និស្សិតនៃសាកលវិទ្យាល័យត្រាវិញប្រឡងវោហាសាស្រ្តភាសាចិន

នាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៣វគ្គផ្តាច់ព្រ័ត្រនៃពិធី​ប្រឡងវោហាសាស្រ្តភាសាចិនថ្នាក់ជាតិឆ្នាំ២០២៣ នៅទីក្រុងដាណាំងក្រោមប្រធានបទ “តួនាទីរបស់យុវជនវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ” បានប្រព្រឹត្តឡើងនៅស្ទូឌីយ៉ូ S1 មជ្ឈមណ្ឌលទូរទស្សន៍វៀតណាម​ប្រចាំ​នៅ​ភាគកណ្តាល - ខ្ពង់រាប (VTV8) .

7-1

អ្នក​តំណាង​ និងបេក្ខជនថតរូបអនុស្សាវរីយ៍

ពិធីប្រឡងបានរៀបចំឡើងអាស្រ័យ​ដោយសហភាពអង្គការមិត្តភាពទីក្រុងដាណាំងសមាគម​មិត្តភាព​វៀតណាម - ចិនទីក្រុងដាណាំងរួម​សហការជាមួយស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងដាណាំង​សាកលវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យដាណាំង) និងមជ្ឈមណ្ឌលទូរទស្សន៍វៀតណាម(VTV8)

7-2

បេក្ខជន​ចាប់​លេខ​រៀងសម្រាប់​ការ​ប្រឡងវោហាសាស្រ្ត

7-3

វគ្គប្រឡងវោហាសាស្រ្ត

នេះជាពិធីប្រឡងថ្នាក់​ជាតិ​ត្រូវ​បាន​ចាត់​តាំង​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោល​បំណងលើកកម្ពស់តួនាទី និងការទទួលខុសត្រូវ របស់យុវជនក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាម រួមចំណែកសម្រេចបាននូវសេចក្តីប្រាថ្នាកសាង និងអភិវឌ្ឍប្រទេសប្រកបដោយវិបុលភាព និងសុភមង្គល។ តាមរយៈនោះ បង្ក​លក្ខណៈ​ឱ្យយុវជន​យល់​កាន់​តែ​ច្បាស់​ពីតួ​នាទី​របស់ខ្លួន ហើយ​ខិត​ខំ​ក្នុងការសិក្សា ស្រាវជ្រាវ និងបង្កើនចំណេះដឹង ជាពិសេសសមិទ្ធិផលនៃ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងដំណើរការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយបញ្ហាសាកលលោក​ និងចូលរួមក្នុងសកម្មភាពការទូត​ក្នុងស្ថានភាពថ្មី។

7-4

ពិធី​ករ​ប្រកាសពានរង្វាន់

អស់​រយៈពេលជាង១ខែ​ចាត់​តាំង​ពិធី​ប្រឡង គណៈកម្មាធិការរៀបចំទទួល​បាន​ការចូលរួមជាង៣០០អត្ថបទ មកពីសហភាពអង្គការមិត្តភាព សមាគមមិត្តភាពវៀតណាម - ចិននៃ២៥​ខេត្ត ក្រុង និង៤៣អត្ថបទ​មក​​ពី​សាកលវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលភាសាចិនទូទាំងប្រទេសដូចជា៖ ទី​ក្រុង​ហាណូយ, ទីក្រុងហូជីមិញ, ដាណាំង, កឹនធើ, ឡាវកៃ, បាក់​យ៉ាង, ថៃ​ង្វៀន, ហាយ​យឿង, ភូថ័រ, ហា​ទិញ, ធឿ​ធៀងហ្វេ, ប៊ិញឌិញ, ខាញ់​ហ្វា, ប៊ិញយឿង, វុងតាវ, ដុង​ថាប, ត្រាវិញ។​

 

7-5

 គណៈកម្មការរៀបចំពិធីប្រឡើងជូន​ពាន​រង្វាន់ដល់បេក្ខជន

ឆ្លង​កាត់​ការ​ប្រកួត​ជុំ​ទី​២ គណៈកម្មាធិការ​រៀបចំពិធី​​ប្រឡងបាន​ជ្រើសរើស​បេក្ខជន​ចំនួន​៣៥​រូបក្នុង​ចំណោម​បេក្ខជនទាំង​​៣០០រូប​ ចូល​រួម​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ បេក្ខនារី Nguyen Thi Ngoc Qui និស្សិតផ្នែកភាសាចិន នៃ​មហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ​ត្រា​វិញ​មានកិត្តិយសដែលមានវត្តមាន ក្នុងការប្រឡងឆ្នាំនេះ ដោយការធ្វើ​បទ​បង្ហាញ​យ៉ាងល្អ ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ប្អូន​ក៏​បានទទួលពាន​​រង្វាន់លឹកទឹកចិត្តក្នុង​ពិធី​ប្រ​ឡង​នេះ។

7-6

 បេក្ខនារី Nguyen Thi Ngoc Qui

ក្នុងក្របខ័ណ្ឌនៃកម្មវិធី Ngoc Qui បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនៅមជ្ឈមណ្ឌលគាំទ្រជនរងគ្រោះ ដោយជាតិពិលពណ៌ទឹកក្រូច និងកុមារទុគ៌តនៅទីក្រុងដាណាំង និងបណ្ដា​សកម្មភាពនានា​ទៀត ដើម្បីដឹងអំពី ការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយសហគមន៍ ក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់គ្រួសារ ភូមិស្រុក ប្រទេសជាតិ​ និងសង្គម។

7-7

បេក្ខនារី ​និងលោក​​គ្រូ អ្នក​គ្រូ​រួមអមដំណើរ

ចូល​រួម​ដើម្បីសាកសមត្ថភាព ដោះដូរ សិក្សា​រៀន​សូត្រ​ពី​បទ​ពិសោធន៍ និងបង្កើន​ទស្សនវិស័យ...។ ស្រប​ឱកាសនេះដែរ​ នាងខ្ញុំសូមអរគុណដល់គណៈកម្មាធិការរៀបចំ បានរៀប​ចំពិធី​ប្រឡងដ៏ធំអស្ចារ្យ ហួស​ពីការស្មាន​របស់នាងខ្ញុំ។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈគ្រប់​គ្រង​សាកលវិទ្យាល័យត្រាវិញ ដែលបាន បង្កលក្ខខណ្ឌល្អបំផុត ក៏ដូចជា​ផ្ញើបិយវាចារ​ជូនពរ និងលើកទឹកចិត្ត សូមអរគុណដល់លោកគ្រូ អ្នកគ្រូ និង 'មិត្តរួមតុ' ដែលបានគាំទ្រ និងរួមដំណើរជាមួយនាងខ្ញុំនាពេលកន្លងមក។

អត្ថបទ​ដោយ៖ Daisy Su

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតនៃសាកលវិទ្យាល័យត្រាវិញប្រឡងវោហាសាស្រ្តភាសាចិន