សាកលវិទ្យាល័យត្រាវិញ៖ និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញចូលរួមការប្រឡងវោហារសាស្ត្រភាសាវៀតឆ្នាំ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 វិច្ឆិកា 2023
- ចុចដង៖ 44
TVU - នៅថ្ងៃទី១០ ខែវិច្ឆិកា និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រឡងវោហារសាស្ត្រភាសាវៀតសម្រាប់និស្សិតបរទេសឆ្នាំ២០២៣។ នេះជាវគ្គប្រឡង ជម្រុះដំបូង នៅភាគខាងត្បូង អាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាលចាត់តាំងឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គមនិងមនុស្សសាស្ត្រ - សាកលវិទ្យាល័យជាតិក្រុងហូជីមិញ។
ដឹកនាំគណៈប្រតិភូចូលរួមការប្រឡងនេះ មានលោកស្រីបណ្ឌិត Huynh My Phuong ព្រឹទ្ធបុរស មហាវិទ្យាល័យបម្រុង និងលោកគ្រូ Pham Quoc Khanh អនុប្រធានការិយាល័យកិច្ចការសិស្ស-និស្សិត អនុប្រធានគណៈចាត់តាំងជាប្រធានគណៈប្រតិភូ។ បេក្ខជនចូលរួមប្រឡងរួមមាន៖ Seng Boramey និង Nheb Davy ជានិស្សិតកម្ពុជាកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រឆ្នាំទី៤ នៅសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះនៅមាន Sean Senghorng និង Long Usa និស្សិតឆ្នាំត្រៀមភាសាវៀត និងរួមជាមួយក្រុមរបាំចូលរួមសម្តែងផងដែរ។
ក្រោមប្រធានបទ “សាកលវិទ្យាល័យត្រាវិញ ព្រួតដៃគ្នាផ្សារភ្ជាប់ចំណងមិត្តភាពវៀតណាម - កម្ពុជា” អ្នកគ្រូ Bui Thi Luyen គ្រូឧទ្ទេសមហាវិទ្យាល័យគរុកោសល្យ នៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ទទួលបន្ទុកផ្នែកខ្លឹមសារ និងណែនាំក្រុមប្រឡងចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ទន្ទឹមនឹងនោះ មានការរួមចំណែករបស់បណ្ឌិត Son Cao Thang ព្រមជាមួយនឹងក្លឹបវប្បធម៌សិល្បៈ នៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រលិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត បានជំនួយជាក្រុមរាំអម និងក្លឹបសារព័ត៌មានសង្គម TVU បានបង្កើតវីដេអូឃ្លិបផ្គួបបញ្ចូលជាមួយវណ្ណកម្មដែលបានចងក្រង យ៉ាងល្អឥតខ្ចោះ។
បន្ទាប់ពីការប្រឡងរបស់ក្រុម ប្អូន Seng Boramey (ខេត្តកំពង់ចាម - កម្ពុជា) បានឱ្យដឹងដោយក្តីរំភើបរីករាយ៖ "ប្អូនមានក្តីត្រេកអរក្រៃលែង ពីព្រោះការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូល បានធ្វើឱ្យមានភាពលេចធ្លោ នៅលើឆាកប្រឡងវោហារសាស្ត្រភាសាវៀតឆ្នាំ២០២៣។ នោះមិនមែនជាលទ្ធផលដោយឡែក តែរូបប្អូនម្នាក់ឯងនោះទេ គឺជាស្មារតីសមូហភាពបានពាំនាំមកនូវសារដែលសាកលវិទ្យាល័យត្រាវិញ ព្រួតដៃគ្នាផ្សារភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម - កម្ពុជា”។
Nheb Davy (នៅខេត្តកំពង់ស្ពឺ - កម្ពុជា) ពាក់សម្លៀកបំពាក់បែបប្រពៃណីវៀតណាម បានឱ្យដឹងដោយក្តីរីករាយ៖ “នេះជាលើកដំបូងដែលប្អូនបានបង្ហាញសមត្ថភាពនិយាយភាសាវៀតណាមនៅលើឆាកដ៏ធំ ក្នុងអំឡុង ពេល៤ឆ្នាំលត់ដំនៅសាកលវិទ្យាល័យត្រាវិញ បានផ្តល់ឱ្យប្អូននូវបទពិសោធន៍ជាក់ស្តែងមួយដ៏អស្ចារ្យ”។
បណ្ឌិត Ngo So Phe នាយិការមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត ប្រធានគណៈចាត់តាំងថ្នាក់សាលាមានប្រសាសន៍៖ ពេលទទួលបានដំណឹងរបស់គណៈចាត់តាំងការប្រឡង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង្អុលការអោយមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត ចាត់តាំងជ្រើសរើសនិស្សិតបរទេស ដើម្បីចូលរួម ក្នុងកម្មវិធីប្រឡងនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា “ការប្រឡងវោហារសាស្ត្រសម្រាប់និស្សិតបរទេសឆ្នាំ ២០២៣ អាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាលចាត់តាំងឡើង គឺជាទីលានកម្សាន្តមានប្រយោជន៍ ជួយឱ្យនិស្សិត កំពុងសិក្សានៅបរទេសនៃសាលានានា មានបទពិសោធន៍ជាក់ស្តែង មានឱកាសសិក្សា និងដោះដូររវាងសាលានានា ហើយប្រការនោះ គឺជាលក្ខណៈល្អប្រសើរសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ លើកកម្ពស់បំណិនធ្វើបទបង្ហាញ និងបំណិននិយាយភាសាវៀតនៅចំពោះមុខជំនុំមនុស្សច្រើន”៕
អត្ថបទដោយ៖ Huynh Sang