សាកលវិទ្យាល័យត្រាវិញបានបង្កើតមហាវិទ្យាល័យ​ចំនួនពីរចំណុះសាកលវិទ្យាល័យ

សា​កល​វិទ្យាល័យ​ត្រា​វិញ ទើបបង្កើតមហាវិទ្យាល័យ​​ចំនួន០២ អនុវត្តមុខងារបណ្តុះបណ្តាល រួមមាន៖ មហាវិទ្យាល័យ​​សេដ្ឋកិច្ចនិង​នីតិសាស្ត្រ និងមហាវិទ្យាល័យ​​ភាសា​ វប្បធម៌ ​វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ បង្អែកលើកមូលដ្ឋានរួបរួម​បញ្ចូលគ្នានូវមហាវិទ្យាល័យដែលមានវិស័យបណ្តុះបណ្តាល​ប្រហាក់ប្រហែលគ្នា។

18-1

លោក​សាស្ត្រា​ចារ្យ​រង​ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាល ​បានប្រគល់សេចក្តីសម្រេចតែងតាំងនាយក​មហាវិទ្យាល័យ​សេដ្ឋកិច្ចនិង​នីតិសាស្ត្រ ចំណុះ​សា​កល​វិទ្យា​ល័យត្រា​វិញ​ដល់លោក​សាស្ត្រា​ចារ្យ​រង​បណ្ឌិត Nguyen Van Nguyen (ទី៣ពីស្តាំ​)

យោងតាមបទប្បញ្ញតិ្ត​ច្បាប់​ ​មហាវិទ្យា​ល័យ​នានាចំណុះ​សាកល​វិទ្យា​ល័យ​ គឺ​អាស្រ័យ​​ក្រុមប្រឹក្សាភិបាល​សា​លាចេញសេចក្តីសម្រេច​បង្កើត ហើយក៏មិនមែនជាគ្រឹះស្ថានអប់រំមហាវិទ្យាល័យថ្មីនោះទេ។ នេះគ្រាន់តែជាសាលាបណ្តុះបណ្តាលប្រហាក់ប្រហែលនឹងមហាវិទ្យាល័យ ម៉្លោះហើយ​​គ្មាន​សិទ្ធិផ្តល់ជូនសញ្ញាបត្រ គ្រាន់តែអនុវត្តមុខងារគ្រប់គ្រងបណ្តុះបណ្តាលតែប៉ុណ្ណោះ​ សាកល​វិទ្យាល័យ​ត្រាវិញ​នៅតែជា​អង្គភាព​ផ្ដល់​ជូនសញ្ញាបត្រ។ អាស្រ័យហេតុនោះ អំពីការ​ជម្រើស​និស្សិត​របស់សាកលវិទ្យាល័យ​ត្រា​វិញ​ ជាសារវន្តនៅតែរក្សាលំនឹង​ដូចរៀងរាល់ឆ្នាំ និងអនុវត្តត្រូវ​តាម​​លក្ខន្តិកៈជម្រើសនិស្សិតកម្រិត​បរិញ្ញាបត្រ​ ជម្រើស​និស្សិតបរិញ្ញាបត្រ​រង​ផ្នែកអប់រំមតេ្តយ្យរបស់​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាលជាធរមាន។

មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈខ្មែរណាម​បូ​ និង​មនុស្ស​សាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ មាន​មហាវិទ្យាល័យ ​និង​មជ្ឈមណ្ឌល​ដូច​ខាង​ក្រោម៖​ មហា​វិទ្យាល័យ​ភាសា វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ មហា​វិទ្យាល័យ​ភា​សា​បរទេស មហាវិទ្យាល័យគរុកោសល្យ មហា​វិទ្យាល័យ​គ្រប់គ្រង​សេវាកម្ម​​ទេសចរណ៍ ភោជនីយដ្ឋាន និង​សណ្ឋាគារ និងមជ្ឈមណ្ឌល​វប្បធម៌ភូមិភាគ​និរតី​ មជ្ឈមណ្ឌល​ភា​សា​វៀត​ណាម។ សាលា​បណ្តុះ​បណ្តាល​ពហុជំនាញ ដោយ​​មាន​ទម្រង់ និងកម្រិតបណ្តុះ​បណ្តាល​​​ពី​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ​ អនុបណ្ឌិត និងបណ្ឌិត ដើម្បីឆ្លើយ​តប​ពិពិធកម្មត​ម្រូវការ​របស់​អ្នក​សិក្សា។

