ជូនអាហារូបករណ៍ចំនួន២០ចំណែកដល់និស្សិតអន្តរជាតិ និងនិស្សិតដែលជំនះការលំបាក

    (TVU) – នារាត្រី​ថ្ងៃទី១៣ ខែតុលា នៅសាលសហ​សិក្សា​ E21.105 សាកលវិទ្យាល័យ​ត្រាវិញ​បានជូន​​អាហារូបករណ៍ចំនួន២០​ចំណែក ​របស់​ម្ចាស់​ឧបត្ថម្ភ​ គឺ​​​​​គ្រួសារលោក Mai Tien Dung និងលោកស្រី Thach Thi Kim Lang ជូន​ចំពោះ​​និស្សិតអន្តរជាតិ និង​និស្សិត​ជាជនជាតិ​ខ្មែរ​ ​កំពុង​សិក្សា​នៅសាកលវិទ្យាល័យ​ត្រាវិញ ដែល​មាន​​ជីវភាពលំបាកក្នុង​ការ​​សិក្សា។ អាហារូបករណ៍​​ក្នុង​មួយ​ចំណែកមាន​ទឹក​ប្រាក់​ចំនួន ​២​លាន​ដុង​។

17-1

17-2

     អញ្ជើញចូលរួមក្នុង​កម្មវិធី​នេះ មានលោកស្រី Nguyen Thi Cam Huong ​សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការយុវជននិង​កុមារសាលា​​​ចំណុំ​សម្ព័ន្ធយុវជនខេត្ត​ត្រា​វិញ​ បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្ស និង​ជា​សាកល​វិទ្យាធិការ​រង​​នៃ​សាកលវិទ្យា​ល័យ​​ត្រា​វិញ ព្រម​ទាំង​​ថ្នាក់ដឹកនាំនៃ​ការិយាល័យ​ មហាវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌល សាលាចំណុះ​ សម្ពន្ធ​យុវជនសមាគមនិស្សិតសាលា និងអង្គភាព​ឧបត្ថម្ភ​។

17-3

17-4

  ថ្លែងសុន្ទរកថា​​ក្នុង​កម្មវិ​ធីជូន​អាហារូបករណ៍ បណ្ឌិត Thach Thi Dan បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ឧបត្ថម្ភ ដែល​​បាន​ផ្តល់ជូន​អាហារូបករណ៍​ដ៏​​ពិសេស​សម្រាប់​និស្សិត​។​ អាហារូបករណ៍ទាំង​នេះ បាន​រួមចំណែកលើកទឹកចិត្ត ស្មារតី​ទាន់​ពេល​វេលា​ ជំ​នួយ​​​ថវិកា​មួយ​ចំ​ណែកដល់​និស្សិត​​ក្នុង​ការសិក្សា​ ក៏​ដូច​ជា​​​រក្សា​លំនឹង​ជីវភាព​រស់​នៅ​​សម្រាប់​និស្សិត​អន្តរជាតិ​និង​និស្សិត​ជា​ជន​ជាតិ​ខ្មែរ។

    ជំនួស​មុខដល់​​និស្សិតទាំង​អស់​ដែលទទួលបានអាហារូបករណ៍ ប្អូន​ Nguyen Thi Diem Tho និស្សិត​បរិញ្ញាបត្រ​អប់រំ​មតេយ្យ​ ថ្នាក់​C ជំនាន់​ឆ្នាំ២០២១ ថ្លែង​​សារ​អរ​គុណ​ចំ​ពោះ​ម្ចាស់​ឧបត្ថម្ភ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ​ត្រា​វិញ​ ដែល​បានជូនអាហារូបករណ៍​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​ប្អូនៗ​។ យើង​ខ្ញុំ​​​សន្យា​​ព្យាយាម​សិក្សា និង​មិន​ភ្លេច​នូវ​សគុណ​ដ៏​ធំ​ធេង​នេះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ យើង​ខ្ញុំ​​សង្ឃឹម​ថា ​​ នាពេលខាងមុខ និស្សិត​ដែល​មាន​ជីវភាព​លំបាក​ ក៏​ទទួលបានចំណែក​នូវ​ការ​ឧបត្ថម្ភ​​ពីសព្វបុរសធម៌ទាំង​ឡាយ​​ ដើម្បីទ្រ​ទ្រង់​ជីវភាព​និស្សិត​ជំនះ​​ការ​លំបាក ឈាន​ឡើង​​ និងសម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា​របស់​ខ្លួន។

អត្ថបទ​ដោយ៖ Hoang Nam – Quang Vinh

ប្រែ​សម្រួលដោយ៖ ​Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ជូនអាហារូបករណ៍ចំនួន២០ចំណែកដល់និស្សិតអន្តរជាតិ និងនិស្សិតដែលជំនះការលំបាក