DNVN – សប្ដាហ៍វប្បធម៌ ទេសចរណ៍ – មហោស្រពម្ហូបអាហារណាមបូ ផ្សារភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ។
ក្នុងពិធីនេះ សាកលវិទ្យាល័យត្រាវិញបានចូលរួមស្តង់ចំនួន ៥ ដើម្បីតាំងបង្ហាញ និងធ្វើពាណិជ្ជកម្មផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យា ផលិតផល OCOP ផលិតផលផ្តើមធ្វើអាជីវកម្មឆ្នើមរបស់និស្សិត។ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន៖ ស្រាខ្វិតTVU ផ្សិតដង្កូវនាងស្ងួតម្សៅរមៀតទឹកឃ្មុំតែថង់ចម្រោះTVU សៀវភៅឯកទេសសម្រាប់ការស្រាវជ្រាវ និងបង្រៀនផ្តើមធ្វើអាជីវកម្ម។
ទាំងនេះគឺជាផលិតផលផ្តើមធ្វើអាជីវកម្មឆ្នើមដែលទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតប្រជែងនៅគ្រប់កម្រិតទាំងអស់ក្នុងឆ្នាំ២០២២ ដូចជាឧបករណ៍សម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងបញ្ជាម៉ាស៊ីនបូមទឹកពីចម្ងាយ យិនស៊ិនមេត្រាំទឹកឃ្មុំ ទឹកត្រីដង្កៀបបង្កង គុយទាវស្វាយ ត្រីទីឡាបព្យ៉ាសាច់ជ្រូកស្ងួតឱសថ ទឹកត្រីកូនម៉ែ និងផលិតផល OCOP រាប់សិបមុខសម្រាប់ភ្ញៀវទេសចរចូលទស្សនា និងទិញទំនិញក្នុងពិធីបុណ្យ។
ក្នុងពិធីបុណ្យនេះ លោកស្រីបណ្ឌិត Thach Thi Dan - សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានចែករំលែកថា៖ នេះជាឱកាសសម្រាប់និស្សិត និងគ្រូបង្រៀននៅសាកលវិទ្យាល័យបង្ហាញលទ្ធផលស្រាវជ្រាវ ផលិតផលវិទ្យាសាស្ត្រ និងផលិតផលផ្តើមធ្វើអាជីវកម្ម ដើម្បីបង្កើតឱកាសតភ្ជាប់ និងធ្វើពាណិជ្ជកម្មជាមួយសហគ្រាស។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយដើម្បីសហការក្នុងការវិនិយោគ និងអភិវឌ្ឍផលិតកម្ម ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ផលិតផលរបស់សាកលវិទ្យាល័យ។
សប្ដាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារណាមបូ ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក បានចាត់តាំងឡើងដោយសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ មហោស្រពម្ហូបអាហារណាមបូដោយប្រធានបទ “លំហនំប្រជាប្រិយ និងម្ហូបអាហាររបស់ខេត្តត្រាវិញ”; មហោស្រពសិល្បៈរបាំមហាជន តាំងពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ឧទ្ទេសនាម និងផ្តល់កិត្តិយសដល់ផលិតផល OCOP; ពិធីប្រណាំងទូក ង; រាត្រីបុណ្យអកអំបុកសំពះព្រះខែ។
ក្នុងនោះ សកម្មភាពតាំងបង្ហាញផលិតផលនៃជនរួមជាតិខ្មែរដូចជា៖ សម្លៀកបំពាក់ ឧបករណ៍ភ្លេង នេសាទូបករណ៍ ស្ថាបត្យកម្មរូបចម្លាក់ជាដើម ព្រមទាំងរូបភាពឯកសារកត់ត្រាការពលកម្ម និងជីវភាពរស់នៅផ្នែកខាងវប្បធម៌ និងស្មារតីរបស់ជនរួមជាតិខ្មែរក្នុងខេត្តត្រាវិញ។
អត្ថបទដោយ៖ Khanh Ngoc
ប្រែសម្រួលដោយ៖ Van Thon