ការបង្កើតមហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈខ្មែរណាម​បូ​ និង​មនុស្ស​សាស្ត្រ​ ដើម្បី​លើក​កម្ពស់​នូវស្វ័យភាពក្នុងអង្គការគ្រប់គ្រង​បណ្តុះបណ្តាល ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ។ល។ សំដៅលើកកម្ពស់អត្ថប្រយោជន៍​សម្រាប់អ្នក​សិក្សា; ការបន្ថយ​រចនា​សម្ព័ន្ធ​អង្គ​ការ និងសិទ្ធិស្វ័យភាពលើកកម្ពស់ ទើបប្រ​សិទ្ធភាព​ប្រតិបត្តិការ ​ក៏មានក្តីរំ​ពឹង​​ធ្វើឱ្យ​ប្រ​សើរ​ឡើង​ បើប្រៀបធៀប​ទៅ​នឹង​ទម្រង់​​​មហាវិទ្យាល័យឯករាជ្យនឹងគ្នា និង​ជំរុញភាព​អន្តរកម្ម​សិក្សា​នៅ​ក្នុង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​ដូច​គ្នា។

18-2

លោក Tran Hoan Kim ប្រ​ធាន​ក្រុម​ប្រឹក្សាពិគ្រោះ​ និង​លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យា​ធិ​ការ​រង​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ប្រ​គល់​សេចក្តី​សម្រេច​តែង​តាំង​នាយក​មហាវិទ្យាល័យ​​​ភា​សា​ វប្បធម៌ ​វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​ និង​មនុស្ស​សាស្ត្រ​ចំណុះ​សាកលវិទ្យា​ល័យ​ត្រា​វិញ ដល់​លោកស្រី​បណ្ឌិត​ Ngo So Phe (ទី​២ពីឆ្វេងមក)

បច្ចុប្បន្ន​​ មហាវិទ្យា​ល័យ​ភាសា វប្បធម៌ ​វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ និងមនុស្ស​សាស្ត្រ មានបណ្ដុះ​បណ្ដាលជំនាញកម្រិត​បរិញ្ញាបត្រ​ចំនួន១៣ រួម​មាន៖ ភាសាអង់គ្លេស ភាសាចិន ភាសាខ្មែរ គរុកោសល្យភាសាខ្មែរ សម្តែងឧបករណ៍ប្រ​ពៃ​ណី​​ វប្បធម៌​វិទ្យា តន្ត្រីវិទ្យា អប់រំមតេ្តយ្យ អប់រំបឋមសិក្សា គរុកោសល្យ​អក្សរ​សាស្ត្រ, គ្រប់គ្រងសេវាកម្មទេសចរណ៍ គ្រប់​គ្រង​សណ្ឋា​គារ គ្រប់​គ្រង​ភោជនីយដ្ឋាន និងសេវាកម្ម​ចំណី​អាហារ; ​ថ្នាក់​អនុបណ្ឌិតចំនួន​៥​មុខ​ជំនាញ​៖ ទ្រឹស្តី​និង​​វិ​ធី​សាស្ត្របង្ហាត់​​បង្រៀន​ភា​សា​​អង់​គ្លេស, ទ្រឹស្ដី​​និង​​វិធី​សាស្ត្រ​​​​បង្ហាត់បង្រៀន​​អក្សរ​សាស្ត្រ​ វប្បធម៌វិទ្យា​ គ្រប់​គ្រង​​ប្រព័ន្ធ​អប់រំ, អប់រំវិទ្យា (រួម​មាន​០២មុខជំនាញគឺ ​អប់រំ​មតេ្តយ្យ និងអប់រំ​​បឋមសិក្សា); ​​បរិញ្ញា​បត្រ​រង មានមុខ​ជំនាញ​0១ គឺអប់រំមតេ្តយ្យ; ថ្នាក់បណ្ឌិតមុខជំនាញចំនួន០៣ គឺ៖ ទ្រឹស្តី​និងវិ​ធី​សាស្រ្ត​បង្ហាត់បង្រៀនភាសាអង់គ្លេស, ទ្រឹស្តី​និង​វិធី​សាស្រ្តបង្ហាត់​បង្រៀនអក្សរសាស្ត្រ និងវប្បធម៌វិទ្យា​។

