ផ្ដល់ជូនអាហារូបករណ៍ជាង៩០០លានដុងសម្រាប់និស្សិតដែលជំនះភាពលំបាក

(GSV-GV.TVU)– នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា និស្សិតជាង៥០០នាក់ បានជួប​ជុំគ្នានៅសាលប្រជុំD5 មណ្ឌល​ទី​ នៃសាកលវិទ្យាល័យត្រាវិញ ដើម្បីចូលរួមកម្មវិធីសិល្បៈអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងរំលឹកអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០/១១/១៩៨២​ - ២០/១១/២០២២​​) រួមជាមួយនឹងការផ្តល់ជូនអាហារូបករណ៍ដល់និស្សិតដែលជម្នះការលំបាក ក្នុងបរិយាកាសរីករាយអមជាមួយនឹងឈុតសម្តែងពិសេសជាច្រើននិងគួរឱ្យរំភើបចិត្ត។

4-1

ចូលរួម​ក្នុង​កម្មវិធី​នេះ ​មាន​វត្តមានរបស់ ​​លោកបណ្ឌិត Nguyen Tan Dung អនុប្រធានក្រុមប្រឹក្សា; លោក​ស្រី​បណ្ឌិត ​Thach Thi Dan សាកលវិទ្យា​ធិការ​រងនៃសាកលវិទ្យាល័យត្រាវិញ តំណាងគណៈប្រតិបត្តិនៃសហភាពយុវជនខេត្តត្រាវិញ បណ្ដាអ្នកឧបត្ថម្ភ បុគ្គល សហគ្រាស ជាមួយនឹងគ្រូបង្រៀនបណ្ដាមហាវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលចំណុះសាលា។

4-2

សុន្ទរកថាស្វាគមន៍ លោក​ស្រីបណ្ឌិត Thach Thi Dan សាកល​វិទ្យា​ធិការរងនៃសាកលវិទ្យាល័យត្រាវិញ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហគ្រាស បណ្ដាអ្នកឧបត្ថម្ភទាំងក្នុងនិងក្រៅប្រទេស ដែលបានរួមដំណើរជាមួយយើងខ្ញុំក្នុងរយៈពេលបង្កើតនិងអភិវឌ្ឍន៍សាលា។ ក្នុងឱកាស ទិវាគ្រូបង្រៀនវៀត​ណាម​ សូមប្រសិទ្ធពរជ័យជូនដល់ទាំងអស់លោក​អ្នក​ភ្ញៀវ​កិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតនៃសាលាទាំងមូល មានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច។​ ទន្ទឹមនោះ សាកលវិទ្យាធិការ​រង បានកោតសរសើរចំពោះសមិទ្ធិផលរបស់សិស្សនិស្សិតនិងគណៈ​ប្រតិបត្តិការ​សម្ព័ន្ព​យុវជន និង​សមាគម​និស្សិត​សាលា​បាន​ចាត់តាំង​សកម្មភាពជា​ច្រើន​អបអរសាទរទិវា​គ្រូ​បង្រៀន​វៀត​ណាម​ថ្ងៃ​ទី​២០ខែ​វិច្ឆិកាឆ្នាំនេះ។

លោក​ស្រី​រំពឹង​ទុក នាពេលខាងមុខ សិស្សនិស្សិតទាំង​ឡាយ និងអង្គភាពនានានឹងបន្តរួមដំណើរជាមួយ ក្នុងការអភិវឌ្ឍន៍ចលនាសម្ព័ន្ធយុវជននិងសមាគមនិស្សិតនៃសាកលវិទ្យាល័យ ឲ្យមានការរីកចម្រើនថែមទៀត​។

កម្មវិធីមានឈុតសម្តែងសិល្បៈចម្រុះជាច្រើនប្រភេទដូចជា៖ ច្រៀងឆ្លងឆ្លើយ ច្រៀងជាពួក  របាំ ច្រៀងរាំ រាំទំនើប... ដោយមានខ្លឹមសារសរសើរអំពីបក្ស អ៊ំហូ សរសើរទឹកចិត្តស្រលាញ់មាតុភូមិ ប្រទេសជាតិ លោកគ្រូ អ្នកគ្រូ និងសាលា។

បានដឹងថា ឆ្នាំនេះ សម្ព័ន្ធយុវជននិងសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីមហោស្រពកីឡាប្រពៃណី ដើម្បីអបអរសាទរអនុស្សាវរីយ៍ ៤០ឆ្នាំ នៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០/១១/១៩៨២​ - ២០/១១/​​​២០២២​​) និងអបអរសាទរមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី១១ អាណត្តិ ២០២២ - ២០២៧។

