សិស្សានុសិស្ស​ថ្នាក់វិទ្យាល័យជាង ១២០០នាក់ ពេញ​ចិត្ត​នឹង​ដំណើរ​កម្ម​សិក្សា​និង​ទស្សនកិច្ច​សិក្សា​នៅសាកលវិទ្យាល័យត្រាវិញ

(TVU)ថ្មីៗនេះសាកលវិទ្យាល័យត្រាវិញបានរៀបចំទទួល​ស្វាគមន៍សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជិត ១២០០នាក់មកពីវិទ្យាល័យនានាក្នុងនិងក្រៅខេត្ត​មកទស្សនកិច្ច​សិក្សា​និង​កម្មសិក្សា​ “មួយថ្ងៃក្នុងនាមជានិស្សិត TVU ដោយ​ឆ្លង​កាត់​សកម្មភាពបទពិសោធន៍ជា​ច្រើន​គួរ​ឲ្យ​ចាប់”។

9-1

សកម្មភាពបានទាក់ទាញការចូលរួមរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីវិទ្យាល័យទាំង១៣ក្នុង និងក្រៅខេត្ត៖ វិទ្យាល័យ Quan Trong Hoang ខេត្តបេនត្រែ;វិទ្យាល័យ Hieu Tu ខេត្តត្រាវិញ; វិទ្យាល័យ Binh Thuy និងវិទ្យាល័យ Tran Dai Nghia ទីក្រុង​កឹនធើ;វិទ្យាល័យHoa Tu, មជ្ឈមណ្ឌលអប់រំជា​ប្រចាំ My Tu ខេត្តសុកត្រាំង; វិទ្យាល័យ Tran Quoc Toan វិទ្យាល័យ Phu Thanh A វិទ្យាល័យ Chu Van An វិទ្យាល័យ Tam Nong វិទ្យាល័យ Nguyen Du ខេត្តដុងថាប; និងវិទ្យាល័យ Ham Giang វិទ្យាល័យ Hoa Minh ខេត្តត្រាវិញ។

9-2

សិស្សានុសិស្ស​ចូលរួមឆ្លងកាត់​ការ​ពិសោធន៍នៅបន្ទប់កុំព្យូទ័រនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា

9-3

សិស្សានុសិស្ស​ចូលរួមឆ្លង​កាត់ការ​ពិសោធន៍នៅ​បន្ទប់​អនុវត្តអគ្គិសនី-អេឡិចត្រូនិក នៃមហាវិទ្យាល័យវិស្វកម្ម​និងបច្ចេកវិទ្យា

9-4

សិស្សានុសិស្សចូលរួមឆ្លងកាត់​ការ​ពិសោធន៍ក្នុងបន្ទប់លំហាត់​បំណិន​ក្នុង​​ការងារ​នាំ​ចេញ​-នាំ​ចូល​នៅ​មហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ

9-5

សិស្សានុសិស្សឆ្លង​កាត់ការ​ពិសោធន៍នៅមហាវិទ្យាល័យទន្ត​វទនសាស្ត្រ

9-6

 

9-7

សិស្សចូលរួមឆ្លងកាត់​ការ​ពិសោធន៍នៅមហាវិទ្យាល័យកសិកម្ម និងវារីវប្បកម្ម

9-8

 

9-9

សិស្សចូលរួមកឆ្លងកាត់​ការ​ពិសោធន៍នៅមហាវិទ្យាល័យគ្រប់គ្រងរដ្ឋ និងការិយាល័យរដ្ឋបាល

IMG 0336-1

សិស្ស​ឆ្លងកាត់​ការ​ពិសោធន៍នៅមហាវិទ្យាល័យគីមីវិទ្យាអនុវត្ត

 9-11

 9-12

សិស្ស​ឆ្លងកាត់​ការ​ពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត

9-13

 9-14

 

9-15

សិស្ស​ឆ្លងកាត់​ការ​ពិសោធន៍នៅមហាវិទ្យាល័យភាសា​វប្បធម៌និងវិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ

9-16

សិស្សចូលរួមឆ្លងកាត់​ការ​ពិសោធន៍នៅមជ្ឈមណ្ឌលឯកសារ និងអភិវឌ្ឍការបង្រៀន និងរៀន

ប្អូន Vo Duc Dat សិស្សវិទ្យាល័យ Hoa Minh (ត្រាវិញ) បានចែករំលែកថា៖ “ប្អូន​ឃើញថា ការផ្ដល់​ពត៌មាន​ការ​ជម្រើស​និស្សិត​និងប្រឹក្សា​អំពីអាជីព សម្រាប់​សិស្សានុសិស្ស​វិទ្យា​ល័យ​តែង​បាន​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង។ ឆ្លាង​តាមរយៈសកម្មភាពទាំង​នេះ បាន​ផ្ដល់​អោយ​ប្អូន​និងមិត្តភ័ក្តិអាចយល់កាន់តែច្បាស់ពីសាកលវិទ្យាល័យត្រាវិញ​ក៏ដូចជាព័ត៌មានចាំបាច់ដើម្បីចុះឈ្មោះចូលរៀនក្នុងមុខ​ជំនាញ​ដែលចាប់អារម្មណ៍នាពេលខាងមុខ»

ចំណែកប្អូន Bui Van Kiet សិស្សវិទ្យាល័យ Chu Van An (ដុងថាប) បានឲ្យ​ដឹង​ថា៖​​ មក​ទស្សនានៅ​​សាកលវិទ្យាល័យត្រាវិញ ​មិនត្រឹមតែជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ប្អូន​ប៉ុណ្ណោះទេ នៅ​ថែមទាំងជួយពួកប្អូន និងមិត្តភ័ក្តិតម្រង់ទិសដៅ ជ្រើសរើសមុខជំនាញដើម្បី​មក​សិក្សា​នៅ​សាកលវិទ្យាល័យដែល​ជាបរិយាកាសសិក្សាដ៏ល្អ​នាពេលអនាគតទៀត​ផង​។

ដំណើរ​ទស្សនកិច្ច​សិក្សា​និង​កម្មសិក្សា​ “មួយថ្ងៃធ្វើ​ជានិស្សិត” នៅសាកលវិទ្យាល័យត្រាវិញ ជាស្ពានតភ្ជាប់រវាងសាកលវិទ្យាល័យត្រាវិញ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ បង្កលក្ខណៈឲ្យពួកគាត់បានទស្សនាបរិយាកាសសិក្សាជាក់ស្តែង កន្លែងដែលអនុវត្ត ពិសោធន៍ លក្ខណៈជីវភាពរស់នៅ យល់កាន់តែច្បាស់អំពី កិច្ចការបណ្តុះបណ្តាល និងជ្រើសរើស​និស្សិតរបស់សាលា។

នាពេលខាងមុខ សាលានឹងបន្តការ​ទទួល​ស្វាគមន៍សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យក្នុង និងក្រៅខេត្តមកទស្សនកិច្ច​សិក្សា។

សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យមួយ​ស្ថិត​ក្នុង​ចំណោម​សាកលវិទ្យាល័យឈាន​មុខ​នៅវាល​រាប​ទន្លេ​គឺវឡុង ដែលមាន​កម្មវិធី​បណ្ដុះ​បណ្ដាល​ចំនួន​ ១៣ ដែលត្រូវ​បាន​ទទួលស្គាល់សម្រេចបានគុណភាព​អប់រំលំដាប់​អន្តរជាតិ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​ AUN - QA, FIBAA, ABETក្នុងនោះរួម​មាន៖ កម្មវិធីសិក្សា​ចំនួន ៧ដែល សម្រេច​បានគុណភាព​ស្រប​តាមស្តង់ដារបណ្ដុះ​បណ្ដាល​លំដាប់អន្តរជាតិ​​ FIBAA រួម​មាន៖ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រ​នីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ បរិញ្ញបត្រ​ហិរញ្ញវត្ថុ​ធនាគារ និង​អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច អនុបណ្ឌិត​គ្រប់​គ្រង​សេដ្ឋកិច្ច ចំណុះ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​នីតិសាស្ត្រ។កម្មវិធីសិក្សា​ចំនួន ៥ដែល​​​សម្រេច​បានគុណភាព​ស្រប​តាមស្តង់ដារបណ្ដុះ​បណ្ដាល​លំដាប់អន្តរជាតិAUN - QAរួម​មាន៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ ចំណុះ​មហាវិទ្យាល័យកសិកម្មនិងជលវប្បកម្ម។ បរិញ្ញាបត្រ​ថែទាំ​សុខភាព ចំណុះ​មហាវិទ្យាល័យ វេជ្ជសាស្ត្រនិងឧសថសាស្ត្រ បរិញ្ញាបត្រភាសាខ្មែរ​ចំណុះ​មហាវិទ្យា​ល័យ​ ភាសា វប្បធម៌ និង​វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ; និង​មុខជំនាញបច្ចេកវិទ្យា​ពត៌មាន​ នៃមហាវិទ្យាល័យវិស្វកម្ម​និងបច្ចេកវិទ្យា ទើបតែបានទទួលស្គាល់គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាមស្តង់ដារអន្តរជាតិ​ ABET

ច្រើនឆ្នាំបន្តបន្ទាប់ សាកលវិទ្យាល័យត្រាវិញ)TVU) ស្ថិតក្នុងចំណាត់​ថ្នាក់​ក្រុម ២០០សាកលវិទ្យាល័យលើពិភពលោកដែលអភិវឌ្ឍប្រកបដោយចីរភាពនិងស្និទ្ធស្នាលជាមួយ   បរិស្ថាន UI Greenmetric World University Rankings និង​ជាប់​​ចំណាត់​ថ្នាក់​ក្នុង​ក្រុម ១០០​សាកលវិទ្យាល័យ​​ដែល​មាន​ឥទ្ធិពល​និង​រួម​ចំណែក​យ៉ាង​សកម្មក្នុងការអភិវឌ្ឍសង្គម​។​

សាកលវិទ្យាល័យត្រាវិញទើបតែទទួលបានពានរង្វាន់អង្គភាពដែល​បម្លែង​ឌីជីថលដ៏ល្អបំផុត ក្នុងឆ្នាំ ២០២២ (VietNam Digital Awards - VDA) ជាមួយនឹងដំណោះស្រាយចំនួនបី “ប្រព័ន្ធគ្រប់គ្រងកិច្ចការ​ធនធានមនុស្ស និង បណ្តុះបណ្តាល” “ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទន់” និង “ប្រព័ន្ធគាំទ្រសម្រាប់ការ​វាយតម្លៃស្តង់ដារលទ្ធផលកម្មវិធីបណ្តុះបណ្តាលដើម្បីកែលម្អ និងលើកកម្ពស់គុណភាពបណ្តុះបណ្តាល”។

អត្ថបទ​ដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ Diem Phuc