និស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសិក្ខាសាលាអន្តរជាតិ ស្ដីពីការបង្ហាត់បង្រៀនភាសាអង់គ្លេស

កាលពីដើមខែធ្នូនេះ និស្សិត Duong Thi My Quyen (ថ្នាក់បរិញ្ញាបត្រ​ភាសាអង់គ្លេសឆ្នាំ២០១៧) និងនិស្សិត Luong Thi Bich Tuyen (ថ្នាក់បរិញ្ញា​បត្រភាសាអង់គ្លេសឆ្នាំ២០១៨) បានចូលរួមធ្វើបទបង្ហាញរបាយការណ៍លទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្តនៅក្នុងអង្គសិក្ខាសាលាអន្តរជាតិ លើកទី៣ ស្ដី​ពីការបង្ហាត់បង្រៀនភាសាអង់គ្លេស និងវិស័យអប់រំ (The 3rd International Conference of TESOL & Education VLTESOL 2022) ចាត់តាំងនៅសាកលវិទ្យាល័យវ៉ាំងឡាង ទីក្រុងហូជីមិញ។

នៅក្នុងអង្គសិក្ខាសាលាលើកនេះ និស្សិត Duong Thi My Quyen បានធ្វើបទ​បង្ហាញ​របាយការណ៍ប្រធានបទ “Multimodal literacy: an East Asian approach for interpreting cultural representations in Vietnamese cinderella” រីឯនិស្សិត Luong Thi Bich Tuyen បានធ្វើបទបង្ហាញប្រធានបទ “Visual communication: exploring representations of Vietnamese culture in advertising”។ អត្ថបទធ្វើបទបង្ហាញរបាយការណ៍ទាំងពីរនេះ ត្រូវបានសំយោគ ដកស្រង់ចេញពីលទ្ធផលរបស់និក្ខេបបទបញ្ចប់ការសិក្សា ក្រោមការណែនាំនិងធ្វើវិវេចនា រួមចំណែកពីសំណាក់លោកគ្រូ អ្នកគ្រូ មហាវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យត្រាវិញ មុនពេលផ្ញើអត្ថបទសង្ខេបធ្វើបទបង្ហាញជូនគណៈកម្មការចាត់តាំងសិក្ខាសាលា។

10-1

            និស្សិត Luong Thi Bich Tuyen

និស្សិត Lương Thị Bích Tuyền

នេះគឺជាប្រធានបទពីរក្នុងចំណោមប្រធានជាង៦៥របស់អ្នកឯកទេសទាំងក្នុងនិងក្រៅប្រទេស បានគណៈចាត់តាំងជ្រើសរើសធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខាសាលាអន្តរជាតិលើកនេះ។ អត្ថបទរបាយការណ៍ទាំងពីររបស់និស្សិតសាកលវិទ្យាល័យត្រាវិញ ប្រមូលផ្តុំទៅលើវិស័យស្រាវ​ជ្រាវ​ខាងលិខិតបទដ្ឋានពហុបែប (Multimodality) សារគមនាគមន៍ចក្ខុវិញ្ញាណ (Visual communication)។

10-2

និស្សិត Luong Thi Bich Tuyen ទើបបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ឱ្យដឹង៖ នេះជាលើកដំបូងប្អូនបានធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខាសាលាអន្តរជាតិ ប្អូនពិតជាមានកិត្តិយសណាស់ ពីព្រោះសម្រេចបានល្អប្រសើរនូវការធ្វើបទបង្ហាញរបាយការណ៍ និងឆ្លើយសំណួរ។ ឆ្លងតាមរយៈសិក្ខាសាលានេះ ប្អូនក៏រៀនសូត្របន្ថែមបានច្រើនយ៉ាង ដើម្បីធ្វើខ្លួនឱ្យកាន់តែសុក្រឹតជាងទៀតក្នុងអនាគត ជាក់ស្តែងគឺអំពីការស្រាវជ្រាវវិទ្យាសាស្រ្ត និងបំណិនធ្វើបទបង្ហាញ។

សមិទ្ធិផលពីអត្ថបទ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្តរបស់និស្សិតនៅក្នុងសិក្ខាសាលាអន្តរជាតិឯកទេស បានរួមចំណែកបន្ថែមទៅក្នុងស្នាដៃលេចធ្លោ អំពីសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តរបស់កងជួរគ្រូបង្រៀន​ និងនិស្សិតមហាវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ បង្កជាកម្លាំងចលករដល់និស្សិតដែលកំពុងសិក្សាមហាវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យត្រាវិញ បន្តការខិតខំរៀនសូត្រ មោះមុតចូលរួមក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្តទៀតផង។ ប្រការនេះ ជួយឱ្យប្អូនៗអភិវឌ្ឍសមត្ថភាពឯកទេស សមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តផង និងកសាងឯកសារវិធីសិក្សាសម្រាប់ខ្លួនក្រោយពីបញ្ចប់ការសិក្សាផង៕

 ដំណឹង៖ គណៈសារគមនាគមន៍មហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យត្រាវិញ។

រូបថត៖ គណៈសារគមនាគមន៍សិក្ខាសាលា The 3rd International Conference of TESOL & Education VLTESOL 2022

 ប្រែ​សម្រួល​ដោយ៖ So Phune