សាកលវិទ្យាល័យត្រាវិញធ្វើដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យរដ្ឋ Leyte ខាងត្បូង នៃប្រទេសហ្វីលីពីន

ថ្ងៃទី២៣​ខែ​មីនា​ឆ្នាំ​២០២៣ លោក​សាស្រ្ដារងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញ(TVU) និង​គណៈប្រតិភូ​​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​និង​បំពេញ​ការ​ងារ​​នៅ​សាកលវិទ្យាល័យរដ្ឋ Leyte​ ​ខាង​ត្បូង(SLSU)SLSU ជា​ដៃ​គូប្រពៃណី​និង​យុទ្ធសាស្រ្ត​របស់TVU សាលា​​​ទាំង​ពីរ​មាន​ទំនាក់​ទំនងកិច្ច​សហការ​ប្រតិបត្តិ​ការ​តាំង​ពី​ឆ្នាំ​២០០៩​រហូត​មកដល់​បច្ចុប្បន្នលើ​​វិស័យ​បណ្ដុះ​បណ្ដាល​អន្តរជាតិ ដោះ​ដូរ​សាស្រ្តាចារ្យ និស្សិត និង​សហការ​សិក្សា​ស្រាវ​ជ្រាវ បោះ​ពុម្ព​ផ្សាយ។

នេះ​ជា​ផ្នែក​​មួយ​ក្នុង​​​ផែន​ការ​អន្តរជាតូបនីយកម្មនៃ​សកម្មភាព​បណ្ដុះ​បណ្ដាល​និយាយ​រួម​ និងសកម្មភាព​បង្រៀន​និង​រៀននិយាយ​ដោយ​ឡែក។ ដំណើរទស្សនកិច្ច​​នេះ​ផ្ដោត​លើ​ខ្លឹម​សារ​ដោះ​ដូរ​សាស្រ្តាចារ្យ​ដើម្បី​ធ្វើ​អន្តរជាតូបនីយកម្មលើ​បទពិសោធន៍សិក្សា​​របស់​កង​ជួរគ្រូ​បង្រៀននៃ​សាលា​ទាំង​ពីរ​ និង​លើក​កម្ពស់​លទ្ធភាពធ្វើ​ការ រៀន​សូត្រជាមួយ​ជន​បរទេសសម្រាប់​គ្រូ​បង្រៀន​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំង​ពីរ។ តាម​រយៈ​នោះ គ្រូ​បង្រៀន​​នៃ​សាកលវិទ្យាល័យ​ទាំង​ពីរ​នឹង​ចូល​រួម​បណ្ដា​សកម្មភាព​សិក្សា​ស្រាវជ្រាវ​និង​បង្ហាត់​បង្រៀន​ដោយ​ស្ម័គ្រ​ចិត្ត​ដោយ​បាន​ការ​អនុញ្ញាត្ត​និង​ជម្រុញ​ទឹក​ចិត្ត​របស់​សាកលវិទ្យាល័យ​ទាំង​ពីរ។ ក្រៅ​ពី​នោះ សាកលវិទ្យាល័យទាំង​ពីរ​ឯកភាព​ដោះ​ដូរ​ប្រភព​ឯកសារ​អេឡិចត្រូនិចភាសាអង់គ្លេស​​ ដើម្បី​ជម្រុញ​សកម្មភាពសិក្សា​បោះ​ពុម្ព​ផ្សាយ​របស់​គ្រូ​បង្រៀន​​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ផង​ខ្លួន។

slsu-tvu-1

ថ្លែង​ប្រសាសន៍ក្នុង​កិច្ចចុះហត្ថលេខា​លើ​អនុស្សរណៈ សាកលវិទ្យាធិការ​ថ្មី​នៃ SLSU លោក​បណ្ឌិត​​​ Jude A. Duarte បាន​បញ្ជាក់​ថា សាកលវិទ្យាល័យ​ត្រាវិញ​ជា​ដៃ​គូ​យ៉ាង​ទំនុក​ចិត្ត​របស់ SLSU ព្រោះ​ថា​សាកលវិទ្យាល័យ​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជាយូរ​អង្វែង​​និង​សកម្ម បាន​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​ជា​ច្រើន​សម្រេច​ដោយ​​ជោគ​ជ័យ។​ សាកលវិទ្យាធិការ​​នៃ​​ SLSU បាន​ថ្លែង​អំណរ​គុណ​ដល់​សាកលវិទ្យាល័យ​ត្រាវិញ​ដែល​បាន​ទទួល​លោក​គ្រូ អ្នក​គ្រូ ​និង​និស្សិត​​របស់​ SLSU មក​ធ្វើ​កម្មសិក្សា​ ក្នុង​រយៈ ​កាល​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។​

ថ្លែង​ប្រ​សាសន៍​ឆ្លើយ​តប​របស់​​លោក​បណ្ឌិត Jude A. Duarte, លោក​សាស្រ្ដារង បណ្ឌិត Diep Thanh Tung​ ក៏​បាន​បញ្ជាក់​និង​ទទួល​ស្គាល់​តួ​នាទី​របស់ SLSU ក្នុង​គោល​នយោ​បាយ​សហការ​អន្តរជាតិនៃ​សាកលវិទ្យាល័យ​ត្រាវិញ, ចាត់​ទុក​ SLSU គឺ​ជា​ដៃ​គូ​យុទ្ធសាស្រ្តរបស់​សាកលវិទ្យាល័យ​ត្រាវិញ​នៅ​​ហ្វី​លី​ពីន។

slsu-tvu-2

អត្ថបទ​ដោយ៖ Hoang Hoa

ប្រែ​សម្រួល​ដោយ៖Son Van Dong