បើកមហោស្រពកីឡាប្រពៃណី អបអរសាទរអនុស្សាវរីយ៍៤១ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម២០វិច្ឆិកា

(TVU) – ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា នៅ​ទីលាន​បាល់ទាត់​នៃ​មណ្ឌលទី​​១ បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និង​ជា​សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បាន​ប្រកាស​បើកមហោស្រពកីឡាប្រពៃណី អបអរសាទរអនុស្សាវរីយ៍៤១ឆ្នាំទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/២០២៣) ព្រម​ទាំង​អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ២០២៣ - ២០២៤ និងឆ្ពោះទៅ​អបអរសាទរមហាសន្និបាតអ្នក​តំណាងទូទាំងប្រទេស​នៃ​សមាគមនិស្សិតវៀតណាមលើកទី១១ អាណត្តិកាល២០២៣ - ២០២៨។

1-1

1-2

អញ្ជើញចូលរួម មានសមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត​ត្រាវិញ​ និង​ជា​លេខាសម្ព័ន្ធយុវជនសាលា​ ប្រធានសមាគមនិស្សិតសាលា; គណៈប្រតិបត្តិការសម្ព័ន្ធយុវជន-​សមាគមនិស្សិតសាលា ព្រមជាមួយម្ចាស់​ឧបត្ថម្ភនានា និងតំណាងថ្នាក់ដឹកនាំនៃ​ការិយាល័យ អង្គ​ភាព​​ចំណុះសាកលវិទ្យាល័យ​ត្រាវិញ។

1-3

ប្រ​កាស​បើកមហោស្រពកីឡា បណ្ឌិត Thach Thi Dan មានប្រសាសន៍ថា មហោស្រពកីឡាបាន ក្លាយជាលក្ខណៈវប្បធម៌ប្រពៃណីនៃជំនាន់និស្សិតសាកលវិទ្យាល័យត្រាវិញក្នុងអំឡុងច្រើនឆ្នាំកន្លង។ រួមចំណែកលើកទឹកចិត្តនិស្សិតសកម្មធ្វើលំហាត់ប្រាណ លេងកីឡាលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងប្រសិទ្ធភាពសិក្សា; បង្កើតបរិយាកាសពុះពោរ បង្កើនការដោះដូរ រៀនសូត្រ សាមគ្គីភាព និងផ្សារភ្ជាប់រវាងអង្គភាពសាលានានា។

នេះជាសកម្មភាពបង្កទីលានកម្សាន្តមានប្រយោជន៍ លើកកម្ពស់ស្មារតីកីឡា អប់រំកាយក្នុងនិស្សិត នៃសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ មហោស្រពកីឡា នឹងស្វែងរក ប្រទះឃើញ និងបំពាក់បំប៉ននូវទេពកោសល្យកីឡាដ៏សំខាន់ជូនសាលា ដើម្បីចូលរួមការប្រកួតដណ្តើមពាន​រង្វាន់ និងដោះដូរជាមួយនឹងអង្គភាពនានាទាំងក្នុងនិងក្រៅខេត្ត។

សាកលវិទ្យាធិការរង Thach Thi Dan ជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាព ស្មោះត្រង់របស់កីឡាករ ការប្រកួតដណ្តើម​ពាន​រង្វាន់នឹងប្រព្រឹត្តឡើយដោយជោគជ័យត្រចះត្រចង់។

1-4

តាមប្រសាសន៍សមមិត្ត Pham Le Phuong ថ្លែង​ថា មហោស្រពកីឡាប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទាក់ទាញកីឡាករ-កីឡាការិនីជាង៤០០នាក់មកពីអង្គភាពនានាចំណុះសម្ព័ន្ធយុវជន សមាគមនិស្សិត​ចូលរួម​នៅវិញ្ញាសា​ប្រកួត ​រួម​មាន៖ បាល់ទាត់​និស្សិត​បុរស-​នារី; បាល់ទះនិស្សិតបុរស(បាល់ថាមវន្ត) - នារី (បាល់ជ័រទន់) ។

1-5

តំណាងកីឡាករទាំងអស់ មិត្ត Nguyen Minh Thong សម្ព័ន្ធយុវជនសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូ និងមនុស្សសាស្ត្រ មាន​ក្តីរំភើបរីករាយពេលបានចូលរួមមហោស្រពកីឡានេះ។ មិត្តតាំងចិត្តថានឹងប្រកួត ប្រជែងជាមួយនឹងក្រុមជាមិត្តឱ្យអស់ពីសមត្ថភាព ដើម្បីនាំ​មកជូនទស្សនិកជននូវការប្រកួតដ៏ល្អគាប់ភ្នែក ទាក់ទាញអារម្មណ៍ និងប្រកបដោយភាពស្វាហាប់ រួមចំណែកបង្កើតភាពជោគជ័យដល់មហោស្រពកីឡាឆ្នាំនេះ។

បន្ទាប់ពីពិធីបើកមហោស្រពកីឡា បានចាប់ផ្តើមការប្រកួតបាល់ទាត់និស្សិតផ្នែកបុរសដំបូងបង្អស់រវាងសម្ព័ន្ធយុវជនសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ និងសម្ព័ន្ធយុវជនសាលាសេដ្ឋកិច្ច - ច្បាប់។

1-7

1-8

ទន្ទឹមនឹងនោះ សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ បានបើកមហោស្រពកីឡា ដើម្បីអបអរសាទរ អនុស្សាវរីយ៍៤១ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/២០២៣) និងអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ ចាប់ពីថ្ងៃទី២៨ ខែតុលាដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមានខ្លឹមសារប្រកួតជាច្រើនដូច​ជា​ បាល់ទាត់ខ្នាតតូចបុរស; បាល់ទះជ័រទន់បុរសនារីចម្រុះ; រត់ផ្លូវឆ្ងាយបុរសនិងនារី; ដើរថ្មើរជើងអនឡាញ; ប៉េតង់; ប៊ីយ៉ា និងល្បែងប្រជាប្រិយ៖ បោះជំហានសាមគ្គីភាព; បញ្ជូនក្រូចឆ្មា; ប្រមូលកសិផល; ដើរឥដ្ឋ; លោតការុងបានទាក់ទាញកីឡាករដែលជាបុគ្គលិក គ្រូឧទ្ទេស និងនិយោជិតរបស់សាលាចូលរួមយ៉ាង​ច្រើនកុះករ។

កាលវិភាគការប្រកួត៖

ការ​ប្រកួត​បាល់​ទះ​និស្សិតបុរស​-​នារី ប្រព្រឹត្ត​ឡើងពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីលាន​បាល់ទះ​មណ្ឌលទី​​១ នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

ការ​ប្រកួត​បាល់​ទាត់​និស្សិត​បុរស - នារី​ប្រព្រឹត្តឡើងចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីលាន​បាល់​ទាត់​មណ្ឌលទី​​១ នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

 អត្ថបទដោយ ៖ Hoang Nam – Ngoc Vang

ប្រែសម្រួល៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកមហោស្រពកីឡាប្រពៃណី អបអរសាទរអនុស្សាវរីយ៍៤១ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម២០វិច្ឆិកា