សាកលវិទ្យាល័យត្រាវិញ ទទួលនិងធ្វើការជាមួយនឹងគណៈប្រតិភូស្ថានកុងស៊ុលប្រទេសឥណ្ឌាប្រចាំការនៅទីក្រុងហូជីមិញ

TVU - នៅថ្ងៃទី១៤ ខែវិច្ឆិកា សាកលវិទ្យាល័យត្រាវិញ បានទទួលនិងធ្វើការ​ជាមួយនឹងលោក Madan Mohan Sethi អគ្គកុងស៊ុលនៃប្រទេសឥណ្ឌា ប្រចាំការនៅទីក្រុងហូជីមិញ ព្រមជាមួយនឹងគណៈប្រតិភូ។

7-1

ទទួលនិងធ្វើការ​ជាមួយគណៈប្រតិភូ មានលោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ លោក​បណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមជាមួយនឹងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលា។

នៅក្នុងឱកាសនេះ ភាគីទាំងពីរបានដោះដូរនិងឯកភាពនូវខ្លឹមសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គកុងស៊ុលប្រទេសឥណ្ឌា និងសាកលវិទ្យាល័យត្រាវិញ ដែលជាប់ពាក់ព័ន្ធដល់ការអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្តលើវិស័យសុខាភិបាល បច្ចេកវិជ្ជាព័ត៌មាន សេដ្ឋកិច្ច កសិកម្ម ភាសា វប្បធម៌ និង​វិចិត្រសិល្បៈ; កម្មវិធីអាហារូបករណ៍ដើម្បីឧបត្ថម្ភនិស្សិត ក៏ដូចជាកម្មវិធីដោះដូរវប្បធម៌រវាងវៀតណាម - ឥណ្ឌា កម្មវិធីសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវ និងជំរុញនូវគម្រោងអន្តរជាតិ ផ្លាស់​ប្ដូរ​និស្សិត និងកម្មវិធីសិក្សានៅបរទេសសម្រាប់និស្សិត និងគ្រូឧទ្ទេស។

7-2

7-3

7-4

ស្របក្នុងឱកាសខួបអនុស្សាវរីយ៍៥០ឆ្នាំ បង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសវៀតណាម-​ ឥណ្ឌា (១៩៧២ - ២០២២) នៅល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញ បានសហការជាមួយនឹងអគ្គកុងស៊ុលឥណ្ឌាប្រចាំការនៅទីក្រុងហូជីមិញ ចាត់តាំងកម្មវិធីដោះដូររបាំប្រពៃណី Kathakali បង្អែកលើកម្រងវីរកថា Mahabharata និងរបាំប្រជាប្រិយណាមបូ នៅក្នុងសាលា ដោយមានគ្រូឧទ្ទេស និងនិស្សិតចូលរួមជាង១.០០០នាក់។

7-5

ក្រុមរបាំប្រជាប្រិយឥណ្ឌា សម្តែងឈុតរបាំប្រពៃណី Kathakali បង្អែកលើកម្រងវីរកថា Mahabharata

7-6

ឈុតសម្តែងរបាំរបស់និស្សិតក្លឹបវប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូ

7-7

 

7-8

លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណចំពោះលោក Madan Mohan Sethi និងសមាជិកក្រុមរបាំរបស់អគ្គកុងស៊ុលឥណ្ឌា ដែលបានមកដោះដូរសិល្បៈដ៏មានអត្ថន័យនេះ។

តាមប្រសាសន៍របស់សាកលវិទ្យាធិការត្រាវិញ នេះជាឱកាសដើម្បីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតរបស់សាលាបានយល់ដឹងបន្ថែមអំពីវប្បធម៌ឥណ្ឌា ឆ្លងតាមរយៈលក្ខណៈដ៍វិសេសវិលាលនៃវប្បធម៌ សិល្បៈឥណ្ឌា។ សាលាសង្ឃឹមថា នឹងទទួលបានការឧបត្ថម្ភគាំទ្ររបស់អគ្គកុងស៊ុលឥណ្ឌាប្រចាំការនៅទីក្រុងហូជីមិញក្នុងការជំរុញសហប្រតិបត្តិការរវាងសាកល​វិទ្យាល័យ​ត្រាវិញ​ជាមួយនឹងប្រទេសឥណ្ឌា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសវៀតណាម និងឥណ្ឌាលើវិស័យអប់រំ និងស្រាវជ្រាវវិទ្យាសាស្រ្ត៕

អត្ថបទដោយ ៖ Tin Di Quoc Thang

ប្រែសម្រួលដោយ ៖ So Phune