បណ្ដាឈុតសម្តែងដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ វៀតណាម និងហ្វីលីពីន ត្រូវបានរៀបរៀង និងសម្ដែងដោយនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ និងគណៈប្រតិភូ UEP ។
ទន្ទឹមនឹងនោះ ប្អូននិស្សិតនៅទាំងបានដោះដូរ និងទទួលការចែករំលែកពីលោកស្រី Balano Virginia Giray តំណាងគណៈប្រតិភូសាស្រ្តាចារ្យ-បណ្ឌិតមកពី UEP ស្ដីពីសិទ្ធរបស់នារី នាឱកាសខួបលើកទី ១១៣នៃទិវានារីអន្តរជាតិថ្ងៃទី៨ខែមីនា។
កម្មវិធីនេះបានទាក់ទាញនិស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមយ៉ាងច្រើនកុះករ។ ឆ្លងតាមរយៈកម្មវិធីនេះដែរ ជាឱកាសដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ក៏ដូចជារឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត។
ប្អូន Nguyen Truong My Hanh និស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស A ជំនាន់ ២០២០ នៃសាកលវិទ្យាល័យបានចែករំលែកថា៖ “នេះគឺជាសកម្មភាពជាក់ស្តែងសម្រាប់និស្សិតចូលរួមសកម្មភាពដោះដូរជាមួយអន្តរជាតិ លើកកម្ពស់បំណិនធ្វើសមាហរណកម្ម និងរួមចំណែកលើកតម្កើងការបង្ហាញរូបភាពមាតុភូមិ និងប្រជាជនវៀតណាមនិយាយរួម ជាពិសេសគឺ និស្សិតនៃសាកលវិទ្យាល័យត្រាវិញ បង្ហាញចំពោះមិត្តភ័ក្តិក្នុងតំបន់ និងពិភពលោក”។
អត្ថបទដោយ៖Hoang Nam – Hoang Tinh
ប្រែសម្រួលដោយ៖ Văn Thon