កម្មវិ​ធី​បណ្តុះបណ្តាលនៃមហាវិទ្យាល័យ​​ភាសា វប្បធម៌ វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​ និង​មនុស្ស​សាស្ត្រ ត្រូវបានចង​ក្រង​ឡើង​ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បី​ឆ្លើយ​តប​តាមតម្រូវការសង្គម។ ក្នុង​នោះមុខជំនាញភាសាខ្មែរ​កម្រិតបរិញ្ញាបត្រ​ បានសម្រេចតាម​ស្តង់ដាគុណ​ភាព​អប់រំ​អន្តរជាតិ AUN-QA និងកម្មវិធី​បណ្តុះ​បណ្តាល​ចំនួន០៥៖ ភា​សា​អង់​គ្លេស វប្បធម៌វិទ្យា អប់រំមតេ្តយ្យ គ្រប់គ្រងប្រ​ព័ន្ធ​អប់រំ គ្រប់គ្រងសេ​វា​កម្មទេសចរណ៍ កំពុង​ចុះឈ្មោះពិនិត្យ​វាយ​តម្លៃ​គុណ​ភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់ដាអន្តរជាតិ AUN-QA, FIBAA។ ក្រៅពីនោះ សាលា​នៅទាំង​មាន​កម្មវិធីបណ្តុះបណ្តាលតាម​​ទម្រង់​ Co-op និង​ចុះ​កិច្ច​សន្យា​ ១00% និស្សិត​មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា (Co-Operative Education programs) នេះ​ជា​ទម្រង់​បណ្តុះបណ្តាលគួប​ផ្សំគ្នារវាងធ្វើ​ការ​បណ្ដើរ​ សិក្សាបណ្ដើរ​ ផ្តល់ជូន​និស្សិត​នូវ​បទពិសោធន៍​ស៊ី​ជម្រៅ​ផ្នែកខាង​ឯកទេស​ សន្សំចំណេះ​ដឹង និងបំណិន​ការ​ងារ​ជាក់​ស្ដែង​នៅ​តាមអាជីវកម្ម​ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

សា​លា​តែង​តែ​មាន​កម្ម​វិ​ធីសហប្រតិបត្តិការអន្តរជាតិ ដោះ​ដូរ​បទ​ពិសោធន៍​ជា​មួយ​អ្នក​ជំ​នាញ​ការ​ និងអ្នកស្ម័គ្រ​ចិត្តបរទេស​មក​ពី​ប្រទេសនា​នា​ដូច​ជា សហរដ្ឋអាមេរិក​ អូស្ត្រាលី កាណាដា បារាំង ហូឡង់ តៃវ៉ាន់ កូរ៉េជាដើម។

មហាវិទ្យាល័យ​​​ភា​សា​ វប្បធម៌​ វិចិត្រ​សិល្បៈខ្មែរណាម​បូ​ និង​មនុស្ស​សាស្ត្រអនុវត្តនូវគោលនយោបាយល្អចំពោះ​អ្នកសិក្សា​ដូចជា៖ និស្សិតផ្នែកគរុកោសល្យមិន​បង់​ថ្លៃ​សិក្សា​​ (យោងតាមអនុ​ក្រឹត្យលេខ ១១៦របស់រដ្ឋាភិបាល) និងផ្នែកសម្ដែង​ឧបករណ៍ប្រពៃណី។ បញ្ចុះថ្លៃ​សិក្សា​ ៣0% សម្រាប់និស្សិតដែលសិក្សា​ផ្នែកវប្បធម៌វិទ្យា​ និងតន្ត្រីវិទ្យា។

