សាកលវិទ្យាល័យត្រាវិញ ក្លាយជាសមាជិកនៃបណ្តាញមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះធុរកិច្ចថ្មី

TVU - នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យហ្វេ បានប្រព្រឹត្តឡើងវេទិកាតភ្ជាប់បណ្តាញមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ច​ថ្មី​នៅតាមសាកល​វិទ្យាល័យ មហាវិទ្យាល័យ អាស្រ័យមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតជាតិ (NIC) និងសាកលវិទ្យាល័យ​ហ្វេ សហការចាត់តាំងឡើង ព្រមជាមួយនឹងការរួមដំណើររបស់ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USDID) និងGoogle អាស៊ី - មហាសមុទ្រប៉ាស៊ីហ្វិក។ សាកលវិទ្យាល័យត្រាវិញ បានទទួលសេចក្តីសម្រេចចូលរួមបណ្តាញមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ចថ្មី​នៅតាមសាកល​វិទ្យាល័យ មហាវិទ្យាល័យក្នុងទូទាំងប្រទេស។

ra-mat-mang-luoi-khoi-nghiep-tvu-1

បណ្តាញមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិត និងបណ្ដុះ​ធុរកិច្ច​ថ្មី​នៅតាមសាកល​វិទ្យាល័យ មហាវិទ្យាល័យនៅវៀតណាម សំដៅផ្សារភ្ជាប់ បង្កើនកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងអង្គការនានាដែលមានមុខងារដូចគ្នា ភារកិច្ចឧបត្ថម្ភ ជំរុញផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ច​ថ្មី​ក្នុងសាកលវិទ្យាល័យ មហាវិទ្យាល័យនានា ដើម្បីអនុវត្តនូវសកម្មភាពផ្លាស់ថ្មីគំនិតច្នៃប្រឌិតក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ផ្ទេរជូនបច្ចេកវិជ្ជា និងអភិវឌ្ឍសមត្ថភាពគ្រប់ជ្រុងជ្រោយសម្រាប់សាកល​វិទ្យាល័យ មហាវិទ្យាល័យជាមួយនឹងតម្លៃសំខាន់ៗរបស់បណ្តាញ គឺតភ្ជាប់ - សហប្រតិបត្តិការ - រួមផ្លាស់ថ្មីគំនិតច្នៃប្រឌិត។

សាកលវិទ្យាល័យត្រាវិញ មានកិត្តិយលជាសាកលវិទ្យាល័យដំបូងបង្អស់របស់តំបន់វាលរាបទន្លេគឺវឡុង បានចូលរួមបណ្តាញនិងជាប្រធានបណ្តាញមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ច​ថ្មី​នៅតាមសាកល​វិទ្យាល័យ មហាវិទ្យាល័យនានានៅតំបន់វាលរាបទន្លេគឺវឡុង។

ជាមួយនឹងភារកិច្ចតភ្ជាប់និងឧបត្ថម្ភសាលានានាក្នុងតំបន់ក្លាយជាសមាជិករបស់បណ្តាញក្នុងពេលខាងមុខ ដើម្បីអនុវត្តល្អនូវក្រុមលក្ខណៈវិនិច្ឆ័យដូចជាកសាងយន្តការគោលនយោបាយជំរុញផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ច​ថ្មី។

ភារកិច្ចចម្បង​រួមមាន៖ សកម្មភាពព័ត៌មានសារគមនាគមន៍ ឧបត្ថម្ភបណ្តុះបណ្តាលបណ្ដុះ​ធុរកិច្ច​ថ្មី បង្កបរិយាកាសឧបត្ថម្ភសិស្សនិស្សិតបណ្ដុះ​ធុរកិច្ច​ថ្មី ឧបត្ថម្ភប្រភពថវិកាសម្រាប់សកម្មភាពបណ្ដុះ​ធុរកិច្ច​ថ្មី និងបង្កបង្កើតផលប៉ះពាល់សង្គមនិងសហគមន៍។

មជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងបណ្ដុះ​ធុរកិច្ច​ថ្មីនៃសាកលវិទ្យាល័យត្រាវិញបានកកើតឡើង​បង្កលក្ខណៈ បរិស្ថាន មូលដ្ឋានគតិយុត្តិងាយស្រួលដើម្បីយុវជនបណ្ដុះ​ធុរកិច្ច​ថ្មី តភ្ជាប់ជាមួយនឹងសាកលវិទ្យាល័យ ថ្នាលបណ្តុះកូនឈើ មជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិត និងបណ្ដុះ​ធុរកិច្ច​ថ្មីក្នុងទូទាំងប្រទេស។ រយៈពេលកន្លង ចលនាបណ្ដុះ​ធុរកិច្ច​ថ្មីនៅសាកលវិទ្យាល័យត្រាវិញ បានរីកសាយភាយទូលំទូលាយក្នុងសិស្សនិស្សិត ជំរុញសកម្មភាពតភ្ជាប់ បង្កើតគំនិតផលិតផលទាក់ទាញគម្រោង ប្រធានបទបណ្ដុះ​ធុរកិច្ច​ថ្មីជាច្រើនក្នុងនិស្សិត។ ឆ្លងតាមរយៈនោះ ជួយឱ្យនិស្សិតមានជំហានដំបូងបង្កើតគំនិតបណ្ដុះ​ធុរកិច្ច​ថ្មីកាលនៅជានិស្សិតសាលា ជឿជាក់និងឆ្ពោះទៅកាន់ភាពជោគជ័យក្នុងដំណើរការបង្កើតអាជីពក្រោយពីបញ្ចប់ការសិក្សា៕​​

អត្ថបទដោយ៖ Nguyen Duy

ប្រែ​សម្រួល​ដោយ៖ So Phune