ប្រគល់ជូនផ្ទះ “ជម្រកសុខសហជីព” ដល់សមាជិកសហជីពជួបលំបាកនៃផ្ទះលំនៅ

19-1

TVU - នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ រួមជាមួយអ្នកតំណាងគណៈប្រតិបត្តិការសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីប្រគល់ផ្ទះ “ជម្រកសុខសហជីព” ដល់សមាជិកសហជីព Son Se Tha បុគ្គលិកសាកលវិទ្យាល័យត្រាវិញ នៅភូមិពន្លាជ័យ (បន្លា) ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ។

លោក Nguyen Nhat Thanh ប្រធានសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ ផ្ទះ “ជម្រកសុខសហជីព” អាស្រ័យសហព័ន្ធសហជីពពលកម្មខេត្តបំផុសចលនា និងប្រគល់ជូនសមាជិកសហជីពដែលមានស្ថានភាពលំបាក មានតម្រូវការចាំបាច់នៃផ្ទះសម្បែង ថវិកាឧបត្ថម្ភផ្ទះមួយខ្នងៗចំនួន៥០លានដុង បានដកចេញពីប្រភពមូលនិធិ “ជម្រកសុខសហជីព” ចំណែកក្រៅពីនោះអាស្រ័យគ្រួសាររួមចំណែក។

ស្របក្នុងឱកាសនេះ លោកស្រី បណ្ឌិត Thach Thi Dan បានអបអរសាទរគ្រួសារសមាជិកសហជីព Son Se Tha ឆ្លងតាមរយៈកម្មវិធីនេះ ជួយឱ្យសមាជិកសហជីពមានជម្រកសុខសាន្ត និងកាន់តែស្ងប់ចិត្តក្នុងការងារនៅសាលា។ ថ្នាក់ដឹកនាំសាលា ក៏ផ្ញើអំណោយដល់គ្រួសារនិងសង្ឃឹមថាសមាជិកសហជីពបន្តខិតខំឈានឡើងឆ្លងកាត់លំបាកក្នុងជីវភាព និងសម្រេចភារកិច្ចបានល្អប្រសើរ។

នៅក្នុងពិធីប្រគល់ជូននេះ សមាជិកសហជីព Son Se Tha បានសម្តែងនូវក្តីត្រេកអរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហព័ន្ធសហជីពខេត្ត គណៈអធិការសាលា សហជីពមូលដ្ឋានសាលា ដែលបានឧបត្ថម្ភគ្រួសារក្នុងរយៈពេលកន្លង ទន្ទឹមនឹងនោះ សន្យានឹងខិតខំឆ្លងកាត់លំបាក និងសម្រេចនូវភារកិច្ចដែលប្រគល់ជូនបានល្អប្រសើរ។

នេះជាចង្កោមសកម្មភាពមួយក្នុងចង្កោមសកម្មភាពអំណរមហាសន្និបាតសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ លើកទី១២ និងមហាសន្និបាតសហជីពខេត្តត្រាវិញ លើកទី១១ អាណត្តិកាល ២០២៣ - ២០២៨៕

អត្ថបទដោយ៖ Cam Tien

ប្រែសម្រួល​ដោយ៖ So Phune