ពិធីប្រគល់វិញ្ញាបនបត្រថ្នាក់ជាតិភាសាខ្មែរ ជូនមន្ត្រីរាជការ៥០រូប

(TVU) - នាព្រឹកថ្ងៃទី២៨ ខែតុលា សាកលវិទ្យាល័យត្រាវិញបានប្រារព្ធពិធីបិទវគ្គសិក្សា និងប្រគល់វិញ្ញាបនបត្រថ្នាក់ជាតិភាសាខ្មែរជូនមន្ត្រីរាជការ៥០រូប នៅស្រុកTra Onខេត្តវិញឡុង។

អញ្ជើញចូលរួមកម្មវិធីនេះមានលោកTruong Ke Truyen អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សស្រុក Tra On លោកLe Hoang Hau សមាជិកអចិន្ត្រៃយ៍នៃ​​គណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការ ឃោសនាបក្សស្រុក នាយកមជ្ឈមណ្ឌលបំប៉ននយោបាយស្រុក លោកNguyen Van Dem សមាជិក គណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការឃោសនាបក្សស្រុក​ និងលោកស្រីNguyen Thi Thao សមាជិកគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការរៀបចំបក្សស្រុក Tra On

ចំណែកខាងសាកលវិទ្យាល័យត្រាវិញ មានបណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បណ្ឌិត Ngo So Phe នាយិកានៃមហាវិទ្យាល័យភាសា- វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រថ្នាក់ដឹកនាំមជ្ឈមណ្ឌលភាសាបរទេស ព័ត៌មានវិទ្យា Victory លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមចំនួន៥០រូបបានចូលរួម។

នេះជាវគ្គសិក្សា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលបំប៉ននយោបាយស្រុក Tra On ដែលសាកលវិទ្យាល័យត្រាវិញជាអង្គភាពទទួលបន្ទុកបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពភាសាខ្មែរ លើមុខវិជ្ជា២ គឺ ភាសាខ្មែរ កម្រិតA1-1; A1-2 និងភាសាខ្មែរ A2-1;A2-2

3-1

ថ្លែងសុន្ទរកថាក្នុងពិធីបិទវគ្គសិក្សា បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានអបអរសាទរសិក្ខាកាមទាំង៥០រូប ដែលបានបញ្ចប់ការសិក្សាភាសាខ្មែរដោយជោគជ័យ។ សាកលវិទ្យាធិការរងបណ្ឌិត Thach Thi Dan ​កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់សិក្ខាកាមម្នាក់ៗ ជំនះនូវឧបសគ្គទាំងឡាយនិងឈានមកដល់វគ្គបញ្ចប់​​ សម្រេចបានសមិទ្ធិផលល្អក្នុងវគ្គសិក្សា។

បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិ​ញសង្ឃឹមថាចំណេះដឹងដែលសិក្ខាកាមទទួលបាននឹងយកទៅអនុវត្តដោយភាពបត់បែន បម្រើក្នុងការងារនៅអង្គភាពបានល្អប្រសើរ។

យោងតាមរបាយការណ៍លទ្ធផល វគ្គសិក្សានេះសិក្ខាកាមចូលរួម​ប្រឡងបញ្ចប់ដោយជោគជ័យ100% ក្នុងនោះមានសិក្ខាកាម៣៤នាក់ ទទួលបាននិទ្ទេសល្អ និង១៦នាក់ ទទួលបាននិទ្ទេសល្អបង្គួរ សិក្ខាកាមទទួលបាន​​បំណិនភាសាខ្មែរ យល់ដឹងអំពី​​វាក្យសព្ទ ស្រៈ ព្យញ្ជនៈមូលដ្ឋាន​​​ក្នុងភាសាខ្មែរ។

3-2

មានចំណាប់អារម្មណ៍ក្នុងកម្មវិធីបិទវគ្គសិក្សា លោក Truong Ke Truyen គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានរួមចំណែកបង្កើនសមត្ថភាពភាសាសម្រាប់​​មន្ត្រីរាជការ​​របស់ស្រុកបានចេះនិយាយ ចេះសរសេរ និងពង្រឹងសមត្ថភាពទំនាក់ទំនងជាភាសាខ្មែរនៅក្នុងការងារ។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យត្រាវិញ ដែលបានបង្កលក្ខណៈងាយស្រួល និងគាំទ្រដល់សិក្ខាកាមទាំងឡាយសិក្សារហូតដល់វគ្គបញ្ចប់។

3-3

3-4

3-5

3-6

3-7

ក្នុងឱកាសនេះ សាលាបានប្រគល់​​ជូន​​​រង្វាន់លើកទឹកចិត្តដល់សិក្ខាកាមដែលមានពិន្ទុ​ខ្ពស់ក្នុងការសិក្សានិងសិក្ខាកាមទទួលបន្ទុកការគ្រប់គ្រងនិង​​សម្របសម្រួលវគ្គសិក្សាភាសាខ្មែរនេះ។

3-8

 

អត្ថបទ​ដោយ៖ Hoang Nam

ប្រែ​សម្រួលដោយ៖ ​Van Thon

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីប្រគល់វិញ្ញាបនបត្រថ្នាក់ជាតិភាសាខ្មែរ ជូនមន្ត្រីរាជការ៥០រូប