បច្ចុប្បន្នសាលាសាកលវិទ្យាល័យត្រាវិញ (TVU) មាននិស្សិតប្រមាណ ២០.០០០ នាក់ ដែលមកពី ៤៥ ខេត្តក្រុងក្នុងប្រទេសនិងនិស្សិតកម្ពុជាកំពុងតាមសិក្សា។
ជាង ២០ឆ្នាំកកើតនិងអភិវឌ្ឍបានមកពីលទ្ធផលនៃការអនុវត្តជោគជ័យគម្រោងសាកលវិទ្យាល័យរងវៀតណាម - កាណាដា (២០០១ - ២០០៦) សាលាសាកលវិទ្យាល័យត្រាវិញ (TVU) បន្តការច្បាមតាមបេសកកម្ម “នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍” ធ្វើតាមតម្លៃស្នូល “អស់ពីចិត្ត - តម្លាភាព - ច្នៃប្រឌិត - ស្និទ្ធស្នាល” ឈានដំណើរឆ្ពោះទៅកាន់សាលាសាកលវិទ្យាល័យបៃតង - ឈ្លាសវៃ នៅភាគនិរតី។
សាលាសាកលវិទ្យាល័យត្រាវិញ (TVU) ផ្តោតសំខាន់ទៅលើមុខជំនាញពិសេសៗជាច្រើន ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍អាជីវកម្មនិងតម្រូវការធនធានមនុស្សមានគុណភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងតំបន់និងទូទាំងប្រទេស។ TVU មាននិស្សិតប្រមាណ ២០.០០០ នាក់ដែលមកពី ៤៥ ខេត្តក្រុងក្នុងប្រទេស និងនិស្សិតកម្ពុជាកំពុងតាមសិក្សា។ ក្រៅពី ៥១ មុខជំនាញថ្នាក់បរិញ្ញាបត្រ សាលានៅទាំងមាន ២៧ មុខជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០ មុខជំនាញថ្នាក់បណ្ឌិត និង ៥ មុខជំនាញបណ្តុះបណ្តាលឯកទេសកម្រិត១ ដូចជា ៖ សល្យសាស្រ្ត វេជ្ជសាស្រ្តទូទៅ សម្ភពនិងរោគស្ត្រី រោគកុមារ និងទន្តវទនសាស្រ្ត។
បច្ចុប្បន្ន អនុភាពរបស់ TVU បានវាយតម្លៃនៅក្នុងមុខជំនាញ៖ កសិកម្ម - វារីវប្បកម្ម; វិស្វកម្ម - បច្ចេកវិទ្យា; សេដ្ឋកិច្ច - នីតិសាស្រ្ត; វិទ្យាសាស្រ្តសុខភាព; ទន្តវទនសាស្រ្ត; ភាសាបរទេស; ភាសា - វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ; គីមីអនុវត្ត; គរុកោសល្យ; ទេសចរណ៍ - ភោជនីយដ្ឋាន - សណ្ឋាគារ; ជីវបច្ចេកវិទ្យា - បច្ចេកវិទ្យាបរិស្ថាន។ល។
សាលាសាកលវិទ្យាល័យត្រាវិញបន្តការឈានដំណើរឆ្ពោះទៅកាន់
សាកលវិទ្យាល័យបៃតង - ឈ្លាសវៃ។ រូបថត៖ Dong Khoi
សាលាតែងតែផ្តោតសំខាន់ទៅលើការកែលម្អនូវគុណភាព និងធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងបណ្តាសកម្មភាពបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាពិសេស ក្នុងការបេសកកម្មធានានូវគុណភាពអប់រំអន្តរជាតិសម្រាប់កម្មវិធីបណ្តុះបណ្តាល។ ក្រៅពីនេះពង្រីកការបណ្តុះបណ្តាលច្រើនភាសាដូចជា៖ ភាសាអង់គ្លេស ភាសាខ្មែរ ភាសាបារាំង ភាសាជប៉ុន ភាសាកូរ៉េ ភាសាចិន។ល។ ដើម្បីជួយឱ្យនិស្សិតមានឱកាសក្នុងការទទួលបានអាហារូបករណ៍អន្តរជាតិនិងទទួលបានឱកាសការងារ។
