្រែសម្រួលដោយ៖ Minh Tri