មហោស្រពគីឡាបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩/១០ ដល់ថ្ងៃទី ១៨/១១/២០២២      ដោយបានទាក់ទាញកីឡាករ​​​​​​ជាង ៥០០នាក់មកពីអង្គភាពក្រោមការដឹកនាំរបស់សម្ព័ន្ធយុវជន សមាគមនិស្សិតនៃសាកលវិទ្យាល័យ ចូលរួមក្នុងការប្រកួតប្រជែងរួមមាន៖ បាល់ទាត់និស្សិតប្រុស-ស្រី; បាល់ទះនិស្សិតប្រុស-ស្រី; ក្រុមកីឡាវាយសី; ការប្រកួតសហទ័ព Mobile និងការប្រកួត “កីឡាកាយវប្បកម្មរបស់សិស្សនិស្សិត”។

គណៈកម្មការរៀបចំមហោស្រពកីឡាបានប្រគល់រង្វាន់ជ័យលាភី លេខ១ ចំនួន០៧រង្វាន់    លេខ២ ចំនួន០៧ រង្វាន់    លេខ៣ ចំនួន០៧រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន០៧រង្វាន់សម្រាប់គ្រប់វិញ្ញាសា និង០២រង្វាន់ដល់កីឡាករ​ឆ្នើមក្នុងការប្រកួតបាល់ទាត់និស្សិតប្រុស-ស្រី។ ក្រៅពីនេះ អង្គភាពពាក់ព័ន្ធក៏បានរៀបចំសកម្មភាពជាច្រើននៅអង្គភាព ដើម្បីបង្កើតបរិយាកាសរំភើបរីករាយដល់និស្សិតរបស់សាលាទាំងមូល។

ក្នុងឱកាសនេះ មូលនិធិសប្បុរសធម៌បញ្ញា; មូលនិធិអាហារូបករណ៍ វីរជន Nguyen Thai Binh; អាហារូបករណ៍ Fondation de la Chenelière របស់សាស្តាចារ្យ Vu Van Truong; អាហារូបករណ៍សម្រាប់អង្គការសប្បុរសធម៌នៅបារាំង "Les Amis de France"; ក្រុមអតីតនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ Los Banos (ហ្វីលីពីន); អាហារូបករណ៍រង្វង់ដៃសន្តិភាពរបស់អនុបណ្ឌិត Tran Khanh Tuyet។

ក្រុមហ៊ុនភាគហ៊ុនទន្តសាស្ត្រ Viet Đang(ទីក្រុងហូជីមិញ); អង្គការសប្បុរសធម៌ Tzu-Chi តៃវ៉ាន់នៅវៀតណាម និងក្រុមហ៊ុន Bao Minh ត្រាវិញ បានបរិច្ចាគថវិកាចំនួន ៣០លានដុង ដល់មូលនិធិអាហារូបករណ៍របស់សាលាសម្រាប់ជូននិស្សិតចំនួន១៥៦នាក់ ដែលឆ្លងកាត់ភាពលំបាកក្នុងការសិក្សា។ តម្លៃសរុបនៃអាហារូបករណ៍ខាងលើជាង៩០០លានដុង។

តំណាងដល់បណ្ដានិស្សិតដែលបានទទួលអាហារូបករណ៍ ប្អូន Nguyen Ngo Thanh Hang និស្សិតថ្នាក់បរិញ្ញាបត្រ​ទន្ត​វទន​សាស្ត្រឆ្នាំ​២០១៨ បានថ្លែងអំណរគុណនិងសម្តែងនូវសេចក្តីរីករាយដែលបានទទួលអាហារូបករណ៍ពីអ្នកឧបត្ថម្ភ។

Thanh Hang បានឲ្យដឹងថា បណ្ដាអាហារូបករណ៍ដ៏មានតម្លៃទាំងនេះបង្កើតលក្ខណៈសម្រាប់ប្អូនៗស្ងប់ចិត្តក្នុងការសិក្សា។ ប្អូននិងបណ្ដាមិត្តដែលបានទទួលអាហារូបករណ៍នឹងខិតខំសិក្សានិងអនុវត្តឱ្យបានល្អ ដើម្បីបំពេញតាមការរំពឹងទុករបស់លោកគ្រូ អ្នកគ្រូ និងអ្នកឧបត្ថម្ភ៕

អត្ថ​បទ​ដោយ៖ Hoang Nam – Nhut Hao

ប្រែ​សម្រួល​ដោយ៖ Thach Sang