ក្រៅ​ពី​នោះ​ នៅ​ទាំង​មាន​អាហារូបករណ៍​ជា​ច្រើនទៀត​ពី​អ្នក​ឧបត្ថម្ភ​សម្រាប់និស្សិត​ពុះពារ​ជម្នះ​ការលំបាក អាហារូបករណ៍លើកទឹកចិត្តដល់ការសិក្សាល្អ ឧបត្ថម្ភ​និស្សិត​ក្នុង​កិច្ច​ការ​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ បណ្ដុះ​ធុរកិច្ច​ និងអនុវត្ត​នូវគោល​ន​យោ​បាយ​សម្រាប់និស្សិត​ក្រីក្រ និស្សិតជនជាតិភាគតិច និងនិស្សិតស្ថិតក្នុង​ក្រប​ខណ្ឌចាញ់ប្រៀបតាមសេចក្តីកំណត់ជាធរមាន។

លោក​ស្រី​បណ្ឌិត Ngo So Pheនាយក​មហាវិទ្យាល័យ​​ភាសា​ វប្បធម៌ វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​ និងមនុស្សសាស្រ្តចំណុះ​សា​កលវិទ្យា​ល័យ​ត្រា​វិញ​ ​មានប្រសាសន៍៖ ពេលខាងមុខ​ សា​លា​នឹង​បន្ត​លើកកម្ពស់​គុណភាពកម្មវិធីបណ្តុះ​បណ្តាល ​ឆ្ពោះ​ទៅ​​រកសម្រេចនូវស្តង់ដាពិនិត្យវាយតម្លៃទាំងក្នុងនិង​ក្រៅ​ប្រ​ទេស​ និងផ្សារ​ភ្ជាប់​ជាមួយសហគមន៍​អាជីវកម្មយ៉ាងស្អិតល្មួត;

ពង្រីក​នូវសកម្មភាព​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ ធ្វើពិពិធកម្មនូវទម្រង់នៃកិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល ការស្រាវជ្រាវ ផ្ទេរជូន និង​សកម្មភាព​បម្រើ​សហគមន៍។ ផ្លាស់​ប្តូរ​និស្សិត ផ្លាស់​ប្តូរគ្រូ​ឧទ្ទេស​ អ្នកស្ម័គ្រចិត្ត និងសហការអនុវត្តនូវគម្រោង​ឧបត្ថម្ភ។ ជា​ពិ​សេស​ជំរុញសកម្មភាពជម្រើស​និស្សិតអន្តរជាតិនៅ​កម្រិត​បរិញ្ញាបត្រ និងក្រោយ​បរិញ្ញបត្រ​។

បណ្តុះបណ្តាលតាមទិសដៅពិពិធកម្មភាសាបរទេសដូចជា ភា​សា​អង់​គ្លេស បា​រាំង ជប៉ុន កូរ៉េ ចិន ភាសាខ្មែរ។ល។ ដើម្បីជួយ​និស្សិត​ពង្រីក​ឱ​កាស​ការងារក្នុង​និង​ក្រៅ​ប្រ​ទេស។

ផ្លាស់ថ្មី​អំពី​​ចាត់​តាំង​គ្រប់​គ្រង ក្នុងនោះ ផ្តោត​លើ​ការផ្លាស់ប្ដូរ​ឌីជីថល រួមវិ​ភាគទាន​ទៅក្នុងការអភិវឌ្ឍន៍រួមនៃសា​កល​វិទ្យា​ល័យ​ត្រា​វិញ ក្លាយ​ជា​សាកលវិទ្យាល័យជឿនលឿន តាមសេចក្តី​សម្រេច​ចិត្ត​នៃមហាសន្និបាតបក្ខភាគខេត្ត លើកទី១១ដែលបាន​ដាក់​ចេញ។

អត្ថបទ​ដោយ៖ Đong Lam

ប្រែ​សម្រួល​ដោយ៖ Sa Phone