បើកបវេសនកាលឆ្នាំសិក្សា២០២៣ - ២០២៤ និងជួបជុំអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម

(TVU) - នា​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សាកលវិទ្យាល័យត្រាវិញ បាន​ប្រារព្ធ​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៣ - ២០២៤ និងជួប​​​ជុំ​អនុស្សាវរីយ៍​លើកទី៤១​ឆ្នាំ​ទិវាគ្រូ​បង្រៀន​វៀត​ណាម​ (ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ១៩៨២ - ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣)។

10-1

លោក​សាស្រ្តាចារ្យបណ្ឌិត Nguyen Thien Nhan អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយក​រដ្ឋមន្ត្រី​ អតីត​រដ្ឋមន្ត្រី​ក្រសួងអប់រំ ​និង​បណ្តុះ​បណ្តាល ​អតីត​លេ​ខា​គណៈកម្មាធិការបក្ស​ទី​ក្រុងហូជី​មិញ​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ថ្នាក់​ដឹក​នាំ​សាលា ចេញ​ដី​កា​បើកបវេសនកាល​ឆ្នាំសិក្សា​២០២៣ - ២០២៤​

អញ្ជើញចូលរួមកម្មវិធី​បើក​បវេសនកាល​ មានលោកសាស្ត្រាចារ្យ បណ្ឌិត​ Nguyen Thien Nhan អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយក​រដ្ឋមន្ត្រី​ អតីត​រដ្ឋមន្ត្រី​ក្រសួងអប់រំ ​និង​បណ្តុះ​បណ្តាល ​អតីត​លេ​ខា​គណៈកម្មាធិការបក្ស​ទី​ក្រុងហូជី​មិញ សមាជិក​រដ្ឋសភានីតិកាលទី១៥ អង្គភាពទីក្រុងហូជីមិញ; លោក Bui Quang Huy អតីត​សមាជិក​គណៈកម្មាធិ​ការ​មជ្ឈិម​បក្ស អតីតលេខា​គណៈកម្មាធិការ​បក្ស​ខេត្ត​ត្រា​វិញ​; លោក Thach Du អតីតរដ្ឋលេខាធិការ​ក្រសួងការបរទេស អតីតឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រ​ចាំ​នៅព្រះ​រាជាណាចក្រ​កម្ពុជា​; លោក​បណ្ឌិត ​Phan Manh Tien ​អតីតអនុប្រធាន​នាយកដ្ឋានបណ្ដុះ​បណ្ដាល​កម្រិត​ឧត្តមសិក្សា នៃក្រសួងអប់រំ និងបណ្តុះបណ្តាល និង​ជា​អនុប្រធានសមាគមសាលាឧត្តមវិជ្ជា​​សហគមន៍វៀតណាម; លោក Nguyen Ba Hieu អតីតអនុប្រធាន​ប្រចាំការ​នៃគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ; លោក Kien Quan សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​ត្រា​វិញ; លោក Le Van Han អនុ​លេខា​គណៈកម្មា​ធិ​ការ​បក្ស​ខេត្ត​ ​ប្រធាន​គណៈកម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ; លោក​ Pham Tiet Cuong អនុប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ; លោក Nguyen Van Hieu សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្ត​ ប្រធានគណៈចាត់​តាំង​បុគ្គលិក​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ត្រា​វិញ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរស្ថាប័ន​ខេត្ត​​បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ។

10-2

លោកស្រី​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រងអានលិខិតប្រសិទ្ធិពរ​ឆ្នាំសិក្សាថ្មី និងលិខិតប្រសិទ្ធិពរ​ទិ​វា​គ្រូ​បង្រៀន​វៀត​ណាម​ ថ្ងៃទី២០ ខែវិច្ឆិកា

