នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅសាកលវិទ្យាល័យត្រាវិញ នៃខេត្តត្រាវិញ បានប្រព្រឹត្តិឡើងនូវវគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “គំនិតសិស្សនិស្សិតផ្តើមធ្វើអាជីវកម្មនៅតំបន់វាលរាបទន្លេគឺវឡុង” ឆ្នាំ២០២២ ដោយមានការចូលរួមពីគំនិត និងគម្រោងថ្មីចំនួន១៧។
ការប្រឡងនេះត្រូវបានរៀបចំឡើងដោយបណ្តាញគាំទ្រសិស្ស និស្សិត អ្នកផ្តើមធ្វើអាជីវកម្មក្នុងតំបន់វាលរាបទន្លេគឺវឡុង រួមសហការជាមួយសាកលវិទ្យាល័យត្រាវិញ។
លោក Nguyen Van Vu An លេខាសម្ព័ន្ធយុវជនសាលា នាយកមជ្ឈមណ្ឌលនវានុវត្តន៍ និងផ្ដើមធ្វើអាជីវកម្មនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា នេះគឺជាការប្រកួតប្រជែងទ្រង់ទ្រាយធំស្ដីអំពីការផ្ដើមធ្វើអាជីវកម្មនវានុវត្តន៍នៅតំបន់ដីសណ្ដទន្លេគឺវឡុង វាមានសារៈសំខាន់ក្នុងការតម្រង់ទិសបណ្ដុះបណ្ដាល អប់រំ និងជំរុញប្រព័ន្ធផ្ដើមធ្វើអាជីវកម្មនវានុវត្តន៍របស់តំបន់។
ការប្រឡងបានចាប់ផ្តើមនៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២២មកទល់ពេលនេះបានទាក់ទាញគំនិត និងគម្រោងថ្មីចំនួន ២៨ពីសមាជិកចំនួន ១៧មកពីសាកលវិទ្យាល័យ និងសាលាឧត្តមសិក្សាក្នុងតំបន់វាលរាបទន្លេគឺវឡុង ដែលមានសិស្ស និស្សិតចូលរួមប្រមាណជាង១០០នាក់។
លោកបណ្ឌិត Nguyen Minh Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃបណ្តាញគាំទ្រសិស្ស និស្សិតផ្តើមធ្វើអាជីវកម្មនៅតំបន់វាលរាបទន្លេគឺវឡុង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសុន្ទរកថា។
តាមរយៈវគ្គបឋម គណៈកម្មការមេប្រយោគបានជ្រើសរើសគំនិត/គម្រោងឆ្នើមចំនួន ១៧ ពីម្ចាស់គំនិត/គម្រោង ហើយម្ចាស់គំនិត/គម្រោង នឹងបន្តប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងការប្រឡងលើកនេះ គណៈចាត់តាំងនឹងជ្រើសរើស និងផ្តល់រង្វាន់ដល់គម្រោងដែលមានសក្តានុពល និងនវានុវត្តន៍ល្អបំផុត។ កម្មវិធីនេះក៏ជាឱកាសមួយសម្រាប់ក្រុមធ្វើបទបង្ហាញ និងណែនាំអំពីគម្រោងនានា ដើម្បីស្វែងរកឱកាសវិនិយោគ ដើម្បីអាចអនុវត្តបាននូវគំនិតរបស់ពួកគេ។
តាមរយៈនោះ គំនិត/គម្រោងចំនួន ១៧បានចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយម្ចាស់គំនិត/គម្រោង រួមមាន៖ សំពត់សសៃដើមចេក; ទឹកត្រីដង្កៀបបង្កង; មជ្ឈមណ្ឌលប្រឹក្សាជំនួយផ្លូវចិត្ត;ឧបករណ៍ត្រួតពិនិត្យកម្រិតទឹកក្នុងវាលស្រែ; និងប្រព័ន្ធបញ្ជាម៉ាស៊ីនបូមពីចម្ងាយរបស់សាកលវិទ្យាល័យត្រាវិញ។ ផលិតផលធ្វើពីស្លឹកងប់ផលិតនិងជួញដូរតំណាប់ក្រូចឆ្មារដំឡូង;ឧបករណ៍សិប្បកម្ម និងគ្រឿងអលង្ការពីសំបកខ្យងរបស់សាលាឧត្តមសិក្សាគៀនយ៉ាង។ គ្រាប់ផ្កាឈូកស្ងួត រសជាតិស៊ុតប្រៃភោជនីយដ្ឋានផ្កាឈូក និងស្ករគ្រាប់គ្រាប់ផ្កាឈូក នៃមសាលាឧត្តមសិក្សាដុងថាប។ ចេកបៃតង សេវាកម្មថែរក្សាត្រីលម្អ និងអាងចិញ្ចឹមត្រីលម្អម៉ាស់មានរសជាតិក្រូចឃ្វិចបង្ការការពិលឡាន និង ត្រី Ca Comបៃតងនៃសាកលវិទ្យាល័យគៀនយ៉ាង។ ស្រាឡាហានដំណើរការច្នៃ និងជួញដូរប្រហិតខ្យងស្លឹកក្រូចសើច នៃសាលាឧត្តមសិក្សាសេដ្ឋកិច្ច និងបច្ចេកវិទ្យាកឹនធើ។ ឈុតទង់ម្ហូបវៀតណាមនៃសាកលវិទ្យាល័យ FPT កឹនធើ។
គណៈចាត់តាំងបានឲ្យដឹងថា ក្នុងវគ្គប្រឡងផ្ដាច់ព្រ័ត្រ គម្រោងនានានឹងបង្ហាញ និងការពារនៅចំពោះមុខគណៈកម្មការមេប្រយោគយ៉ាងចំណាប់អារម្មណ៍បំផុត ដើម្បីទាក់ទាញគណៈកម្មការមេប្រយោគ។ ក្រុមនីមួយៗនឹងមានរយៈពេល ៣នាទី ដើម្បីធ្វើបទបង្ហាញ និង ៧នាទីឆ្លើយសំណួរសំខាន់ៗដែលគណៈកម្មការមេប្រយោគដាក់ចេញ។ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃឲ្យពិន្ទុះរួមមានផ្នែកមូលដ្ឋានចំនួន ៦៖ គំនិត ក្រុម ភាពខុសគ្នា លទ្ធផលសក្តានុពល ឥទ្ធិពល និងពិន្ទុបោះឆ្នោត។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីវគ្គប្រឡងផ្ដាច់ព្រ័ត្រ នៅថ្ងៃដដែលនោះ នឹងប្រព្រឹត្តិឡើងនូវពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និងសម្ព័ន្ធការផ្លាស់ប្តូរឌីជីថល DTS Group មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តគៀនយ៉ាង ជាមួយនឹងមជ្ឈមណ្ឌលជំរុញការវិនិយោគ និងគាំទ្រធុរកិច្ចនៃខេត្តកាម៉ាវ(Ipec) និងកម្មវិធី “ចែករំលែកគំរូផ្កាយរណបគាំទ្រនិស្សិតផ្តើមអាជីវកម្ម” នៅមជ្ឈមណ្ឌលពន្លកធុរកិច្ចខេត្តត្រាវិញ មណ្ឌលទី១នៃសាកលវិទ្យាល័យត្រាវិញ។
ប្រភពពត៌មាន៖https://tienphong.vn/17-y-tuong-du-an-tranh-tai-tai-vong-chung-ket-cuoc-thi-khoi-nghiep-khu-vuc-dbscl-post1485828.tpo
អត្ថបទដោយ៖ Nhat Huy
ប្រែសម្រួលដោយ៖Van Thon