និស្សិតសាកលវិទ្យាល័យត្រាវិញជាមួយនឹងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣

TVU - កាលពីថ្ងៃទី២៧ ខែតុលាកន្លងហើយ មជ្ឈមណ្ឌលគាំទ្រនិងអភិវឌ្ឍនិស្សិតវៀតណាម និងក្រុមហ៊ុនចំកាត់ Canon វៀតណាម រួមមានលោកស្រី Nguyen Anh Ngoc និងលោក Nguyen Tuan Giang បានចូលរួមជា​គណៈ​មេ​ប្រ​យោគ​ឱ្យពិន្ទុពិធី​ប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ។

6-1

ពិធី​ប្រឡង "បច្ចេកវិទ្យាបញ្ញានិស្សិត" សម្រាប់និស្សិតសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ និងវិទ្យាស្ថានទូទាំងប្រទេសឆ្ពោះទៅកាន់គោលបំណងលើកកម្ពស់បំណិនរបស់និស្សិតក្នុងការស្រាវជ្រាវ ច្នៃប្រឌិត អភិវឌ្ឍ និងកែ​ច្នៃ​នូវផលិតផលស្វ័យប្រវត្តិជាក់ស្តែង។ ពិធី​ប្រឡងនេះ អាស្រ័យសម្ព័ន្ធយុវជនមជ្ឈិម មជ្ឈមណ្ឌលគាំទ្រនិងអភិវឌ្ឍនិស្សិតវៀតណាម និងក្រុមហ៊ុនចំកាត់ Canon វៀតណាម សហការចាត់តាំងឡើង។ ផ្នែកខាង​សាកល​វិទ្យា​ល័យ​ត្រាវិញ​ ចូលរួមប្រឡងរួមមាន​សមា​ជិក​៥​រូប​មក​ពី​មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេក​វិទ្យា​ វណ្ណកម្ម​ចូល​រួម​គឺ​​ឧបករណ៍​បត់​ស្រោមសំបុត្រ​ដោយ​ស្វ័យ​ប្រវត្តិ។

6-2

តាមលក្ខន្តិកៈ​ពិធី​ប្រឡង ក្រុមដែល​ចូលរួម​រចនាប្លង់ កែ​ច្នៃ​ផលិតផល​ស្វ័យ​ប្រវត្តិ​តាមតម្រូវការប្រធានបទប្រឡងដែល​គណៈចាត់តាំងបានដាក់ចេញ​ ប្រធានបទ​ឆ្នាំ​នេះ​គឺផលិត​​​ឧបករណ៍បោះស្រោមសំបុត្រ​ដោយ​ស្វ័យ​ប្រវត្តិ។ ផលិតផលដែលឆ្នើម បានជ្រើសទៅចូលរួមក្នុងវគ្គជ្រើសរើសអនឡាញ វគ្គតាំងពិព័រណ៌ និងវគ្គផ្តាច់ព្រ័ត្រពិធីប្រឡង "បច្ចេកវិទ្យាបញ្ជានិស្សិត" តាមការគ្រោងទុកនឹងចាត់តាំងឡើងនៅហាណូយក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

និស្សិត Tran Huu Nhan តំណាងក្រុមអ្នកនិពន្ធចូលរួមពិធី​ប្រឡងរបស់សាកលវិទ្យាល័យត្រាវិញ​ឱ្យដឹង​ថា​៖ ក្រុមបានគណៈមេប្រយោគវាយតម្លៃដោយផ្ទាល់អំពីគំនិតនៃផលិតផលចូលរួមការប្រឡង ទន្ទឹមនឹងនោះ បានផ្តល់មតិយោបល់អំពីរចនាប្លង់ និងរចនាសម្ព័ន្ធបច្ចេកទេស ដើម្បីប្អូនៗធ្វើឱ្យសុក្រឹតនូវផលិតផល និងសង្ឃឹមថានឹងបានជ្រើសរើស​ចូលរួមវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្នងបន្តភាពជោគជ័យឆ្នាំ២០២២របស់និស្សិតជំនាន់មុន។

លោកស្រី Pham Le Phuong Thao លេខាសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញ ឱ្យដឹងថា ពិធី​ប្រឡង “បច្ចេកវិទ្យាបញ្ញានិស្សិតគឺជាទីលានកម្សាន្តបច្ចេកវិទ្យាដ៏ទាក់ទាញអារម្មណ៍ និងមានប្រយោជន៍សម្រាប់និស្សិតវៀតណាមនិយាយរួម និងនិស្សិត​សាកលវិទ្យាល័យត្រាវិញនិយាយដោយឡែក​។ ពិធី​ប្រឡងគឺជាឱកាសសម្រាប់និស្សិតដោះដូរជាមួយវិស្វករ អ្នកឯកទេសពូកែៗលើវិស័យវិស្វកម្ម​បច្ចេកវិទ្យា ដោះដូររៀនសូត្រ​ដើម្បីធ្វើឱ្យសុក្រឹតថែម​ទៀត​នូវបំណិនវិជ្ជាជីវៈរបស់​ខ្លួន​។ ក្រៅពីរង្វាន់លេខ​មួយ ទឹក​ប្រាក់​៣០លានដុង គណៈកម្មាការ​ចាត់តាំងនឹងប្រគល់ជូនគ្រឿង​ឧបករណ៍បម្រើការសិក្សានិងស្រាវជ្រាវវិទ្យាសាស្ត្រ​ដល់សាលានានាចូលរួមយ៉ាងសកម្ម ដើម្បីបង្កើតចេញនូវផលិតផលបច្ចេកវិទ្យាបញ្ញា ផលិតផលយន្តកម្មជូននិស្សិត។ បេក្ខជន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​មាន​ឱកាស​ទៅធ្វើ​កម្មសិក្សា​ និង​ធ្វើ​ការ​នៅ Canon វៀតណាម៕

អត្ថបទដោយ៖Kim Huyen – Duy Kha
ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញជាមួយនឹងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