លោក​ស្រី​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​​អានលិខិតប្រសិទ្ធិពរ​ឆ្នាំសិក្សាថ្មី​របស់​លោក​ប្រ​ធាន​រដ្ឋ​ និងលិខិត​ប្រសិទ្ធិពរ​ទិ​វា​គ្រូ​បង្រៀន​វៀត​ណាម ថ្ងៃទី២០ ខែវិច្ឆិកា របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ក្នុងឱកាសកម្មវិធី​បើកបវេសនកាល​ឆ្នាំសិក្សាថ្មី និងអនុស្សវរីយ៍លើក​ទី​៤១ ទិ​វា​គ្រូ​បង្រៀន​វៀត​ណាម​​នៅ​សាកល​វិទ្យាល័យ​ត្រា​វិញ។

10-3

លោក​សាស្ត្រាចារ្យរង​បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​សាលា​បាន​លើកឡើង​វិញ​នូវ​​សមិទ្ធិផល​របស់​​គ្រូនិងសិស្ស​នៃសាកលវិទ្យាល័យ​ត្រា​វិញ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​​២០២២ - ២០២៣

ក្នុងឱកាសនេះ​ដែរ​ លោក​សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​ បានលើក​ឡើង​វិញ​នូវ​សមិទ្ធិផល​ដែលសាលា​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​ ២០២២​ - ២០២៣​ ព្រម​ទាំង​កំ​ណត់​គោល​ដៅ ​និង​ភារកិច្ច​ចម្បង​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​​២០២៣ - ២០២៤​ និង​ឆ្នាំបន្តបន្ទាប់​។

ថ្លែង​សុន្ទរកថា​នាឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី និង​ជួបជុំ​អនុស្សវរីយ៍​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ សាកលវិទ្យាធិការ​បាន​អោយ​ដឹងថា៖ ឆ្នាំ​សិក្សា​ ២០២២ - ២០២៣ សមូហភាព​សាកលវិទ្យាល័យ​ត្រា​វិញ​បាន​ខិត​ខំ​និង​ទទួល​បាន​សមិទ្ធិផល​លេច​ធ្លោ​ដូច​ជា មាន​កម្មវិធី​សិក្សា​ចំនួន​១៥​បាន​ទទួល​ស្គាល់​គុណភាព​អប់រំ​ស្រប​តាម​ស្តង់​ដារ​អន្តជាតិ។ ជា​​សាកលវិទ្យាល័យ​នៅ​តំបន់​វាល​រាបទន្លេ​គឺវឡុងដោយ​មាន​កម្មវិធី​សិក្សា​​​ជា​ច្រើន​​ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​ដូច​ជា FIBAA, AUN-QA។​ ​បន្តជាប់​​ចំណាត់​ថ្នាក់ទី​៤៣/១០០របស់​ WURI Ranking​ ឆ្នាំ២០២៣ ដែល​ជា​សាកលវិទ្យាល័យ​មានឥទ្ធិពល​និង​ការ​ចូលរួម​យ៉ាង​សកម្ម​​ចំពោះ​សង្គម (កើន​ឡើង​១៩​ថ្នាក់​ធៀប​នឹង​ឆ្នាំ​២០២២)​ និង​​ជាប់​ចំណាត់​ថ្នាក់​ទី ១១​/៥០​​អំពី​តម្លៃ​នៃ​​ការ​បណ្ដុះ​ធុរកិច្ចថ្មី​​និងនវានុវត្តន៍(Entrepreneurial Spirit)។ ជាប់​ចំណាត់​ថ្នាក់​ទី ៣៤/៥០​អំពី​​កិច្ច​សហប្រតិបត្តិការ​និង​ដោះ​ដូរ​និស្សិត​អន្តរជាតិ ក៏​ដូចជា​ឱកាស​នៃ​ការ​ដោះដូរ​និស្សិត​ក្នុង​ការ​សិក្សា​ជា​មួយ​បណ្ដា​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​។ ជាប់​ចំណាត់​ថ្នាក់​ទី ១៨/៥០អំពីការ​តភ្ជាប់​ឌីជីថល​ និងជាប់​ចំណាត់​ថ្នាក់​ទី ២៩/៥០ពី​ការ​គ្រប់​គ្រង​នៃ​ការ​បម្រែ​បម្រួល និង​អភិវឌ្ឍន៍​ស្ថេរភាព។ ជាប់​ចំណាត់​ថ្នាក់​ទី ៤៥/៥០អំពី​ការ​អនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា។ ​​​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាកលវិទ្យាល័យ​ឋិត​ក្នុង​ក្រុម​២០០​សាកលវិទ្យាល័យ​​បៃតង​​​ និង​ស្និទ្ធ​ស្នាល​ - UI GreenMetric Ranking។ សាកលវិទ្យាល័យ​ត្រាវិញ​​ក៏​បាន​​ធ្វើ​ដំណើរ​ការ​ដោយ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​គុណភាព​តាម​ស្ដង់ដារ ISO 9001-2000​ ចាប់​ពី​ឆ្នាំ​២០០៦ ISO 9001-2008, ISO 9001-2015 និង​មាន​និស្សិត​ជា​ច្រើន​ទទួល​បានជ័យ​លាភី​​​ល្អ​ៗ​ក្នុង​ពិធី​ប្រ​ឡង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និស្សិត​បណ្ដុះ​ធុរកិច្ច​ថ្មី និង​នវានុវត្តន៍។

