សន្និសីទស្ដីពីកិច្ចការវាយតម្លៃដើម្បីទទួលស្គាល់អំពីគុណភាពកម្មវិធីសិក្សាស្របតាមស្តង់ដារអន្តរជាតិ ABET

(TVU) – ថ្មីៗ​នេះមហាវិទ្យាល័យ​វិស្វកម្ម និង​បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​​រៀប​ចំ​សន្និសីទស្តីពីការវាយ​តម្លៃ​​ដើម្បី​ទទួលស្គាល់អំពី​គុណភាព​កម្មវិធីសិក្សា​​តាមស្តង់ដារអន្តរជាតិ ABET ក្នុង​គោល​បំណង​​ដើម្បី​នឹង​ដាក់​ឱ្យ​វាយ​តម្លៃ​កម្មវិធី​សិក្សា​ដទៃ​ទៀត​របស់​មហាវិទ្យាល័យ​​ស្រប​តាម​ស្ដង់​ដារ​​​នេះ។

abet-tvu1

អ្នក​ចូល​រួម​ថត​រូប​អនុស្សាវរីយ៍

គោល​ការណ៍​គឺ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០២២ - ២០២៣​នេះ មហាវិទ្យាល័យ​វិស្វកម្ម និង​បច្ចេកវិទ្យា​​នឹង​ដាក់​ឱ្យ​វាយ​តម្លៃ​នូវ​កម្មវិធី​សិក្សាចំនួន​៤​ស្រប​​តាម​ស្តង់ដារ ABET ដែល​រួម​មាន៖ វិស្វកម្ម​អគ្គិសនី-អេឡិចត្រូនិច វិស្វកម្ម​មេកានិច វិស្វកម្ម​រថយន្ត និង​វិស្វកម្ម​សំណង់។

នៅ​ក្នុង​អង្គ​សន្និសីទនេះ​ផង​ដែរ​​ ​មាន​​គ្រូបង្រៀន​ និង​អ្នក​ឯកទេស​ជា​ច្រើនបាន​ធ្វើ​បទ​បង្ហាញ និង​ចូល​រួម​ពិភាក្សា​ដោយ​មាន​ប្រធាន​បទ​ដូច​ជា៖ «​តើឆ្លើយ​តប​នឹង​គុណភាព​​ ឬ​ជាប់​អំពី​គុណភាព​» ដោយ​​លោក​បណ្ឌិត Dang Diep Minh Tan ជា​ប្រធាន​ការិយាល័យ​ធានាគុណភាព; «បញ្ហា​ទូទៅ​មួយ​ចំនួន​អំពី​ការ​វាយ​តម្លៃ​ទទួល​ស្គាល់​គុណភាព​កម្មវិធី​សិក្សា​តាម​ស្ដង់ដា​រ ABET» ដោយ​លោក​បណ្ឌិត Vo Phuoc Hung ជា​ព្រឹទ្ធបុរស​​រង​នៃ​មហាវិទ្យាល័យ​វិស្វកម្ម និង​បច្ចេកវិទ្យា​; «អំពី​លក្ខខណ្ឌ​ទី៤៖ ​ការ​កែ​​លម្អ​ជា​ប្រចាំ» ដោយ​អនុបណ្ឌិត Phan Thi Phuong Nam ជា​គ្រូ​បង្រៀន​ដេប៉ាតឺម៉ង់​បច្ចេកវិទ្យាពត៌មាន​; «អំពី​លក្ខខណ្ឌ​ទី៦៖ ​អំពី​មហាវិទ្យាល័យ​និង​សំណួរ​មួយ​ចំនួន​អំពី​គណៈ​​កម្មការ​ធ្វើ​សម្ភាស​» ដោយ​​អនុបណ្ឌិត Nguyen Ba Nhiem ជា​អនុប្រធាន​ដេប៉ាតឺ​ម៉ង់បច្ចេកវិទ្យាពត៌មាន​

អង្គ​សន្និសីទ​ទាំង​មូល​បាន​​ទទួល​យោបល់​​ពី​ប្រតិភូ​​ និង​អ្នក​ឯកទេស​អំពីកិច្ច​​ការ​វាយ​តម្លៃ​​គុណភាព​របស់​សាលា​ ហើយ​អង្គសន្និសីទ​ទាំង​មូល​ក៏​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​លើក​កម្ពស់​​គុណភាព​កង​ជួរ​អ្នក​បង្ហាត់​បង្រៀន និង​អ្នក​គ្រប់​គ្រង; ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ និង​រៀបចំចងក្រង​ឯកសារ​​ និង​សម្ភារៈ​ឧបទេសជាដើម ដើម្បី​ត្រៀម​សម្រាប់​ការ​វាយ​តម្លៃ​ពី​​គណៈកម្មការ​វាយ​តម្លៃ​នា​ពេល​ខាង​មុខ​នេះ។

ឆ្លង​តាម​រយៈ​អង្គ​សន្និសីទ​នេះ​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា​​ដើម្បី​នឹង​ធ្វើ​ការ​កែ​លម្អនូវ​គោល​ដៅ​បណ្តុះ​បណ្ដាល លទ្ធផលនៃការសិក្សារំពឹងទុក ក៏​ដូច​ជា​លើក​កម្ពស់​គុណភាព​ធនធាន​នានា​ដោយ​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ធ្វើ​ដំណើរការ​នូវ​រាល់​កម្មវិធីសិក្សា​​​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវ​ការ​របស់​សង្គម។ 

 
 ABET – (Accreditation Board for Engineering and Technology, Inc.) គឺ​ជា​អង្គការ​ក្រៅ   ​រដ្ឋាភិបាល​មួយ​ដែល​​មាន​ឯកទេស​ក្នុង​ការ​វាយ​តម្លៃ​កម្មវិធី​សិក្សា​​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​អនុវត្ត កុំ​ព្យូទ័រ វិស្វកម្ម និង​បច្ចេកវិទ្យា​ជា​ដើម។

បច្ចុប្បន្ន​នេះ សាកល​វិទ្យា​ល័យ​ត្រា​វិញ​មាន​​កម្មវិធី​សិក្សា​ចំនួន​១៣​ដែល​សម្រេច​បាន​​លក្ខខណ្ឌ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​មួយ​ចំនួន​ដូចជា AUN-QA, FIBAA និង​ABETដែល​ក្នុង​នោះ​​ជំនាញ​ឯកទេស​ខាង​បច្ចេកវិទ្យា​ពត៌មាន​​ទើប​សម្រេច​បាន​លក្ខខណ្ឌ​ស្រប​តាម​ស្ដង់​ដា​​រ ABET នៅ​ក្នុង​ឆ្នាំ​២០២២នេះ។

 អត្ថបទ​ដោយ៖ Duong Thi Chieu – Nguyen Thanh Cong

ប្រែ​សម្រួល​ដោយ៖ Seha Thach