សិក្ខាសាលាវិទ្យាសាស្ត្រសុខាភិបាលប្រចាំឆ្នាំ២០២២

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និងឱសថសាស្រ្ត សា​កល​វិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលា​វិទ្យាសាស្ត្រសុខាភិបាលប្រចាំឆ្នាំ ២០២២ ដើម្បី​អបអរសាទរខួបអនុស្សាវរី​លើកទី ១០ នៃការបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (២០១២ - ២០២២)

អង្គសិក្ខាសាលានេះមានការចូលរួមនៃ​ភ្ញៀវ​កិត្តិយស​ជិត ២០០នាក់ ដែលមកពីមហាវិទ្យាល័យ នាយកដ្ឋាន និងមជ្ឈមណ្ឌលនានាចំណុះ​សាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងគ្រូបង្រៀន និងនិស្សិតវិស័យវិទ្យាសាស្ត្រសុខាភិបាលបានចូលរួមទៀត​ផង។​

htkh-tvu1

សុន្ទរកថា​បើក​កម្មវិធី លោកបណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានសង្កត់ធ្ងន់ថា៖ នេះជាព្រឹត្តិការណ៍វិទ្យាសាស្ត្រសំខាន់ ឱកាសសម្រាប់គ្រូបង្រៀន វេជ្ជបណ្ឌិត និងបុគ្គលិកដែលកំពុងធ្វើការលើវិស័យវិទ្យាសាស្ត្រសុខភាពឧទ្ទេសនាម និងផ្សព្វផ្សាយគម្រោង ប្រធានបទ និងគំនិតផ្តួចផ្តើមរបស់ពួកគេ ព្រមទាំងស្តាប់ ការចែករំលែកពីអ្នកជំនាញឯកទេស​ក្នុងវិស័យនេះ។ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងជាបន្តបន្ទាប់នឹងជួយបញ្ជាក់ពីមុខតំណែងរបស់គ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ ក្នុងការថែទាំសុខភាពជូនសហគមន៍។

htkh-tvu2

លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងគ្រូបង្រៀនទាំងអស់នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត។ មហាវិទ្យាល័យបានរួមចំណែកក្នុងសមិទ្ធិផលបន្តបុព្វហេតុសកម្មភាពរបស់សាលា បង្កើតសមិទ្ធិផលលេចធ្លោជាច្រើនក្នុងរយៈពេល ១០ឆ្នាំនៃការកសាង និងអភិវឌ្ឍ។ នាពេលខាងមុខ គ្រូបង្រៀន និងបុគ្គលិកនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ត្រូវខិតខំបន្ថែមទៀត ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការជឿនលឿន និងអភិវឌ្ឍចំណេះដឹង។

នៅក្នុងវេទិកានេះ អ្នកចូលរួមបានស្តាប់ការ​ធ្វើ​បទ​បង្ហាញ​អំពីប្រធានបទផ្សេងៗគ្នាជាច្រើន ដែលទាក់ទាញការយកចិត្តទុកដាក់ និងដោះដូរ ពិភាក្សារបស់អ្នកចូលរួម និងអ្នកជំនាញ។ ប្រធានបទសំខាន់ៗដែលបានចែករំលែក និងពិភាក្សារួមមាន៖

ជំងឺរលាកថ្លើមកម្រិតមិនច្បាស់មូលហេតុចំពោះកុមារ;

ការព្យាបាលរបួសពិបាក - តួនាទីរបស់គ្រូពេទ្យវះកាត់កែសម្ផស្ស;

ការរលាកជាលិកាក្រោមស្បែកដោយលំពែង - របាយការណ៍ករណីគ្លីនិក;

លទ្ធផលព្យាបាលភ្នែកឡើងបាយដោយការវះកាត់ Phaco នៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ ឆ្នាំ​២០២១;

អង្កេតឥទ្ធិពលដង្កូវស៊ីធ្មេញ ឈឺធ្មេញ អនាម័យមាត់ធ្មេញចំពោះសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យ Doan Ket ខណ្ឌទី៦ ទីក្រុងហូជីមិញ; ស្ថានភាពនៃការរួមភេទមុនរៀបការ និងកត្តាមួយចំនួនទៀត។

htkh-tvu3

វេជ្ជបណ្ឌិតឯកទេសទីII លោក Vu Huu Thinh អ្នកគ្រប់គ្រង ចាត់ចែងប្រតិបត្តិនៃផ្នែកកែសម្ផស្ស មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ទីក្រុងហូជីមិញ ធ្វើបទ​បង្ហាញក្នុងអង្គសិក្ខាសាលា។

htkh-tvu4

អនុបណ្ឌិត Huynh Thi To Phi អនុប្រធាននាយកដ្ឋានប្រពន័ន្ធផ្សព្វផ្សាយ មណ្ឌលវេជ្ជសាស្ត្រ ខណ្ឌទី៦ ទីក្រុងហូជីមិញ

htkh-tvu5

និស្សិត Nguyen Minh Khang ធ្វើបទ​បង្ហាញក្នុងអង្គសិក្ខាសាលា

htkh-tvu6

អ្នកចូលរួមសិក្ខាសាលាធ្វើការពិភាក្សា

htkh-tvu7

សិក្ខាសាលាបានដាក់ចេញទិសដៅស្រាវជ្រាវថ្មី ដោយផ្តោតលើការស្រាវជ្រាវអនុវត្ត និងដំណោះស្រាយបង្កើនគុណភាព និងប្រសិទ្ធភាពនៃការស្រាវជ្រាវក្នុងវិស័យថែទាំសុខភាពជូនប្រជាជន។ លើសពីនេះ សិក្ខាសាលាបានលើកទឹកចិត្តដល់និស្សិតឱ្យធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងជំរុញការសាងសង់ និងថែទាំរក្សាក្លឹបវេជ្ជសាស្ត្រ ក្លឹបស្រាវជ្រាវវិទ្យាសាស្ត្រជាដើម ដែលជាកន្លែងចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

htkh-tvu8

អ្នកចូលរួមសិក្ខាសាលាថតរូបអនុស្សាវរីយ៍ជាមួយគ្នា

អត្ថបទ​ដោយ៖ Tuong Vi – Tien Thinh

ប្រែ​សម្រួល​ដោយ៖ Van Thon