សាកល​វិទ្យាធិការ​សាលា​បានផ្ញើបិយវាចារ​ជូន​ពរ​ដល់និស្សិតទាំង​អស់​​ជាង​២០.០០០​នាក់ ដែល​មកពីភូមិ​ភាគ​ទូទាំងប្រទេស និងនិស្សិត​កម្ពុជា​ដែល​កំ​ពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ត្រា​វិញ។ សា​លា​សូម​ស្វាគមន៍ប្អូនៗ​ឈាន​ជើង​ចូល​ក្នុង​ដំ​ណើរ​ថ្មី​​នៅTVU ហើយ​សង្ឃឹមថាប្អូន​ៗ​នឹង​បន្ត​ខិត​ខំ​អោយ​ក្លាយ​ជា​ក្ដី​មោទនរបស់​គ្រួ​សារ​ និងសង្គម ចាប់ផ្តើម​បំពេញ​ក្ដី​ប្រាថ្នា​ និងដំណើរ​ការ​កសាង​អនាគតរបស់​ខ្លួន។

សាកលវិទ្យាធិការ​សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ថ្នាក់​ដឹកនាំគ្រប់​លំ​ដាប់​ថ្នាក់​ ដែល​បាន​ជួយ​គាំទ្រ​ ​និងបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សាលា​ក្នុង​ការ​អភិវឌ្ឍន៍ ក្រុម​ហ៊ុន​អាជីវកម្ម លោក​គ្រូ អ្នក​គ្រូ​នៃ​សាលា​វិទ្យាល័យបណ្ដា​ខេត្តក្រុង អ្នកជំនាញការ​ និងអ្នកស្ម័គ្រចិត្ត ​ អ្នក​ឧបត្ថម្ភ​ក្នុងនិងក្រៅប្រទេស អ្នក​សារពត៌មាន​ អាណាព្យាបាល​សិស្ស​ និងសិស្សនិស្សិត​គ្រប់​ជំនាន់បានរួម​ដំណើរជា​មួយ​សាលាក្នុង​ដំណើរ​ការ​កកើត​ និងអភិវឌ្ឍន៍។

លោក​សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa អំពាវនាវដល់លោក​គ្រូ អ្នក​គ្រូ​ បុគ្គលិក និង​សិស្សនិស្សិតទាំងអស់ប្រួត​ដៃ​គ្នា​ឆ្ពោះទៅគោលដៅអភិវឌ្ឍសាកលវិទ្យាល័យ​ត្រា​វិញ​ តាម​គំ​រូ​នៃ​សាកលវិទ្យាល័យជឿនលឿន។ សមាជិក TVU ម្នាក់​ៗ​គឺជាទាហានមួយ រួបរួមសាមគ្គី​ជាធ្លុង​មួយ​នាំនាវា​ TVU ទៅកាន់មហាសមុទ្រ រួមដៃគ្នាកសាងពាណិជ្ជសញ្ញា និងតួនាទី​របស់​សាកល​វិទ្យាល័យ​ត្រា​វិញ​កាន់​តែ​រឹង​មាំ និង​និរន្តរភាព។

10-4

លោកសាស្ត្រាចារ្យ បណ្ឌិត​ Nguyen Thien Nhan អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយក​រដ្ឋមន្ត្រី​ អតីត​រដ្ឋមន្ត្រី​ក្រសួងអប់រំ ​និង​បណ្តុះ​បណ្តាល ​អតីត​លេ​ខា​គណៈកម្មាធិការបក្ស​ទី​ក្រុងហូជី​មិញ បានចែករំលែកនូវទិសដៅអភិវឌ្ឍន៍ ជំនឿទុក​ចិត្ត ចំណាប់​អារម្មណ៍ និងក្ដីរំពឹងទុកសម្រាប់​សាកលវិទ្យាល័យត្រាវិញ​

ថ្លែងប្រសាសន៍​ក្នុងពិធី​បើក​បវេសនកាល លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Thien Nhan អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូ​ជី​មិញ​ បានស្ងើច​សរសើរចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សា​លា​ក្នុង​សកម្មភាព​បណ្តុះ​បណ្តាល​ ជា​ពិសេស​ការ​បង្កើន​ជំ​នាញ​ក្នុង​ការបង្ហាត់​បង្រៀន​ និង​សិក្សា​ស្រាវ​ជ្រាវ។ លោក​សាស្ត្រាចារ្យ​បណ្ឌិត​ Nguyen Thien Nhan ​បាន​សង្កត់​ធ្ងន់​លើ​ខ្លឹម​សារ​សំខាន់ៗ​ចំ​នួន​បី​ដែលចាំបាច់ត្រូវ​សម្រេច​បាន​សម្រាប់​សាកលវិទ្យាល័យ៖ (១) សារៈ​សំ​ខាន់​នៃ​ការពង្រឹងការ​បង្រៀន​ និង​រៀន​ភា​សា​បរទេស​ក្នុង​បរិបទ​សមាហរណកម្ម; () ​អនុវត្តបច្ចេកវិទ្យា​ពត៌មាន​និង​ភាព​ជឿន​លឿន​នៃវិទ្យាសាស្ត្រ​បច្ចេកវិទ្យាក្នុងការបង្ហាត់​បង្រៀន ការ​ស្រាវជ្រាវ និងការរៀនសូត្រ។ (៣) លើក​កម្ពស់​គុណភាពធនធានមនុស្ស។ មកដល់សព្វ​ថ្ងៃ​នេះ លោក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​ខ្លឹម​សារ​ទាំង​បី​ខាង​លើ​ ត្រូវ​បាន​សាលាខិតខំ​អភិវឌ្ឍ​យ៉ាង​​ខ្លាំង។​ ស្រប​ឱកាសបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ លោក​សាស្ត្រាចារ្យបណ្ឌិត Nguyen Thien Nhan រំពឹង​ទុក​សមូហភាព​សាលា​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ពិសេស​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បេសកកម្ម​របស់​វិស័យ​អប់រំ​ឆ្ពោះ​ទៅ​សហគមន៍​និង​សង្គម​សិក្សា។

ក្នុង​ឱកាសនេះដែរ សា​លា​បាន​ប្រកាស​វិញ្ញាបនបត្រ​ទទួល​ស្គាល់​គុណភាពអប់រំ​សម្រាប់កម្មវិធីសិក្សា​ផ្នែក​ទន្តវទនសាស្ត្រកម្រិត​បរិញ្ញាបត្រស្រប​តាម​ស្តង់​ដារ​គុណភាព​អប់រំ​របស់​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល និងកម្មវិធី​សិក្សាផ្នែក​តេស្ត​វេជ្ជសាស្រ្ត និងឱសថសាស្រ្ត ត្រូវ​បាន​ទទួលគុណភាព​អប់រំ​ស្រប​តាម​ស្តង់ដារអន្តរជាតិ AUN-QA និងបានប្រកាសអំពីមាត្រា​កំណត់​សម្គាល់​ពាណិជ្ជសញ្ញា​នៃ​សាកលវិទ្យាល័យត្រាវិញ។

