ពិធីជជែកដេញដោលអំពីភាពបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលនៃអាកាសធាតុឆ្នាំ២០២៣

(TVU) - ថ្ងៃ​ទី​២៩​ ខែ​តុលា សម្ព័ន្ធ​យុវជន​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ សហការ​ជា​មួយ​មជ្ឈមណ្ឌល​បរិស្ថាន​និងអភិវឌ្ឍ​ធនធាន​សហគមន៍ ​ចំណុះ​សម្ព័ន្ធភាពនៃ​​សមាគម​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​វៀត​ណាម បាន​ចាត់​តាំង​ពិធី«ជជែក​ដេញ​ដោល​អំពីភាព​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ខេត្តត្រា​វិញឆ្នាំ​២០២៣» សម្រាប់​សិស្សានុសិស្សនៃ​​​បណ្តា​វិទ្យាល័យ​​នៅទូទាំង​ខេត្តត្រាវិញ

2-1

អញ្ជើញ​ចូល​រួម​កម្មវិធីប្រឡង​​ មាន​​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញលោក​ស្រី Le Thi Van Hue នាយិកា​រង​នៃមជ្ឈមណ្ឌល​បរិស្ថាន​និងអភិវឌ្ឍ​ធនធាន​សហគមន៍ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​យុវជន​​-សមាគម​និស្សិត​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ព្រមទាំង​​​សាលា​វិទ្យាល័យនានាដែលមានបេក្ខជនចូលរួមប្រឡងនិងសិស្សនិស្សិតជាច្រើនរូបចូលរួម​គាំ​ទ្រ។

មានចំណាប់អារម្មណ៍បឋម​បណ្ឌិត Thach Thi Dan គូសបញ្ជាក់​ថា ពីធី​ប្រឡង​បាន​សាយ​ភាយ​ រំឭក​នូវ​សា្មរតី ភារកិច្ច​របស់​យុវវ័យ​អំពី​បញ្ហា​បរិស្ថាន​និង​សង្គម។ ឆ្លងតាមកម្មវិធីនេះបានជំរុញទឹកចិត្តដល់សិស្សានុសិស្សឱហាត​​​សិក្សា​ស្រាវ​ជ្រាវ​ ចេះច្នៃ​ប្រឌិត​នូវ​​វិធាន​ការបង្ការទៅនឹងភាពបម្រែ​បម្រួល​នៃ​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន។​​ កសាងឡើង​វិញ​នូវ​បរិស្ថាន​រស់​នៅ​ស្អាត​ស្អំ ស្និទ្ធ​ស្នាល​នឹង​ការ​អភិវឌ្ឍ​ស្ថិរភាព​របស់​សង្គម​​ជាតិ។

ឆ្លងកាត់ជុំជំរើសបឋម ក្រុម​ទាំង​បួន​ដែល​មាន​បេក្ខជន​ចំនួន​២០​រូប​នៃ​សាលា​វិទ្យាល័យ​ទាំង​បួន​ក្នុង​ខេត្ត​ត្រាវិញ​បាន​ចូល​រួម​ពិធី​ជជែកដេញ​ដោល​ដោយ​ផ្ទាល់​រួមមាន សាលាវិទ្យាល័យ​Hoa Loi (ស្រុក​ចូវ​ថាញ់) សាលាវិទ្យាល័យ​ Pham Thai Buong សាលា​អនុវត្ត​គរុកោសល្យ​ត្រាវិញ ​និង​សាលាសាកល​ជន​ជាតិ​អន្តេវាសិកវិទ្យាល័យ​ខេត្ត​ត្រាវិញ(ទីក្រុង​ត្រា​វិញ)។

2-2

2-3

2-4

2-5

2-6

នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រុម​ទាំង​អស់​ប្រកួត​ដោយ​ប្រធាន​បទ បទពិសោធន៍​និង​ចំណេះ​ដឹង​ភូមិភាគ​ជួយ​សហគមន៍​តំបន់​វាល​ទំនាប​ទន្លេ​គឺវ​ឡុង​បន្ស៊ាំ​​ដោយ​ប្រសិទ្ធភាព​បំផុត​នឹង​គ្រោះ​ទឹក​ប្រៃ; ការ​ពារ​និង​ស្ដារ​ឡើងវិញ​នូវ​ព្រៃ​ទឹក​ប្រៃ​ គឺជា​វិធាន​ការ​ចម្បង​បំផុត​ដើម្បី​ប្រជា​ជន​នៅ​វាល​ទំនាប​ទន្លេ​គឺវ​ឡុងបង្ការភាព​បម្រែ​បម្រួល​អាកាសធាតុ​និង​កំណើន​ទឹក​សមុទ្រ​

បណ្ដា​ក្រុម​ចូល​ប្រឡង​បាន​ចាប់​ឆ្នោត​ចែក​តាម​គូ​ប្រកួត​​ចាញ់ឈ្នះ​ដោយ​ផ្ទាល់។​ បញ្ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ គណៈ​មេ​ប្រយោគ​នឹង​ជ្រើស​រើស​ពីរ​ក្រុម​ដែល​មាន​លទ្ធផល​ខ្ពស់​ជាង​គេ​ឲ្យ​ប្រកួត​​ចាញ់ឈ្នះ​ដោយ​ផ្ទាល់​ដើម្បី​ដណ្ដើម​រង្វាន់​លេខ​១និង​លេខ​២​ជា​មួយ​ប្រធាន​បទ៖ យុវជន​ជា​កង​កម្លាំង​ចម្បង​ក្នុងបន្ស៊ាំ​នឹងភាព​បម្រែ​បម្រួល​អាកាស​ធាតុ

 

2-7

2-8បញ្ចប់​ពិធី​ប្រឡង គណៈ​ចាត់​តាំង​បាន​ជូន​​រង្វាន់​លេខ​១​ដល់​សាលា​អនុវត្ត​គរុកោសល្យ​ត្រាវិញ; រង្វាន់​លេខ​២​បាន​ជូន​ដល់​​សាលា​សាកលជន​ជាតិ​អន្តេវាសិក​វិទ្យាល័យ​ខេត្ត​ត្រា​វិញនិង​ក្រុម​ទាំង​ពីរ​គឺ​សាលា​វិទ្យាល័យ​Hoa Loi​ និង​ សាលាវិទ្យាល័យ​ Pham Thai Buong បាន​ទទួល​រង្វាន់​លេខ​៣។

អត្ថបទដោយ ៖ Hoàng Nam – Hữu Đầy

ប្រែសម្រួល៖ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីជជែកដេញដោលអំពីភាពបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលនៃអាកាសធាតុឆ្នាំ២០២៣