សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញ

TVU – នាពេលថ្មីៗនេះ វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញបាន​ចាត់​តាំង​សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធី​មានការចូលរួមពីបណ្ដា​មហាវិទ្យាល័យ ការិយាល័យ​  វិទ្យាស្ថាន និងមជ្ឈមណ្ឌលចំណុះ​សាលា​។ លោក​សាស្ត្រាចារ្យរង​ បណ្ឌិត Diep Thanh Tung - សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានចូលរួម និងធ្វើជាប្រធានអង្គ​សិក្ខាសាលា។

18-1

ថ្លែងការ​ក្នុងសិក្ខាសាលា លោក​សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការអន្តរជាតិនៅសាកលវិទ្យាល័យទទួលបានលទ្ធផលគួរ​អោយ​កត់​សម្គល់​។ ទន្ទឹមនឹងនោះដែរ​និស្សិត និងកង​ជួរ​គ្រូ​បង្រៀនគឺជាកត្តាដែល​នាំ​មក​នូវ​លទ្ធផលល្អ​នៃ​ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិនៅសាកលវិទ្យាល័យ។

លោក​សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung បានសង្កត់ធ្ងន់លើតួនាទីជាស្ពានរបស់ការិយា​ល័យ​សហប្រតិបត្តិការអន្តរជាតិ និងជំរុញ​គម្រោង  និង​វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ។ អង្គភាពទាំង​ពីរ​ត្រូវស្រាវជ្រាវ និងលើក​ឡើង​វិធានការ​សមស្រប ដើម្បីរួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចសំខាន់ៗដែលគណៈកម្មាធិការបក្សខេត្តប្រគល់ជូន ​ដែល​សាកលវិទ្យាល័យត្រាវិញជាច្រកទ្វារសមាហរណកម្មអន្តរជាតិរបស់ខេត្ត។ ជាពិសេស វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិត្រូវសហការ​ជា​មួយ​នឹង​បណ្ដា​អង្គភាព ជ្រើសរើសកម្មវិធីបណ្ដុះ​បណ្ដាល​លេច​ធ្លោ​របស់​សាលា​សម្រាប់វិស័យបណ្តុះបណ្តាលអន្តរជាតិនាពេលខាងមុខ។

ក្នុងពិធី​នេះ​ដែរ​ លោក​បណ្ឌិត Phung Van De ប្រ​ធាន​វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិបានលើក​ឡើង​នូវសំណើ និងផែនកាអនុវត្ត​រមួយចំនួនលើ​​​កិច្ចសហប្រ​តិបត្តិការ​ របស់វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិនៅឆ្នាំ២០២៣ និងដំណើរ​ការ​ដល់​ឆ្នាំ២០២៨។

នៅក្នុងពេល​ពិភាក្សា និងផ្តល់យោបល់ ភ្ញៀវ​អញ្ជើញ​​បានលើកឡើងពីលក្ខណៈ​ងាយ​ស្រួល​និង​ការលំបាក ហើយស្នើ​ឡើង​នូវ​បណ្ដា​វិធានការ​ ដើម្បីបន្តជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិនៅសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Thanh Hong

ប្រែ​សម្រួល​ដោយ៖ Sa Phone