គ្រូឧទ្ទេសនៃសាកលវិទ្យាល័យ Central Philippine ចូលរួមបង្ហាត់បង្រៀននៅសាកលវិទ្យាល័យត្រាវិញ

(TVU) - នាថ្ងៃទី៨ ខែតុលា សាកលវិទ្យាល័យត្រាវិញ​បាន​ទទួល​គ្រូ​ឧទ្ទេស​ពីររូប​មក​ពី​សាកលវិទ្យាល័យ Central Philippine នៃ​សាធារណៈរដ្ឋហ្វីលីពីន រួមមានលោក​បណ្ឌិត Rodalyn E. Daylo និងបេក្ខជន​បណ្ឌិត​ Rae Marie G. Leong - On

13-1

គ្រូ​ឧទ្ទេស​នៃសាកលវិទ្យាល័យ Central Philippine និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ បន្ទាប់ពីពេល​រៀន​ដំបូង

យោងតាមកម្មវិធីការងារ គ្រូ​ឧទ្ទេស​ទាំង​ពីររូប​នឹង​ចូល​រួម​ក្នុង​ការ​បង្រៀនបណ្ដា​​មុខ​វិជ្ជានៅ​ក្នុង​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ និង​គ្រប់​គ្រង​ រួមជា​មួយ​នឹង​ការ​ប្រ​មូល​ទិន្នន័យ​សម្រាប់​ការ​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យត្រាវិញក្នុង​​រយៈពេល២០ថ្ងៃ ហើយ​នឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣។

នៅ​ព្រឹកថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២៣​ លោកបណ្ឌិត Rodalyn E. Daylo បានបង្រៀនដោយផ្ទាល់នូវមុខវិជ្ជាទីផ្សារភាគហ៊ុនដល់និស្សិតផ្នែកសេដ្ឋកិច្ច ដោយ​ទទួល​បាន​ការ​ឆ្លើយ​តប​ជាវិជ្ជមាន​ពីនិស្សិត​ ក៏​ដូច​ជា​ការ​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​ពីសំណាក់គ្រូ​ឧទ្ទេស​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ។

លោក​បណ្ឌិត Nguyen Huy Thong អនុប្រធាន​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​អន្តរជាតិ​ បានឲ្យដឹងថា គ្រូ​ឧទ្ទេស​ទាំង​ពីររូបមកបង្រៀន​នៅ​សាកលវិទ្យាល័យត្រាវិញ តាម​ការ​អញ្ជើញ​របស់​សាកលវិទ្យាធិការ​ ​ក្នុងក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្លាស់ប្តូរ​គ្រូ​បង្រៀន​នៃសាលា​ទាំង​ពីរ។ សកម្មភាពនេះក្នុង​​គោល​បំ​ណង​ធ្វើឱ្យសាកលវិទ្យាល័យត្រាវិញ​មាន​លក្ខណៈ​អន្តរជាតិ លើក​កម្ពស់​សមត្ថភាពបង្រៀន និងស្រាវជ្រាវវិទ្យាសាស្ត្រ​របស់គ្រូឧទ្ទេស​នៃសាលាទាំងពីរ។

យោង​តាម​ផែន​ការ​​នៅ​ពាក់​កណ្តាល​ខែតុលា ឆ្នាំ២០២៣​ សា​កលវិទ្យាល័យ​ត្រា​វិញ​នឹង​បន្តការ​ទទួលស្វាគមន៍គ្រូ​ឧទ្ទេស​ និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ Sounthern Leyte នៃ​ប្រទេសហ្វីលីពីន​មក​ធ្វើការ និងបង្រៀននៅសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Thanh Hồng

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គ្រូឧទ្ទេសនៃសាកលវិទ្យាល័យ Central Philippine ចូលរួមបង្ហាត់បង្រៀននៅសាកលវិទ្យាល័យត្រាវិញ