10-5 

លោក​សាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​បានប័ណ្ណសរសើរ​ និងរង្វាន់ដល់និស្សិត​ដែល​មានពិន្ទុធំបំផុត​ និងក្រុមគ្រួសារ 

ក្នុងឱកាសនេះ សាលាបាន​ផ្ដល់​កិត្តិយស ជូន​ប័ណ្ណសរសើរ និងរង្វាន់ដល់និស្សិត​ដែល​មានពិន្ទុធំបំផុត​ក្នុងសម័យ​ប្រឡង​ជម្រើស​និស្សិត​ឆ្នាំសិក្សា​២០២៣ - ២០២៤ រួមមាន៖ ប្អូន Thach Thanh Trương - អតីតសិស្ស​នៃ​វិទ្យាល័យ​ជនជាតិអន្តេវាសិក​ខេត្ត​ត្រាវិញ និងប្អូន Pham Tran Nha Phuong អតីត​សិស្សនៃ​​វិទ្យាល័យផាម​ថាញ់ទ្រុង​ខេត្តតៀន​យ៉ាង។

ស្ថិត​ក្នុងបរិយាកាស​ស្វាគមន៍​ឆ្នាំ​សិក្សា​ថ្មី លោក​សាស្ត្រាចារ្យបណ្ឌិត Nguyen Thien Nhan បានជូន​អាហារូបករណ៍​លោក​សាស្រ្តាចារ្យ Nguyen Thien Thanh ចំនួន​៣៥ចំណែក​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ ដោយ​សរុបទឹក​ប្រាក់​​១៤០​លាន​ដុង។ ក្នុងរយៈពេល​ជាង​១៣​ឆ្នាំកន្លង​មក​នេះ ​មូលនិធិ​អាហារូបករណ៍​បានផ្តល់ជូន​អាហារូបករណ៍បាន​ចំនួន​៤.៦៦៤​ចំណែក​ ​ដល់សិស្សានុសិស្ស​​និង​និស្សិត​ទូ​ទាំង​ខេត្ត​ ដោយ​មាន​ទឹក​ប្រាក់​សរុប​ជាង​៥,៥​ពាន់​លាន​ដុង។

ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំសិក្សា​​២០២៣ - ២០២៤​ អ្នកឧបត្ថម្ភ អ្នកវិទ្យាសាស្ត្រ​ក្នុងនិងក្រៅ​ប្រ​ទេស​ បណ្ដា​អង្គការ ឯកជន​ ​ក្រុម​ហ៊ុន​អាជីវកម្ម និងប្រ​ជាជន​វៀតណាម​នៅឯ​បរទេស​បាន​រួម​វិភាគទាន​ និង​ផ្តល់​ជូន​អាហារូបករណ៍ចំនួន​៣៨៧​ចំណែក​ ដល់និស្សិត​ជម្នះការលំបាកនៃ​ជីវភាព​ ដោយមាន​ទឹកប្រាក់​សរុប​ប្រមាណ​១,៨ ពាន់​លាន​ដុង។

