រសៀលនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ បានជួបសំណេះសំណាលជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ និងក្រុមហ៊ុនភាគហ៊ុន Orlarវៀតណាម ដើម្បីពិភាក្សាទិសដៅ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងគម្រោងអនុវត្តបច្ចេកវិទ្យាទំនើបទៅលើវិស័យកសិកម្ម នៃក្រុមហ៊ុន Orlarជាមួយសាកលវិទ្យាល័យត្រាវិញ។
បន្ទាប់ពីការពិភាក្សារួច ក្រុមហ៊ុន Orlarបានស្នើនូវដំណោះស្រាយល្អបំផុតចំនួន៣ សម្រាប់គម្រោងដាំបន្លែក្នុងផ្ទះសំណាញ់ គឺដំឡើងប្រព័ន្ធថាមពលនៃពន្លឺព្រះអាទិត្យ រៀបចំម៉ាស៊ីនភ្លើង និងអគ្គិសនីចរន្ត៣ហ្វា។ ទន្ទឹមនឹងនោះ ក្នុងដំណើរការដំឡើងនិងសាងសង់ គម្រោងត្រូវបង្កើតក្រុមជំនាញដើម្បីវាយតម្លៃគម្រោង ពិនិត្យមើលគ្រោះថ្នាក់ដែលកើតឡើង ក៏ដូចជាពិសោធន៍ប្រភពទឹក និងដី ដើម្បីធានាសុវត្ថិភាព សម្រាប់កសិផល។
លោកស្រី Nguyen Ngoc Ha - តំណាងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បានសម្ដែងនូវការគាំទ្រចំពោះគម្រោងមួយនេះ ព្រមទាំងឲ្យតម្លៃខ្ពស់ ទៅលើការសន្សំថាមពល ប្រភាពធនធានទឹកនិងដី ពេលអនុវត្តបច្ចេកទេសបច្ចេកវិទ្យា និងកសិកម្ម។
ក្នុងឱកាសនេះ ក្រុមការងារបានអញ្ជើញទស្សនាតំបន់ពិសោធន៍របស់សាកលវិទ្យាល័យត្រាវិញ។ ភាគីទាំងពីរ បានពិភាក្សា និងឯកភាពលើបញ្ហាបច្ចេកទេសដើម្បីបង្កើតទម្រង់ស្រាវជ្រាវសមស្រប។
គម្រោងអនុវត្តបច្ចេកវិទ្យាទំនើបទៅលើវិស័យកសិកម្ម នៃក្រុមហ៊ុន Orlar ជាមួយ សាកលវិទ្យាល័យត្រាវិញ រំពឹងទុកនឹងនាំមកនូវកសិផលគុណភាពខ្ពស់ បង្កើតបរិយាកាសសិក្សាស្រាវជ្រាវ សម្រាប់និស្សិត និងផ្ដល់នូវតម្លៃជាច្រើនចំពោះសហគមន៍ ក្នុងការសម្របខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ។
អត្ថបទដោយ៖Thanh Thuy – Hanh Nguyen
ប្រែសម្រួលដោយ៖ Omnara