បើកវគ្គបំពាក់បំប៉នសម្រាប់គ្រូបង្រៀនភាសាខ្មែរនៅខេត្តត្រាវិញ

(TVU) - នាថ្ងៃទី១៧ ខែវិច្ឆិកា មន្ទីរអប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ​​​បាន​សហការជាមួយសាកលវិទ្យាល័យ​ត្រា​វិញ​​បើកវគ្គ​បំពាក់បំប៉ន​សម្រាប់​គ្រូ​បង្រៀន​​ភាសាខ្មែរឆ្នាំ២០២៣​នៅខេត្ត ត្រា​វិញ​។

9-1

សិក្ខាកាម​ថត​រួប​អនុស្សាវរីយ៍​ជា​មួយ​លោក​គ្រូ​ អ្នក​គ្រូ

អញ្ជើញ​​ចូល​រួម​​បើក​វគ្គ​សិក្សា​ មានលោក Ho Thanh Cong អនុប្រធានការិយាល័យ​អប់រំជនជាតិ - គ្រប់​គ្រង​ពិន្ទុនិងពិនិត្យ​គុណភាពអប់រំ។ លោក Thach Đoi អ្នកឯកទេសការិយាល័យ​អប់រំជនជាតិ - គ្រប់​គ្រង​ពិន្ទុនិងពិនិត្យ​គុណភាពអប់រំ។ បណ្ឌិត Nguyen Thi Hue ​នាយិកា​រង​នៃ​មហា​វិទ្យាល័យ​ភាសា​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ​និងមនុស្សសាស្ត្រ អនុបណ្ឌិត​ Phan Mai Bach និងអនុបណ្ឌិត​ Nhan Minh Phuc នាយករង​នៃ​មជ្ឈមណ្ឌល​ភាសា​បរទេស​និង​ព័ត៌មាន​វិទ្យា Victory ​ ព្រម​ទាំង​លោកគ្រូ អ្នកគ្រូ និងសិក្ខាកាម​ចំនួន៦០នាក់ចូលរួមផង​ដែរ។

ថ្លែងសុន្ទរកថា​បើក​វគ្គ​​សិក្សា​ អនុបណ្ឌិត​ Nhan Minh Phuc ​បាន​អរ​គុណ​​មន្ទីរ​អប់រំ ​​និងបណ្តុះ​​បណ្តាល​ខេត្ត​ត្រា​វិញ​ ដែល​មាន​​ជំនឿ​ទុកចិត្តសហការ​ជា​មួយ​សាលា​​បើក​វគ្គ​​វិក្រឹតការ​​នេះ​ និងអរគុណ​មហា​វិទ្យាល័យ​ភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ និងមនុស្សសាស្ត្រ តែង​​​តែ​ចាត់​ចែង​​​គ្រូ​បង្រៀន​​គ្រប់​សមត្ថភាព​​ គាំ​ទ្រ​សកម្មភាព​បណ្តុះ​បណ្តាល​ផ្នែក​ភាសា​ខ្មែរ​ នាំឱ្យ​​មជ្ឈមណ្ឌល​ភាសាបរទេស​​និង​ព័ត៌មាន​វិទ្យា Victory ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​​។ លោកមាន​ប្រសាសន៍​បន្ថែម​ថា កម្មវិធីសិក្សា​រួម​មាន៦​មុខ​វិជ្ជា​ ចំនួន​​១៦៥ម៉ោង​ និង​​​សិក្សា​​ក្នុង​រយៈ​ពេល​៦សប្តាហ៍។

9-2

 សិក្ខាកាម​ Thach Loi គ្រូបង្រៀន​សាលា​អនុវិទ្យាល័យ​ហាម​យ៉ាងស្រុក​ត្រាគូ បាន​អោយ​ដឹង​ថា៖ វគ្គបំពាក់បំប៉ននេះគឺកិច្ចការដ៏សំខាន់ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ជាក់ស្តែង​ដើម្បី​បម្រើ​ការ​ងារ​របស់​ខ្លួន។​ លោក​ប្ដេជ្ញា​ចិត្ត​នឹង​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ស្វ័យ​សិក្សា​ដោយ​​​ខ្លួន​ឯង​ជាប្រ​ចាំ ព្យាយាម​អនុវត្ត​ជំនាញ​ភា​សា​ខ្មែរអោយ​បាន​ល្អ​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការការងារ​របស់​ខ្លួន ក៍​ដូច​ជា​សិក្សា​បន្ត​​ទៀត​នា​ពេល​អនាគត។

អត្ថបត​ដោយ៖ Tran Tram

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកវគ្គបំពាក់បំប៉នសម្រាប់គ្រូបង្រៀនភាសាខ្មែរនៅខេត្តត្រាវិញ