10-6

និស្សិតដែលជម្នះការលំបាក​ទទួល​​អាហារូបករណ៍​លោក​សាស្រ្តាចារ្យ Nguyen Thien Thanh

ក្នុងឱកាសនេះ សាកលវិទ្យាល័យ​ត្រា​វិញ​មាន​កិត្តិយស​​ទទួលប័ណ្ណសរសើរ​របស់​រដ្ឋមន្ត្រី​ក្រ​សួង​អប់រំ​ និង​បណ្តុះ​បណ្តាល​ ដែល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំ​ទ្រ​សិស្ស​និស្សិតបណ្ដុះ​ធុរកិច្ច​ថ្មី​រហូត​ដល់​ឆ្នាំ២០២៥​ និងប័ណ្ណ​សរ​សើរ​ដល់​សមូហភាព​ដែល​ទទួល​បាន​ពាន​រង្វាន់​លើ​ការ​បំប្លែង​ឌី​ជី​ថល​ក្នុង​២០២២​ និង២០២៣។​ លើស​ពី​នេះ បុគ្គលចំ​នួន​៣​នាក់ ​ទទួលបាន​គ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ៣​ (លោក Nguyen Minh Trung ប្រធានការិយាល័យ​អធិការកិច្ច​ច្បាប់ លោក​ស្រី ​Nguyen Hong Ung មហាវិទ្យាល័យកសិកម្ម និង​វារី​វប្បកម្ម លោក​ស្រី Tieu Ngoc Linh អនុប្រ​ធាន​ការិយាល័យ​ហិរញ្ញវត្ថុ) និងបុគ្គលចំនួន​​០៦នាក់ ទទួលបានប័ណ្ណ​សរសើរ​ពី​នាយក​រដ្ឋមន្ត្រី​ (លោក​ស្រី ​Lam Thi Bach Tuyet នាយិការង​មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ; លោក​ស្រី Nguyen Kim Trong ​មជ្ឈមណ្ឌលឯកសារ​ អភិវឌ្ឍ​ការ​បង្រៀននិងរៀន​; លោក​ស្រី​ Tran Thi Tuyet Hanh មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សុខភាព​តាម​តម្រូវ​ការ​សង្គម; លោក Pham Bao Nguyen មហាវិទ្យាល័យ​កសិកម្ម​ និងវារីវប្បកម្ម;​ លោក​ស្រី ​Duong Thi Chieu មហាវិទ្យាល័យ​វិស្វកម្ម​ និង​បច្ចេកវិទ្យា; លោក​ស្រី​ Tran Thi Cam Dao ការិយាល័យ​ហិរញ្ញវត្ថុ)។ ទន្ទឹម​នឹង​នោះ សាលាបាន​ផ្តល់​កិត្តិយស​ដល់​លោកសាស្ត្រាចារ្យរង​បណ្ឌិត Nguyen Thanh Son គឺ​ជា​អ្នកវិទ្យាសាស្ត្រ​ដំ​បូង​បង្អស់​នៃសាកល​វិទ្យាល័យ​ត្រា​វិញ​ ដែល​សម្រេច​បាន​សន្ទស្សន៍​ H-index = 15 ​ដែល​ជា​សន្ទស្សន៍​វាយ​តម្លៃ​ឥទ្ធិពល​របស់​អ្នក​វិទ្យាសាស្ត្រ​ ឬវាគ្មិន​ដោយ​ផ្អែក​លើ​ចំ​នួន​អត្ថបទ​ និង​ការ​ដក​ស្រង់​អត្ថបទ​ទាំង​នោះ។

10-7

លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការ​រង​បាន​ថ្លែង​សុន្ទរកថា​ឆ្លើយ​តប​

