សាកលវិទ្យាល័យត្រាវិញចុះហត្ថលេខាលើអនុស្សរណៈជាមួយមន្ទីរស្ថាប័នខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា

(TVU) - នាថ្ងៃទី១៩ ខែតុលា សាកលវិទ្យាល័យត្រាវិញ និងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរ សុខាភិបាលខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ​លើវិស័យ បណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌។ អភិបាលរងនៃ​អភិបាល​ខេត្តស្វាយរៀង ឯកឧត្តម តូច ប៉ូលីវ៉ា និងលោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានអញ្ជើញចូលរួមជា​អធិបតីក្នុងពិធីនេះ។

11-1

អភិបាលរងនៃ​អភិបាល​ខេត្តស្វាយរៀង ឯកឧត្តម​ តូច​ ប៉ូលីវ៉ា និងលោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ត្រា​វិញ​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៅសា​កល​វិទ្យាល័យ​ត្រា​វិញ

11-2

11-3

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរខេត្តស្វាយរៀងរួមមាន ឯកឧត្តម​ គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល ឯកឧត្តម សុខ ស៊ីដេត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក រស ធន អនុប្រធាន​មន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងសមាជិកគណៈប្រ​តិភូ។ ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រា​វិញ មានលោក​សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ លោក​ស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាចំណុះ​សាលា។

យោងតាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យត្រាវិញ និងមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង សហការគ្នាអនុវត្តកម្មវិធីផ្លាស់​ប្ដូរបទពិសោធន៍រវាងកម្មាភិបាល បុគ្គលិក​នៃ​អង្គភាព​ទាំង​ពីរ; រៀបចំកម្មវិធី​ប្រឹក្សាពិគ្រោះ​តម្រែ​តម្រង់​ទិស​អាជីព សន្និសីទ សិក្ខាសាលា សហការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ ។ល។

ភាគីទាំង​ពីរសហការ​គ្នា​រៀបចំវគ្គបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់សិស្ស​និស្សិត​។ ផ្នែក​ខាង​មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង គាំទ្រ​សាកលវិទ្យាល័យត្រាវិញ ក្នុង​ការប្រឹក្សាពិគ្រោះ​តម្រែ​តម្រង់​ទិស​​អាជីព និងជម្រើស​និស្សិត​ នៅខេត្តស្វាយរៀង។ ទន្ទឹមនឹងនោះ ដើរតួជាស្ពានជួយសាកលវិទ្យាល័យត្រាវិញ​ទំនាក់ទំ​នង​ជា​មួយនឹងមន្ទីរស្ថាប័ន​នានា​ក្នុងខេត្តស្វាយរៀង និងបណ្ដា​ខេត្តជិតខាង និង​ជួយ​ទំនាក់​ទំនង ក្នុង​ការ​ទទួលនិស្សិតចុះ​ធ្វើ​កម្មសិក្សា ផ្លាស់ប្តូរជំនាញ​ឯកទេស​រវាងមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និងមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្តស្វាយរៀង។

11-4

មាន​ប្រ​សាសន៍​ក្នុងពិធីចុះហត្ថលេខា លោក Le Thanh Binh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​បក្ស​ខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ត្រា​វិញ​បានអបអរសាទរ​គណៈប្រតិភូខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា បាន​មកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ​ត្រា​វិញ និងពិភាក្សា​កិច្ច​សហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និងមន្ទីរ​ស្ថាប័ន​ខេត្តស្វាយរៀង។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ត្រា​វិញ លោក Le Thanh Binh បានឲ្យដឹងថា៖ ធន​ធាន​មនុស្សដើរតួនាទីយ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍផ្ទាល់ខ្លួន និងសង្គម។ ការវិនិយោគលើធន​ធាន​មនុស្ស គឺជាការវិនិយោគ​ប្រ​កប​ដោយ​យុទ្ធសាស្ត្រ និងជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរភាព។ ក្នុង​នោះ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ជាពិសេសធនធានមនុស្ស​ដែលមានកម្រិត​វិជ្ជា​ខ្ពស់ គឺជា​កិច្ច​ការ​ចម្បង​ ជាពិសេសធនធាន​មនុស្ស​លើវិស័យអប់រំ បណ្តុះបណ្តាល និងថែទាំសុខភាព។

