ពិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៣៩៨នាក់

(TVU)-នាព្រឹកថ្ងៃទី២១ ខែតុលា សាកលវិទ្យាល័យត្រាវិញ បានរៀបចំពិធីបិទវគ្គ​សិក្សា និង​ប្រគល់សញ្ញាបត្រលើកទី៥ ជូននិស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រចំនួន៣៩៨នាក់ បែប​សិក្សា​ពេញ​ម៉ោង​និងសិក្សាបន្ត បាន​បញ្ចប់វគ្គសិក្សាឆ្នាំ២០២៣។

អញ្ជើញចូលរួមអបអរសាទរដល់និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ មានវត្តមាន​របស់​បណ្ឌិត Thach Thi Danនិង​​បណ្ឌិត Phan Quoc Nghia ​ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញព្រមទាំងថ្នាក់ដឹកនាំនៃបណ្តា​អង្គ​ភាព​ចំណុះ​ ជាពិសេសគឺ នវបរិញ្ញា និង​នវវិស្វករ​ទើប​តែ​បញ្ចប់ការសិក្សា និង​ក្រុមគ្រួសារ ព្រម​ទាំង​មិត្តភក្តិទាំង​ឡាយ។​

14-1

យោងតាមរបាយការណ៍បញ្ចប់វគ្គសិក្សាលើកនេះ ​មាន​និស្សិត​ចំនួន​៣៩៨នាក់​ ដែល​​ទទួល​ស្គាល់​បញ្ចប់ការសិក្សាលើមុខជំនាញដូចជា កិច្ច​ការ​សង្គម គណនេយ្យ គ្រប់គ្រង​ការិយាល័យ គ្រប់គ្រងសេវាកម្មទេសចរណ៍ ភាសាអង់គ្លេស អប់រំបឋមសិក្សា អប់រំ​កុមារតូច​ វារីវប្បកម្ម បសុពេទ្យ បច្ចេកវិទ្យា​ជីវសាស្ត្រ​ កសិកម្ម បច្ចេកវិទ្យា​​វិស្វកម្ម​យានយន្ត បច្ចេក​វិទ្យា​វិស្វកម្មអគ្គិសនី-អេឡិចត្រូនិក ឯកទេសអគ្គិសនីឧស្សាហកម្ម និងប្រព័ន្ធអគ្គិសនី បច្ចេកវិទ្យាវិស្វកម្មសំណង់ វិស្វកម្មសំណង់ចរាចរណ៍ ព័ត៌មានវិទ្យា​ បច្ចេកវិទ្យា​វិស្វកម្ម​មេកានិក បច្ចេកវិទ្យាវិស្វកម្មគ្រប់គ្រង និងស្វ័យប្រវត្តិកម្ម។

14-2

ថ្លែងសុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រ​ បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង​នៃសាកលវិទ្យាល័យ​ត្រាវិញ​បានអបអរសាទរនិង​ទទួល​ស្គាល់​ និស្សិត​បាន​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដោយ​សម្រេច​ជោគ​ជ័យ​​​​ការសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

បណ្ឌិត Thach Thi Dan មាន​ទំនុក​ចិត្ត​ថា ដោយ​ភាព​ឱហាត​មិន​ឈប់​ឈរ​នោះ អ្នក​បរិញ្ញាបត្រ​ថ្មី​​ទាំង​ឡាយ​ ដែល​ជា​អ្នក​បន្ត​វេន ​​​ត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈម និង​​បំពេញ​ការងារ​​គ្រប់តួ​នាទី​ទាំង​ឡាយ ដោយ​ពឹង​ផ្អឹក​លើ​​ចំណេះដឹង បំណិនជីវិត​ និង​បទពិសោធន៍ ដែល​បាន​​សិក្សានៅ​សាកលវិទ្យាល័យ។ សាលា​មានសេចក្តី​សោមនស្ស​រីករាយនិង​​ស្វាគមន៍ចំពោះ​និស្សិត​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ មាន​បំណង​ចង់​សិក្សា​បន្ត​ទៀត​នៅ​ ​ថ្នាក់ក្រោយ​បរិញ្ញាបត្រ។

14-3

ក្នុងបរិយាកាស​សប្បាយរីករាយនៃថ្ងៃបិទ​វគ្គ​សិក្សា អ្នក​បរិញ្ញាបត្រថ្មី Vo Tran Tan Du សិក្សាមុខជំនាញភាសាអង់គ្លេសវគ្គ​​ឆ្នាំ២០១៩មានចំណាប់អារម្មណ៍និង​​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​ថ្នាក់​ដឹក​នាំ​ និង​គ្រូបង្រៀនទាំង​ឡាយ​ដែល​​បានណែនាំ ចង្អុល​បង្ហាញ លើកទឹកចិត្ត និងទំនុក​បម្រុង​ក្នុង​​​ពេល​សិក្សា​​។​ យើង​ខ្ញុំ​សន្យានឹង​ប្រឹងប្រែង​ចម្រើន​សមិត្ថភាព​និង​​អភិវឌ្ឍខ្លួន រួមចំណែកកសាងសាកលវិទ្យាល័យត្រាវិញមាន​កត្តិសព្ទ​កាន់​តែ​ប្រ​សើរ​។

14-4

ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានជូនរង្វាន់លើក​ទឹក​ចិត្ត​ដល់និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០៤នាក់ ដែលមានលទ្ធផលខ្ពស់​ក្នុង​ការ​សិក្សា។

អត្ថបទ​ដោយ៖ Hoang Nam – Tran Minh Đuc

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៣៩៨នាក់