លោកបណ្ឌិត Phan Quoc Nghia សាកល​វិទ្យាធិការ​រង​ជំនួស​មុខ​អោយ​សាកលវិទ្យាល័យ​ទាំង​មូល​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ​ និង​ទទួល​យក​មតិយោបល់​របស់​លោក​សាស្រ្តាចារ្យ​​ Nguyen Thien Nhan ​និង​សេចក្ដី​ចង្អុល​ការ​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​លើ​ការ​អនុវត្ត​ភារកិច្ច​សំខាន់​ៗ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។​ ជំនួស​មុខ​លោកគ្រូ​ អ្នក​គ្រូ ​និងសិស្ស​និស្សិត​ទាំង​អស់​នៃសា​លា ​​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ​ដែល​បាន​ជួយគាំទ្រ​ និង​បង្កលក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​សា​លា​ក្នុង​ការ​អភិវឌ្ឍ​ ក្រុម​ហ៊ុន​អាជីវកម្ម ​និង​លោកគ្រូ អ្នក​គ្រូ​នៃសាលា​វិទ្យាល័យនានា​នៅតាម​បណ្តា​ខេត្ត​ក្រុង ​ អ្នក​ជំ​នាញការ​ អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​​និង​ក្រៅប្រទេស​ អ្នក​ឧបត្ថម្ភ​​ក្នុង​និងក្រៅ​ប្រ​ទេស អ្នក​សារពត៌មាន​ អាណាព្យាបាល​សិស្ស​ និងនិស្សិត​គ្រប់​ជំ​នាន់​ ដែល​បាន​រួម​ដំ​ណើរ​ជាមួយ​សាលា​ក្នុង​ដំណើរ​ការ​កកើត​ និងអភិវឌ្ឍ។ ថ្ងៃនេះអបអរសាទរ​អនុស្សវរីយ៍​លើកទី៤១​ទិវា​គ្រូ​បង្រៀន​វៀត​ណាម ថ្ងៃទី២០​ ខែវិច្ឆិកា (ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ១៩៨២ - ថ្ងៃទី២០​ ខែ​វិច្ឆិកា​ឆ្នាំ២០២៣​) យើង​ខ្ញុំ​សូម​ជូន​ពរ​ថ្នាក់​ដឹក​នាំ​ ភ្ញៀវ​កិត្តិយស​ លោកគ្រូ អ្នក​គ្រូ​ និង​សិស្សនិស្សិត​ទាំង​ឡាយ​ មាន​សុខភាព​ល្អ ​សុភមង្គល និង​ជោគ​ជ័យគ្រប់​ប្រ​ការ​ក្នុងជីវិត។

10-8

លោក​សាស្រ្តាចារ្យបណ្ឌិតNguyen Thien Nhan អតីតសមាជិកការិយាល័យ​នយោ​បាយ អតីតឧបនាយក​រដ្ឋមន្ត្រី​ អតីតរដ្ឋមន្ត្រី​ក្រ​សួង​អប់រំ ​និង​បណ្តុះបណ្តាល អតីតលេខាគណៈកម្មាធិការបក្ស​ទី​ក្រុង​​ហូ​ជី​មិញ​ សមាជិក​រដ្ឋសភានីតិកាលទី១៥ អង្គភាព​ទី​ក្រុង​ហូជី​មិញ​លោកLe Van Han អនុ​លេខា​គណៈកម្មាធិ​ការ​បក្ស​ខេត្ត​ ប្រធាន​គណៈ​កម្មាធិ​ការ​ប្រជាជន​ខេត្តត្រាវិញ​លោកស្រី​បណ្ឌិត​Nguyen Thi Bach Van ​ប្រ​ធាន​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ខេត្តត្រាវិញ​លោក​សាស្ត្រាចារ្យរង បណ្ឌិតPham Tiet Khanhប្រធាន​ក្រុម​ប្រឹក្សាភិបាល​សាលាលោក​សាស្ត្រាចារ្យរង បណ្ឌិត ​Nguyen Minh Hoa សាកលវិទ្យា​ធិ​ការ​សាលា​គណៈ​គ្រប់​គ្រង​សាលា​ ក្រុមប្រឹក្សាភិបាល ក្រុម​ប្រឹក្សាពិគ្រោះ​​ និង​ថ្នាក់​ដឹក​នាំមហាវិទ្យាល័យ ការិយាល័យ មជ្ឈមណ្ឌុល មក​​​អុជធូប ​គោរពរំលឹក​​វិញ្ញាណក្ខន្ធដល់បុព្វការីជន នៅបូជនីយដ្ឋានតៀន​វ៉ាង សាលាបឋមសិក្សាឡេវ៉ាំង​តាម។

10-9

ភ្ញៀវ​កិត្តិយស​ទស្សនាការិយាល័យមូលនិធិអាហារូបករណ៍ លោកសាស្រ្តាចារ្យបណ្ឌិត វីរៈបុរសពលកម្ម​ គ្រូពេទ្យប្រជាជន Nguyen Thien Thanh

អត្ថបទ​ដោយ៖ Đông Lâm

ប្រែសម្រួល៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកបវេសនកាលឆ្នាំសិក្សា២០២៣ - ២០២៤ និងជួបជុំអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម