និស្សិតសាកលវិទ្យាល័យត្រាវិញទទួលបានពានរង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទូទាំងប្រទេសឆ្នាំ២០២៣

(TVU) – ថ្មីៗនេះ (នៅថ្ងៃទី១០ ខែវិច្ឆិកា) នៅមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស នៃសាកលវិទ្យាល័យដាណាំង ក្រសួងអប់រំនិងបណ្តុះបណ្តាល សហការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានចាត់តាំងពិធីបូកសរុប និងជូនពាន​រង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដល់និស្សិតនៅតាមគ្រឹះស្ថានអប់រំមហាវិទ្យាល័យឆ្នាំ២០២៣។

11-1

ពាន​រង្វាន់សម្រាប់និស្សិតនៅតាមគ្រឹះស្ថានអប់រំមហាវិទ្យាល័យ អាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាល ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សហភាព​សមាគមវិទ្យាសាស្ត្រ និងបច្ចេកទេស​វៀតណាម (មូលនិធិគាំទ្រគំនិតច្នៃប្រឌិតបច្ចេកទេសវៀតណាម VIFOTEC) មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការ​ចាត់តាំងឡើងចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមគណៈកម្មាការ​ចាត់តាំង ពាន​រង្វាន់ឆ្នាំនេះ បានទាក់ទាញប្រធានបទចំនួន៤៨១ ពីនិស្សិត/ក្រុមនិស្សិតមកពីគ្រឹះស្ថានអប់រំមហាវិទ្យាល័យចំនួន១០៣ក្នុងទូទាំងប្រទេស; គណៈកម្មាការ​ចាត់តាំង បាន​ជ្រើសរើសប្រធានបទចំនួន៨៥ ដើម្បីចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ (ចាត់តាំងឡើង​នៅសាកលវិទ្យាល័យដាណាំង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែវិច្ឆិកា)។

គណៈចាត់តាំងបានបង្កើតក្រុមប្រឹក្សាវាយតម្លៃចំនួន៧ ដោយប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ និងគ្រួឧទ្ទេសមានប្រជាប្រិយភាព​ចំនួន៤៩រូប ចំណុះក្រុមវិស័យនានារួមមាន៖ វិទ្យាសាស្រ្តធម្មជាតិ (០៩ប្រធានបទ) វិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា (១៧ប្រធានបទ) វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងឱសថ (០៧ប្រធានបទ) វិទ្យាសាស្ត្រកសិកម្ម (០៥ប្រធានបទ) វិទ្យាសាស្ត្រសង្គម (៤៣ប្រធានបទ) និងវិទ្យាសាស្រ្តមនុស្សសាស្ត្រ (០៤ប្រធានបទ)។

នៅក្នុងពិធីនេះ គណៈចាត់តាំងបានជូនពាន​រង្វាន់លេខ១ចំនួន១៦រង្វាន់ ពានរង្វាន់លេខ២ចំនួន៦៨រង្វាន់ និងពានរង្វាន់លេខ៣ ចំនួន១០៦រង្វាន់ និងពានរង្វាន់លើកទឹកចិត្តចំនួន១៦៤រង្វាន់ ដល់ប្រធានបទឆ្នើមមកពីគ្រឹះស្ថានអប់រំមហាវិទ្យាល័យនានាក្នុងទូទាំងប្រទេស។

11-2

ក្នុង​នោះ ​ក្រុម​និស្សិត Bui Dang Khoa និស្សិត​ថ្នាក់បរិញ្ញាបត្រ​​​ជីវបច្ចេកវិទ្យាឆ្នាំ​​២០១៩; និស្សិត Tran Hoang Nhan និង Phan Ngoc Hai និស្សិតថ្នាក់​បរិញ្ញាបត្រ​កសិកម្មឆ្នាំ​២០១៩ ទទួលបាន​ជ័យ​លា​ភី​លេខ​២ ក្រោមប្រធានបទ "ផលប៉ះពាល់របស់អនុផលបណ្តុះផ្សិតអំបោះប្រផេះ និង​អង់​ស៊ីម​ស្រ​ទាប់​ខាង​ក្រោម​បន្ថែម​លើ​ការ​លូត​លាស់ ​និង​ទិន្នផល​របស់​ផ្សិត​ចំបើង" លើវិស័យវិទ្យាសាស្ត្រកសិកម្ម។

អត្ថបទ​ស្រាវ​ជ្រាវ​នេះបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្ត្របច្ចេកវិទ្យា​កសិកម្ម​វៀត​ណាម និង​​ទស្សនា​​វដ្តី​អន្តរជាតិ​ ចំណុះ ​Scopus (Q3); ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ​លើវិស័យកសិកម្ម និង​វារីវប្បកម្ម​នៅ​ក្នុង​សន្និសីទ​ស្រាវ​ជ្រាវសម្រាប់​​និស្សិត​នៅ​តំ​បន់វាលរាប​ទន្លេ​គឺវឡុង​ឆ្នាំ​២០២២។

ក្រុម​និស្សិត Nguyen Thi Huynh Nhu និង Bui Thi Kieu An និស្សិតថ្នាក់​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ឆ្នាំ​២០១៩ ​ទទួលបាន​ជ័យលាភីលេខ​៣ ក្រោម​ប្រធានបទ​ "ផលប៉ះពាល់​នៃ​ការ​ផ្សាយ​ផ្ទាល់​មាត់​អេឡិចត្រូនិក​ដល់​បំណង​ទិញ​ទំនិញ​ម្ហូប​អាហារ​តាមរយៈ​បណ្តាញ​សង្គម​របស់​អ្នក​ប្រើ​ប្រាស់ - ស្រាវ​ជ្រាវ​នៅ​លើ​ភូមិសាស្រ្ត​ក្រុង​ត្រា​វិញ” លើ​វិស័យ​វិទ្យាសាស្ត្រ​សង្គម។

អត្ថបទ​ស្រាវ​ជ្រាវ​នេះ បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​ឧស្សាហពាណិជ្ជកម្ម និង​ទស្សនា​វដ្តី​សេដ្ឋកិច្ច​អា​ស៊ី ​-ប៉ា​ស៊ី​ហ្វិក;ទទួល​បាន​ជ័យលាភីលេខ៣​ នៅក្នុងសិក្ខាសាលា​ស្រាវជ្រាវវិទ្យាសាស្ត្រ​វាល​រាប​ទន្លេ​គឺវ​ឡុង​។

និស្សិត​ Bui Dang Khoa ​ប្រធានក្រុម​ប្រធានបទ​ទទួល​បាន​ជ័យ​លា​ភី​លេខ​២​ ឱ្យដឹង​ថា​៖ ពាន​រង្វាន់នេះ​ពិត​ជា​ទីលាន​វិទ្យាសាស្ត្រ​បញ្ញា បាន​ទាក់​ទាញ​និស្សិតចូលរួមយ៉ាង​ច្រើនកុះករ បង្ក​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការអភិវឌ្ឍ​សកម្មភាព​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ជួយឱ្យប្អូនៗ​និងមិត្តទាំង​អស់​ត​ភ្ជាប់ទ្រឹស្តីជាមួយភាព​ជាក់​ស្ដែង​ ឆ្លើយ​តប​នឹង​និន្នាការ​សមាហរណកម្ម ​អភិវឌ្ឍ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​កិច្ច​។

ពាន​រង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីស្ងើចសរសើរស្នាដៃឆ្នើម និងលើកទឹកចិត្តនិស្សិតចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងបំពាក់បំប៉នទេពកោសល្យអ្នក​វិទ្យាសាស្ត្រវ័យក្មេងនៅតាមគ្រឹះស្ថាន​អប់រំមហាវិទ្យាល័យ។ ឆ្លងតាមរយៈនោះ ជំរុញសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររបស់និស្សិតនៅតាមគ្រឹះស្ថានអប់រំមហាវិទ្យាល័យ បង្កកម្លាំងចលករដល់និស្សិតពង្រីកថាមវន្ត គំនិតច្នៃប្រឌិតក្នុងការសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ។

អត្ថបទដោយ៖ Hoang Nam

ប្រែ​សម្រួលដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញទទួលបានពានរង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទូទាំងប្រទេសឆ្នាំ២០២៣