បច្ចុប្បន្នសាលាសាកលវិទ្យាល័យត្រាវិញ ជាសាកលវិទ្យាល័យឈរមុខនៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានកម្មវិធីសិក្សាជាច្រើនបានទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ព្រមជាមួយនឹង ១៤កម្មវិធី បានទទួលស្គាល់ស្របតាមស្តង់ដាររបស់ AUN-QA FIBAA ABET។ ក្នុងនោះ មានកម្មវិធីបណ្តុះបណ្តាលចំនួន ៥ បានស្របតាមស្តង់ដារគុណភាពរបស់ AUN-QA គឺ៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម បរិញ្ញាបត្របសុពេទ្យ ចំណុះមហាវិទ្យាល័យកសិកម្ម និងវារីវប្បកម្ម បរិញ្ញាបត្រគិលានុបដ្ឋាក ចំណុះមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត បរិញ្ញាបត្រភាសាខ្មែរ ចំណុះមហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ។
មានកម្មវិធីសិក្សាចំនួន ៧ ដែលសម្រេចបានគុណភាពស្របតាមស្តង់ដារបណ្តុះបណ្តាលលំដាប់អន្តរជាតិ FIBAA: រួមមាន៖ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រនីតិសាស្រ្ត បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងសេដ្ឋកិច្ច ចំណុះមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្រ្ត។ បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន ចំណុះមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា ទើបបានសម្រេចគុណភាពស្របតាមស្តង់ដារបណ្តុះបណ្តាលលំដាប់អន្តរជាតិ ABET។ TVU កំពុងបន្តពង្រីកសម្រេចគុណភាពស្របតាមស្តង់ដារអប់រំអន្តរជាតិ AUN ABET FIBAA សម្រាប់ថ្នាក់បរិញ្ញាបត្រដែលនៅសល់មិនទាន់សម្រេចគុណភាពតាមស្តង់ដារអប់រំអន្តរជាតិ។
នៅឆ្នាំ ២០០៦ សាលា គឺជាអង្គភាពមុនដំបូងនៅក្នុងខេត្តដែលប្រើប្រាស់ប្រព័ន្ធទទួលស្គាល់ ISO 9001-2000 ដូចជាឧបករណ៍សម្រាប់គ្រប់គ្រងគុណភាព។ បច្ចុប្បន្ននេះ សកលវិទ្យាល័យត្រាវិញបានឆ្លងកាត់ការកំណែ ISO 9001-2008 និង ISO 9001-2015។ ក្នុងឆ្នាំ ២០១៣ TVU បាននាំមុខបណ្តាសាកលវិទ្យាល័យក្នុងប្រទេសចុះហត្ថលេខាលើសេចក្តីប្រកាស Talloires ប្តេជ្ញាកសាងសាលាសកលវិទ្យាល័យបៃតងដ៏ធំទូលាយ។ ច្រើនឆ្នាំបន្តបន្ទាប់ សាកលវិទ្យាល័យត្រាវិញស្ថិតនៅក្នុងចំណោម២០០សាកលវិទ្យាល័យ បានជាប់ចំណាត់ថ្នាក់ សាលាសាកលវិទ្យាល័យបៃតងប្រកបដោយចីរភាពនិងស្និទ្ធសា្នលជាមួយបរិស្ថាន របស់ UI GreenMetric។ សហភាពជាមួយនឹងសាកលវិទ្យាល័យពិភពលោក (WURI) បានប្រកាស TVU បានជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងចំណោម ១០០ សកលវិទ្យាល័យមានឥទ្ធិពលនិងរួមចំណែកកសាងសង្គមយ៉ាងសកម្ម របស់ WURI Ranking ឆ្នាំ ២០២២ (បានកើនឡើង ៩ ថ្នាក់បើធៀបនឹងឆ្នាំ២០២១)។
