គ្រូឧទ្ទេស និងនិស្សិតនៃ SLSU ប្រទេសហ្វីលីពីន ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ

TVU – ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ គ្រូ​ឧទ្ទេស​ និង​និស្សិត​មក​ពី​សា​កល​វិទ្យាល័យ Southern Leyte State (SLSU) ប្រទេសហ្វីលីពីន បានមកសាកលវិទ្យាល័យត្រា​វិញ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ក្នុងក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាលា​ទាំង​ពីរ។ ទទួលគណៈប្រតិភូមាន លោក​សាស្ត្រាចារ្យរង ​បណ្ឌិត Diep Thanh Tung សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ និងថ្នាក់ដឹកនាំអង្គភាពនានា​ចំណុះ​សាលា។

12-1

ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ រួមមាន លោកស្រីបណ្ឌិត Ingrid M. Uy ប្រធាននាយកដ្ឋានកិច្ចការបរទេស និងទំនាក់ទំនងអន្តរជាតិ នៃ SLSU; លោកស្រីបណ្ឌិត Sybill Krizzia G. Ledesma គ្រូ​ឧទ្ទេស​មហាវិទ្យាល័យ​គរុកោសល្យ នៃ SLSU, ព្រម​ទាំង​និស្សិត៣រូបដែល​កំពុង​រៀន​មុខ​ជំនាញវិស្វកម្មកុំព្យូទ័រ; បច្ចេកវិទ្យាព័ត៌មាន និងគរុកោសល្យអប់រំបឋមសិក្សា​នៃ​ SLSU

12-2

ក្នុងពិធីទទួលស្វាគមន៍​គណៈ​ប្រតិភូ លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung បានមានប្រសាសន៍ថា SLSU គឺជាដៃគូប្រពៃណី និងមាន​សក្តានុពលសម្រាប់​​សាកល​វិទ្យាល័យ​ត្រា​វិញ។ លោកសាកលវិទ្យាធិការ​រងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង​សាលា​ទាំង​ពីរ​ក្នុង​អំឡុង​ពេល​កន្លង​មក។ ជាពិសេស កម្មវិធីផ្លាស់ប្តូរវប្បធម៌ គឺជាឱកាសសម្រាប់​លោក​គ្រូ អ្នក​គ្រូ​ និងនិស្សិត​នៃសាលាទាំងពីរ មាន​បរិយាកាស​ផ្លាស់ប្តូរ រៀន​សូត្រ​ សិក្សា​ស្រាវជ្រាវ និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត Ingrid M. Uy ប្រធាននាយកដ្ឋានកិច្ចការបរទេស និងទំនាក់ទំនងអន្តរជាតិ SLSU បានចែករំលែកដោយ​ក្តីរំភើបរបស់នាងចំពោះការចូល​រួម​ក្នុង​កម្មវិធីនេះ។ នេះជាឱកាសមួយដើម្បីជួយគ្រូ​ឧទ្ទេស​ និងនិស្សិត​នៃសាលាទាំងពីរ​ទទួល​បាន​បទ​ពិសោធន៍​ពី​បរិយាកាស​អប់រំសាកលនីយកម្ម និងវប្បធម៌អន្តរជាតិ។ លោកស្រី​ជឿជាក់ថា កម្មវិធីនឹង​នាំមកនូវលទ្ធផលវិជ្ជមានជាច្រើនសម្រាប់គ្រូ​ឧទ្ទេស​ និងនិស្សិត​នៃសាលាទាំងពីរ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ត្រូវបានអនុវត្ត​ក្នុង​ក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង TVU និង SLSU ដែល​បាន​ប្រព្រឹត្តិឡើង​នៅសាកលវិទ្យាល័យត្រាវិញ។ នេះគឺជាការរួមបញ្ចូលគ្នានៃបណ្ដា​សកម្មភាព​រួមមាន៖ កិច្ចសហប្រតិបត្តិការលើការបង្ហាត់បង្រៀន និងការសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំង​ចូលរួមក្នុងសកម្មភាពបម្រើសហគមន៍; ទស្សនា​កម្សាន្ត​​រមណីយដ្ឋាន​ក្នុងខេត្តត្រាវិញ; ផ្លាស់ប្តូរវប្បធម៌កីឡា សិល្បៈ និងម្ហូបអាហារ។

អត្ថបទ​ដោយ៖ Thu Nguyet

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គ្រូឧទ្ទេស និងនិស្សិតនៃ SLSU ប្រទេសហ្វីលីពីន ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