ទទួលស្វាគមន៍និងធ្វើការជាមួយ គណៈប្រតិភូមន្ទីរសុខាភិបាលខេត្ត ត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា

(TVU) - នាថ្ងៃទី០២ ខែវិច្ឆិកា លោសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យាល័យត្រា​វិញ លោក​ស្រី​បណ្ឌិត Thach Thi Dan សាកល​វិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យត្រា​វិញ​ និងតំណាងថ្នាក់​ដឹក​នាំ​អង្គភាព​ចំណុះ​សាលា​បានទទួល ស្វាគមន៍​និង​ធ្វើការ​ជា​មួយ​គណៈប្រតិភូ​​មន្ទីរសុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំដោយ ឯកឧត្តម​ កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល។

5-1

ថ្លែងប្រសាសន៍​ក្នុង​កិច្ច​ជំនួបនេះ លោក​ស្រី​បណ្ឌិត Thach Thi Dan សាកល​វិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យត្រាវិញបាន​ជូនពរនិង​អំណរ​គុណ​គណៈប្រតិភូបាន​មក​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​នៅសាកលវិទ្យាល័យ​ត្រា​វិញ​។ លោកស្រី​មាន​ប្រសាសន៍ថា នារយៈ​ពេលកន្លង​នេះ សាកលវិទ្យាល័យ​ត្រាវិ​ញ​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​ដៃ​គូ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​លើ​វិស័យ​សុខាភិបាល និងអប់រំបណ្ដុះ​បណ្ដាល។

លោកស្រី​បន្ត​អោយ​ដឹង​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​ត្រា​វិញ​មាន​និស្សិតមក​ពី​ប្រ​ទេស​កម្ពុជា​ជិត​១០០​នាក់​ កំពុងសិក្សាលើ​មុខ​​ជំនាញផ្នែក​សុខាភិបាល វិស្វកម្ម កសិកម្ម​និង​វារី​វប្បកម្ម​ សេដ្ឋកិច្ច...។​ ឆ្លង​តាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលើក​នេះ បន្ត​ការ​បើក​ឱកាសផ្លាស់​ប្តូរ​តម្រូវការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​សិស្សានុសិស្សនៅប្រ​ទេស​កម្ពុជានិយាយ​រួម​ និង​ខេត្តត្បូង​ឃ្មុំ​និយាយ​ដោយ​ឡែក។ ជាមួយនឹងសក្តានុពលដែល​មានស្រាប​​នៃ​ភាគីទាំង​ពី​ សង្ឃឹម​ថា​នឹងបង្កើត​​ឱកាស​ជា​ច្រើន​ទៀត​សម្រាប់​កិច្ចសហប្រតិបត្តិ​ការ​មួយ​ថ្ងៃ​កាន់​តែ​​រីក​ចម្រើន​នាពេលអនាគត។

5-2

ក្នុង​ឱកាស​នេះ ឯកឧត្តម​ កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឧទ្ទេសនាម​ដោយ​​សង្ខេប​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​កិច្ច​របស់​ខេត្ត​ត្បូងឃ្មុំ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​ ខេត្តត្បូងឃ្មុំ ជាខេត្តដែលមានការលំបាកជាច្រើន ជាពិសេសផ្នែកសុខាភិបាល សម្ភារៈបរិក្ខារពេទ្យ​នៅ​តាមមន្ទីរពេទ្យ ក៏ដូចជាធនធានមនុស្សដែល​មានជំនាញ​ឯកទេស​ខ្ពស់​សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ​បម្រើ​ប្រជាជន។ ឯកឧត្តម​សង្ឃឹមថា តាម​រយៈ​កិច្ច​ប្រ​ជុំ​នេះ ​សាកលវិទ្យាល័យ​ត្រា​វិញ​នឹង​ជួយ​ដល់​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពង្រឹង​ជំ​នាញ​ និងបំណិន​វិជ្ជាជីវៈ ​ដើម្បី​បម្រើ​ការ​លើ​វិស័យ​សុខាភិបាលរបស់​ខេត្ត។ រីឯ​​ខេត្តត្បូងឃ្មុំ នឹង​គាំទ្រ​និង​ជួយ​សា​កលវិទ្យាល័យត្រាវិញ​​ក្នុងការប្រឹក្សាជម្រើស​និស្សិត​ និងតម្រែ​តម្រង់​​អាជីពដល់​សិស្សានុសិស្ស​ក្នុងខេត្តទៅសិក្សា​នៅសាកលវិទ្យាល័យ​ត្រាវិញ​។

ក្នុងកិច្ចប្រជុំនេះ សា​កលវិទ្យាល័យ​ត្រា​វិញ​បាន​ប្រគល់ជូន​អាហារូបករណ៍ចំនួន៥កន្លែង​ ដល់សិស្សា​នុសិស្ស​មកពីខេត្តត្បូងឃ្មុំ មកសិក្សានៅសាកលវិទ្យាល័យ​ត្រា​វិញ​។ សាលានឹង​រៀបចំគោលការណ៍​ និងកម្មវិធីកិច្ច​សហប្រតិបត្តិការជាមួយខេត្តត្បូងឃ្មុំ យោង​តាមតម្រូវការរបស់ភាគីទាំង​ពីរ។

5-3

5-4

អត្ថបទ​ដោយ៖​ Tran Tram – Hoang Gia

ប្រែ​សម្រួល​ដោយ៖​ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទទួលស្វាគមន៍និងធ្វើការជាមួយ គណៈប្រតិភូមន្ទីរសុខាភិបាលខេត្ត ត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា