សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់លើតារាង Round University Ranking (RUR) ឆ្នាំ២០២២

ឆ្នាំ២០២២នៅវៀតណាមមានសាកលវិទ្យាល័យចំនួនដែលចុះឈ្មោះចូលរួមវាយតម្លៃពី​ RUR នោះគឺសាកលវិទ្យាល័យកឹងធើសាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហូជីមិញនិងសាកលវិទ្យាល័យត្រាវិញ។

Round University Ranking (RUR) គឺជាតារាងចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យដែល​​​មានទីស្នាក់ការនៅម៉ូស្គូ​(ប្រទេសរុស្ស៊ី)​ហើយប្រើប្រាស់ទិន្នន័យដែលThomson Reuters​​ផ្ដល់ជូនRUR វាយតម្លៃជារៀងរាល់ឆ្នាំលើប្រសិទ្ធភាពចំពោះ​​សាកលវិទ្យាល័យចម្បងចំនួន១១០០មកពី៨២ប្រទេស។

​​​​​ RUR ចាប់ផ្ដើមវាយតម្លៃនិងចាត់ចំណាត់​​ថ្នាក់បណ្ដាសាកលវិទ្យាល័យនៅលើពិភពលោកតាំងពីឆ្នាំ២០១០។បណ្ដាឆ្នាំមុនដំបូងមានប្រមាណ៦០០សាលានៅលើពិភពលោកចុះឈ្មោះវាយតម្លៃហើយមកដល់សព្វថ្ងៃចំនួនសាលាក៏បានកើនឡើងទន្ទឹមនឹងនោះចំនួនប្រទេសក៏បានកើនឡើងដែរ។

6-1

ការចាត់ចំណាត់ថ្នាក់របស់​RUR ផ្ដោតសំខាន់ទៅលើវិស័យចំនួនគឺ(Humanities);មនុស្សជាតិវិទ្យាសាស្ត្រនៃការរស់នៅ(Life Sciences);វិទ្យាសាស្ត្រធម្មជាតិ(Natural Sciences);វិទ្យាសាស្ត្របច្ចេកទេស(Technical Sciences);​វិទ្យាសាស្ត្រសង្គម​(Social Sciences); វិទ្យាសាស្ត្រសុខភាព(Medical Sciences)ហើយគួបផ្សំនឹងការងារសំខាន់យ៉ាងគឺបង្ហាត់បង្រៀន​(៤០%) ស្រាវជ្រាវវិទ្យា​សាស្ត្រ (៤០%​) ភាពសំបូរបែបខាងកិច្ចការ​​អន្តរជាតិ (១០%)​និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​(១០%) ប្រការទាំងនេះបានស្ថិតនៅលើតួលេខចំនួន២០សម្រាប់ការវាយតម្លៃ។

6-2

6-3

 

6-4

6-5

6-6

ការចាត់ចំណាត់ថ្នាក់របស់​RUR បានរចនាដូចជាប្រព័ន្ធវាយតម្លៃមួយដើម្បីផ្ដល់នូវរាល់ព័ត៌មានអំពីសកម្មភាពរបស់សាកលវិទ្យាល័យចំពោះនិស្សិតសិក្ខសហគមន៍​​ ការគ្រប់គ្រងសាកលវិទ្យាល័យអ្នកផ្ដើមគំរូគោលនយោបាយ។សព្វថ្ងៃនៅវៀតណាមមានសាកលវិទ្យាល័យចំនួនដែលបាន​ RUR ជាប់ចំណាត់ថ្នាក់នោះគឺសាកលវិទ្យាល័យកឹងធើ  សាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហូជីមិញនិងសាកលវិទ្យាល័យត្រាវិញ។

សាកលវិទ្យាល័យត្រាវិញជាច្រើនឆ្នាំបន្តបន្ទាប់បានចូលក្នុងក្រុម២០០ជា​​សាលាដែលមានមជ្ឈដ្ឋានអប់រំបៃតងនិងមានការវិនិយោគសម្រាប់អភិវឌ្ឍន៍​​ប្រកបដោយនិរន្តរភាពលើពិភពលោកតាមUI GreenMetric Ranking​ និងក្នុងក្រុម១០០របស់WURI Ranking ឆ្នាំ២០២២ដែលមានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្មឲ្យសង្គមសព្វថ្ងៃសាលាឈានមុខគេនៅវាលទំនាបទន្លេគឺឡុងដោយមានមុខជំនាញចំនួន១៣បានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាល​ស្របតាមស្ដង់ដារ​អន្តរជាតិ​ ​FIBAA និង​ AUN-QA, ABET​ ហើយនឹងកំពុងពង្រីកនូវមុខជំនាញផ្សេងទៀត។

អត្ថបទ​ដោយ៖ Đong Lam

ប្រែ​សម្រួល​ដោយ៖ Ngoc Chau