ទន្ទឹមនឹងនោះ ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោម៥០ សាកលវីទ្យាល័យ អំពីតម្លៃនៃគំនិតបណ្តុះធុរៈកិច្ចថ្មី ផ្លាស់ប្តូរនិងច្នៃប្រឌិត ជាប់ចំណាត់ថ្នាក់ទី ៤៧ ក្នុងចំណោម ៥០សាកលវិទ្យាល័យ មានការពង្រីកសហការ និងដោះដូរនិស្សិតអន្តរជាតិ ផ្ដល់ឱកាសសម្រាប់និស្សិតក្នុងការសិក្សាទៅវិញទៅមកជាមួយនិស្សិតនៃបណ្ដាគ្រឹះស្ថានអប់រំបរទេស ជាប់ចំណាត់ថ្នាក់ទី ២២ ក្នុងចំណោម ៥០ សាកលវិទ្យាល័យអំពីការតភ្ជាប់បើកចំហ ការបំប្លែងឌីជីថល និងកម្មវិធីរួមបញ្ចូលគ្នា។
TVU បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយនិងដៃគូជាង ៩០ អង្គភាព វិទ្យាស្ថាននិង សាលាអន្តរជាតិក្នុងវិស័យជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិត ការផ្លាស់ប្តូរសាស្រា្តចារ្យ អ្នកស្ម័គ្រចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ ការស្រាវជ្រាវអនុវត្ត និងការផ្តល់មូលនីធិអាហារូបករណ៍។ TVU ជាសមាជិកនៃអង្គការដាក់សំណើរក្របខ័ណ្ឌអប់រំ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបច្ចេកទេសនានាក្នុងពិភពលោក។ លើសពីនេះ TVU ក៏ជាសមាជិកទី ១៥១ នៃសមាគមឧត្តមសិក្សាសហគមន៍ កាណាដា បច្ចុប្បន្នជាសមាជិកនៃសមាគមឧត្តមសហគមន៍វៀតណាម។
និស្សិតអនុវត្តការបោះពុម្ព 3D នៅអគារ maketspace។ រូបថត : Dong Khoi
TVU ជាកន្លែងផ្សារភ្ជាប់និស្សិតជាមួយក្រុមហ៊ុនពាណិជ្ជកម្ម ស្វែងរកឱកាសការងារសម្រាប់និស្សិត សាលាក៏ផ្តោតទៅការរីកចម្រើនយ៉ាងខ្លាំងនូវមជ្ឈដ្ឋានច្នៃប្រឌិតសម្រាប់និស្សិត គ្រូបង្រៀន - អគារ makerspace បង្កើតក្លឹបនិស្សិតស្រាវជ្រាវវិទ្យាសាស្រ្ត - IEEE Student Chapter នៅ TVU និងទម្រង់សហករណ៍និស្សិត សមាគមកសិករជានិស្សិត។ ជាពិសេស បណ្តាគោលនយោបាយលើកទឹកចិត្តបណ្តុះធុរៈកិច្ចថ្មី ស្រាវជ្រាវវិទ្យាសាស្រ្តអនុវត្ត និងផ្ទេរបច្ចេកវិទ្យាសម្រាប់បម្រើសហគមន៍។
TVU បានពង្រីកមូលនីធិបណ្តុះធុរៈកិច្ចថ្មី មូលនីធិអត្ថបទស្រាវជ្រាវនិស្សិតជាមួយសាស្រ្តាចារ្យដើម្បីមានគំនិតថ្មី ស្រាវជ្រាវបង្កើតចេញបណ្តាផលិតផលល្អសម្រាប់សហគមដូចជា៖ ការចិញ្ចឹមសត្វបង្គាខ្លាខ្មៅ ដែលគ្មានជំងឺនិង បង្កាត់ពូជដូងខ្ទិះ បានជោគជ័យ (កំពុងបន្តការស្រាវជ្រាវផ្សាំជាលិកាដូងខ្ទិះ) បង្កាត់ពូជផ្សិតដង្កូវនាងបានជោគជ័យ បង្កាត់ពូជស្រូវធន់នឹងគ្រោះជ្រាបទឹកប្រៃ ផលិតឧបករណ៍កំណត់ភាគរយនៃខ្ទិះក្នុងផ្លែដូង ផលិតម៉ាស៊ីនត្រួតពិនិត្យសីតុណ្ហភាពរាងកាយដោយស្វ័យប្រវត្តិ ផលិតម៉ាស៊ីនថតចម្លង 3D ផលិតម៉ូតូអគ្គិសនី ផលិតម៉ាស៊ីនកិន CNC និងអនុវត្តិបច្ចេកវិទ្យា loT ទៅវាលស្រែ។ល។
ការអភិវឌ្ឍគម្រោងសាលាអនុវត្តគរុកោសល្យមាន៤កម្រិតគឺ៖ សាលាមតេ្តយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ សាលាសាកលវិទ្យាល័យមានមហាវិទ្យាល័យ ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ បានអនុវត្តបេសកកម្មសំខាន់របស់ជាតិ បណ្តុះបណ្តាលនូវធនធានមនុស្សដើម្បីបម្រើការអភិវឌ្ឍសហគមន៍ជនជាតិជាមួយគោលនយោបាយឆ្ពោះទៅរកអ្នករៀន។
លោកស្រី Deborah Paul ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃប្រទេសកាណាដា ប្រចាំប្រទេសវៀតណាម ជាមួយនិងគណៈប្រតិភូបានទៅបំពេញទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ នៅថ្ងៃទី ១២/៣/២០១៩ រូបថត ៖ Dong Khoi
TVU មានអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តរាប់រយ ក្នុងនោះមានអត្ថបទជាច្រើនមានសារៈសំខាន់បានវាយតម្លៃថ្នាក់អន្តរជាតិដូចជា៖ វប្បធម៌ក្នុងការអភិវឌ្ឍជានិរន្តរ៍ក្នុងភាគនិរតី; បណ្តាបញ្ហាមូលដ្ឋាន និងបន្ទាន់ក្នុងសហគមន៍ជនជាតិខ្មែរនៅវៀតណាមបច្ចុប្បន្ន។ល។ រួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយដើម្បីជំរុញការអភិវឌ្ឍជានិរន្តរ៍សម្រាប់សហគមន៍បណ្តាជនជាតិតំបន់វាលរាបទន្លេគឺវឡុង។ បញ្ហាដែលគួរចាប់អារម្មណ៍គឺ TVU បានចងក្រងជាស្រេចនូវវចនានុក្រមទ្វេភាសា វៀត - ខ្មែរ និងខ្មែរ - វៀត ចំនួន ៨៤.០០០ ពាក្យ ដែលជាវចនានុក្រមទ្វេភាសាដំបូង និងតែមួយគត់ត្រូវបានគេវាយតម្លៃនិងមានសារៈសំខាន់ពិសេសក្នុងការចំណងមិត្តភាពរវាងវៀតណាម - កម្ពុជា។
TVU មានប្រព័ន្ធមន្ទីរពេទ្យដោយខ្លួនឯង ពហុព្យាបាល ព្យាបាលខាងទន្តទវនសាស្រ្ត និងថែទាំសុខភាពដ៏ល្អសម្រាប់និស្សិតនិងសហគមន៍។ មជ្ឈមណ្ឌលឯកសាររបស់សាលាបានបម្រើការ ២៤/៧ អន្តេវាសិកដ្ឋានមានលំនៅ ៣.៥០០ កន្លែង មជ្ឈមណ្ឌលសាលាមានបរិវេណធំទូលាយ បៃតង ស្អាតបាត ផាសុខភាព និងសុវត្ថិភាព ក៏ជាកន្លែងសម្រាប់និស្សិតមកសិក្សា ស្រាវជ្រាវ រស់នៅនិងអនុវត្ត។
ទន្ទឹមនឹងនោះ TVU មានគោលនយោបាយល្អៗ គាំទ្រដល់និស្សិតដូចជា៖ បញ្ចុះនិងឥតបង់ថ្លៃសិក្សាដល់និស្សិត ផ្តល់អាហារូបករណ៍លើកទឹកចិត្ត ជាពិសេសសម្រាប់លើកទឹកចិត្តនិស្សិតនារីកំពុងសិក្សាមុខជំនាញ បច្ចេកវិទ្យា (បញ្ចុះ៥០% ថ្លៃសិក្សា)។ អាហារូបករណ៍ពីសប្បុរសជនបានឧបត្ថម្ភសម្រាប់និស្សិតដែលខិតខំព្យាយាមក្នុងការសិក្សា។ សាកលវិទ្យាល័យត្រាវិញក៏ផ្តល់ឱកាសសម្រាប់និស្សិតខ្ចីដើមទុនសម្រាប់បណ្តុះធុរៈកិច្ចថ្មី និងអនុវត្តគោលនយោបាយផ្សេងៗទៀតសម្រាប់និស្សិតដែលមានជីវភាពគ្រួសារលំបាក ក្រីក្រ និងក្រុមជនជួបការលំបាក។ល។
“ជាង ២០ ឆ្នាំ បេសកកម្មដោយក្តីប្រាថ្នាដើម្បីអព្ភូតហេតុ សម្រេចបាននូវសមិទ្ធិផលជាច្រើនរួមចំណែកក្នុងការអភិវឌ្ឍខេត្ត តំបន់ទន្លេវាលរាបគឺវឡុងនិងប្រទេសទាំងមូល។ បច្ចុប្បន្ននេះ សាកលវិទ្យាត្រាវិញបានបើកទំព័រប្រវត្តិសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍ និងបន្តក្តីប្រាថ្នាទៅកាន់ពិភពលោក នូវគោលដៅក្លាយជាសាកលវិទ្យាល័យបៃតង - ឈ្លាសវៃ នៅភាគនិរតី បន្តសមាហរណកម្មបណ្តុះបណ្តាលអន្តរជាតិមានគុណភាព ផ្សារភ្ជាប់និងចែករំលែកតម្លៃបន្ថែមទៀតលើដំណើរស្វែងរកបេសកកម្ម “នាំមកនូវឱកាសសិក្សាមានគុណភាពដល់សហគមន៍” នាពេលខាងមុខ” សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ បានចែករំលែក។
មុខជំនាញ បច្ចកវិទ្យាព័ត៌មានទើបបានបំពេញតាមស្តង់ដារ ABET នៅថ្ងៃទី ៣១/៨/២០២២ អង្គការទទួលស្គាល់ ABET (Accreditation Board for Engineering and Technology - អង្គការទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលវិស្វកម្ម បច្ចេកវិទ្យា - សហរដ្ឋអាមេរិក) បានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាព័ត៌មានចំណុះមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យត្រាវិញបានទទួលស្គាល់អន្តរជាតិ ABET រយៈពេល ២០២២ - ២០២៨។ កម្មវិធីបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាព័ត៌មានបានទទួលស្គាល់ស្របតាមស្តង់ដារអន្តរជាតិ ABET របស់សហរដ្ឋអាមេរិក ពឹងលើលទ្ធផលវាយតម្លៃខាងក្រៅ ពីថ្ងៃទី ០៥/១២ - ០៩/១២/២០២១។ កម្មវិធីនេះត្រូវបានវាយតម្លៃដោយក្រុមទទួលស្គាល់វាយតម្លៃស្របតាមស្តង់ដារចំនួន ៨ គឺ៖ អ្នកសិក្សា គោលបំណងកម្មវិធីបណ្តុះបណ្តាល ស្តង់ដារលទ្ធផល កែលម្អឥតឈប់ឈរ កម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀន សម្ភារៈបរិក្ខារ បណ្តាសកម្មភាពគាំទ្រកម្រិតសាលារួមជាមួយស្តង់ដារផ្ទាល់ខ្លួនរបស់កម្មវិធី។ |
ប្រភព៖ Trường ĐH Trà Vinh: Tiếp bước hướng đến đại học xanh - thông minh (nongnghiep.vn)
អត្ថបទដោយ៖ Minh Dam – Dong Khoi
ប្រែសម្រួលដោយ៖ Minh Tri