សាកលវិទ្យាល័យត្រាវិញចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត កម្មវិធី Software SS4U & vExpress

TVU – កាលពីពេលថ្មីៗនេះសាកលវិទ្យាល័យត្រាវិញ បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត SoftwareSS4U & vExpress (SS4U) លើ​វិស័យអប់រំ​បណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សារព័ត៌មាន ផ្សព្វផ្សាយផលិតផល និងសេវាកម្ម។

4-1

ចូលរួមក្នុងពិធីចុះហត្ថលេខានេះ ផ្នែក​ខាងក្រុមហ៊ុនSoftwareSS4U & vExpress (SS4U)មានលោក Tham Van Huong ស្ថាបនិក - ប្រធានក្រុមប្រឹក្សាភិបាលសមាជិកនៃ SS4U & vERP ។ ផ្នែក​ខាងសាកលវិទ្យាល័យត្រាវិញ មានការ​ចូល​រួម​របស់​លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ​ និងអង្គភាពនានា​ចំណុះ​សាលា។

យោងតាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ SS4U ឧបត្ថម្ភការរក្សាសិទ្ធិនៃកម្មវិធីធ្វើផែនការធនធានសហគ្រាស - SS4U.ERP Edu ក្នុងរយៈពេល៥ឆ្នាំសម្រាប់ TVU ដើម្បីបម្រើការសកម្មភាព​បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ បង្វឹងបំប៉នអោយ​គ្រូបង្រៀន TVU ក្នុងការប្រើប្រាស់កម្មវិធី SS4U.ERP Edu

SS4U នឹង​ចូលរួមក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលនៅ TVU ស្របតាមតម្រូវការនៃទីផ្សារការងារក្នុងវិស័យសេដ្ឋកិច្ច វិស្វកម្ម - បច្ចេកវិទ្យា។ បញ្ជូនអ្នកជំនាញការ​ និងអ្នកគ្រប់គ្រងមកចូលរួមក្នុងការ​បង្ហាត់​បង្រៀន ហ្វឹក​ហ្វឺន​អោយ​គ្រូបង្រៀន និងនិស្សិតរបស់ TVU។​ចូលរួមកម្មវិធីប្រឹក្សាពិគ្រោះ​ តម្រែ​តម្រង់​អាជីព​ និងស្ពានសម្រាប់​ទំនាក់​ទំនង​រវាងសាកល​វិទ្យាល័យ​ត្រា​វិញ​ជា​មួយ​នឹង​ដៃគូ​ SS4U ក្នុង​ការទទួល និងណែនាំនិស្សិតទៅ​ទស្សនកិច្ច​សិក្សា​ ធ្វើកម្មសិក្សាក្នុងវិស័យសេដ្ឋកិច្ច វិស្វកម្ម - បច្ចេកវិទ្យា។ ភាគីទាំងពីរសហការ​គ្នា​ចាត់​តាំង​សិក្ខាសាលាវិទ្យាសាស្ត្រ​ ដោះដូរបទពិសោធន៍ ចំណេះដឹង និងបំណិន​សម្រាប់​គ្រូបង្រៀន និស្សិត និងកិច្ចការសារព័ត៌​មាន ផ្សព្វផ្សាយផលិតផល និងសេវាកម្ម។

តំណាងឱ្យអង្គភាពទាំងពីរ លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាលា និងលោក Tham Van Huong - ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលសមាជិកនៃ SS4U & vERP បានរួម​គ្នា​សន្យា​បង្ក​លក្ខណៈល្អបំផុតសម្រាប់ភាគីទាំងពីរ​អនុវត្តប្រ​កបដោយជោគជ័យនូវខ្លឹមសារដែលបានចុះហត្ថលេខា រួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងអភិវឌ្ឍប្រកបដោយចីរភាព។

ព័ត៌មាន និងរូបភាព៖ DV

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត កម្មវិធី Software SS4U & vExpress