តាមលោក សាកលវិទ្យាល័យត្រាវិញ​ជាគ្រឹះ​ស្ថាន​បណ្ដុះបណ្ដាលពហុជំនាញ​ និងពហុកម្រិតសិក្សា ដែលមានភារកិច្ច​​បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើ​ដល់​ការ​អភិវឌ្ឍន៍របស់​ខេត្ត​ និងតំបន់។ សាលាមាន​កង​ជួរ​បុគ្គលិក​ប្រកបដោយគុណភាព និងកម្មវិធីអប់រំ​ត្រូវបាន​ទទួល​ស្គាល់​ស្របតាមស្តង់ដារអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំកន្លង​មក​ សាកលវិទ្យាល័យត្រាវិញ​បាន​បំពេញបេសកកម្មរបស់ខ្លួន នាំ​មក​ឱកាសសិក្សាប្រកបដោយគុណភាព​សម្រាប់​សហគមន៍ ហើយ​​ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន។ ដោយ​បង្អែក​លើ​លក្ខណៈ​ដែលមានស្រាប់របស់សាលា និងការចាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្សរបស់ខេត្តស្វាយរៀង អង្គភាពទាំងពីរអាចពិភាក្សា​ សហប្រតិបត្តិ​ការ និងបណ្តុះបណ្តាលធនធានមនុស្សដោយបង្អែក​លើសមត្ថភាព និងតម្រូវការរបស់ភាគីទាំង​ពីរ។

11-5

11-6

ឯកឧត្តម​ តូច ប៉ូលីវ៉ា អភិបាលរងនៃ​អភិបាល​ខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះ​គណៈ​គ្រប់​គ្រង​នៃសាកលវិទ្យាល័យត្រាវិញ និងថ្នាក់ដឹកនាំខេត្តត្រាវិញ ដែលបានទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តម​បានមានប្រសាសន៍ថា៖ បច្ចុប្បន្ន​នេះ មាន​និស្សិត​កម្ពុជា​ជា​ច្រើន​កំពុងសិក្សានៅសាកលវិទ្យាល័យ​ត្រា​វិញ ក្នុង​នោះ​និស្សិត​មក​ពី​ខេត្ត​ស្វាយ​រៀង​មានប្រ​មាណ​​៥០%។ ឆ្លង​តាម​រយៈកិច្ច​សហប្រតិបត្តិការ​នេះ នឹងបើក​ឱកាសជាច្រើន​សម្រាប់និស្សិត​កម្ពុជានិយាយ​រួម​ និងនិស្សិត​មកពីខេត្តស្វាយរៀងនិយាយ​ដោយ​ឡែក​​មកសិក្សានៅសាកលវិទ្យាល័យ​ត្រា​វិញ​ សហការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹង​ចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតខាងនៃ​ប្រទេសទាំងពីរ ជាពិសេសខេត្តត្រាវិញ និងខេត្តស្វាយរៀង។

11-7

11-8

លោក​សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​មាន​ប្រ​សាសន៍​ថា៖ សាកលវិទ្យាល័យ​ត្រា​វិញ​ គឺជាគ្រឹះ​ស្ថាន​បណ្តុះបណ្តាល​ពហុជំនាញ​ ពហុកម្រិត ជាពិសេសសា​លា​មាន​កម្មវិធី​បណ្តុះ​បណ្តាល​សម្រាប់​និស្សិត​បរទេស​មក​សិក្សា​នៅ​សា​លា ក្នុង​នោះ​មាន​និស្សិតមក​ពី​១៥​ខេត្ត​ ក្រុង​​នៃ​ប្រទេស​កម្ពុជា​កំពុង​សិក្សា​​លើ​​មុខ​​ជំ​នាញ​​ដូចជា​ វេជ្ជសាស្ត្រ ទន្តវទនសាស្ត្រ​ ហិរញ្ញវត្ថុ​ធនាគារ តេស្ត​វេជ្ជសាស្ត្រ និង​វិស្វកម្ម​អគ្គិសនី។ល។​ លោក​សាកលវិទ្យាធិការ​សង្ឃឹមថា ពិធីចុះហត្ថលេខាលើកនេះ នឹងនាំ​នូវ​ឱកាសសម្រាប់សិស្សានុសិស្ស​ខេត្តស្វាយរៀង​មកសិក្សានៅសាកលវិទ្យាល័យ​ត្រាវិញ​ និង​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការនៃ​ភាគីទាំងពីរកាន់​តែល្អ​ប្រ​សើរ​ថែម​ទៀត។

11-9

11-10

ក្នុងឱកាសនេះដែរ​ គណៈប្រតិភូខេត្តស្វាយរៀង បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យត្រាវិញ និង​រោងចក្រអគ្គិសនី​យ្វៀន​​ហាយ​ និងរមណីយដ្ឋាន​មួយចំនួននៅក្រុងត្រាវិញ។

11-11

អត្ថបទ​ដោយ៖Tran Tram – Quoc Vinh

ប្រែ​សម្រួល​ដោយ៖Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះហត្ថលេខាលើអនុស្សរណៈជាមួយមន្ទីរស្ថាប័នខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា